ប្រមុខ​រាជរដ្ឋាភិបាល​​បាន​អញ្ជើញ​ដល់​ភ្នំពេញ​ដោយ​សុ​វត្ថិភាព​ជាមួយ​ជោគជ័យ​ថ្មី​ទៀត​

1032
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ត្រឡប់​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ​នៅវេលា​ម៉ោង ៤:១៥ ​ល្ងាច​ថ្ងៃទី​១៦​ខែមិថុនា​នេះ​ដោយ​សុ​វត្តិភាព បន្ទាប់ពី​បាន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​(ACMECS)​លើក​ទី​៨ និង កិច្ចប្រជុំ​កំពូល CLMV លើក​ទី ៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មិថុនា នេះ ។

​ក្នុងការ​ស្នាក់នៅ​និង​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល ២ ថ្ងៃ​នៅ​ទីក្រុង​បាងកក សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល ACMECS​លើក​ទី​៨ និង កិច្ចប្រជុំ​កំពូល CLMV លើក​ទី ៩ និង ពិធី​បើក​វេទិកា​នាយក​ប្រតិបត្តិ​នៃ​ប្រទេស ACMECS ស្តីពី​ការភ្ជាប់​ទៅ​អនាគត​របស់​យើង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ការធ្វើសមាហរណកម្ម ACMECS ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ទទួល​ជួប​អតិ​ត​នាយករដ្ឋមន្ត្រី​ថៃ លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ ដែលជា​មិត្ត​ចាស់​តាំងពី ៣០ ឆ្នាំមុន និង​បាន​ជួបពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​។​នៅ​ក្នុងការ​ស្នាក់នៅ​ទីក្រុង​បាងកក​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ជួប​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​ជាមួយនិង​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង លោក ង្វៀន ស៊ុន​ហ្វួ​ក នាយករដ្ឋមន្ត្រី​វៀតណាម ដែល​នេះ​ជា​ទម្លាប់​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​៕S/

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ដល់​ភ្នំពេញ​ដោយ​សុ​វត្តិភាព​ជាមួយ​ជោគជ័យ​ថ្មី​ទៀត​