ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​បញ្ជា​ខ្លាំងៗ​ឲ្យ​កងទ័ព​កម្ចាត់​ក្រុម​ណា​ដែល​ចង់​ដណ្តើម​អំណាច​ក្រៅ​ប្រព័ន្ធ​ច្បាប់

345
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​បានដាក់​បញ្ជា​ទៅ កាន់​កង​ប្រដាប់អាវុធ​ឲ្យ​កម្ចាត់​ជាបន្ទាន់​នូវ​រាល់​ទង្វើ​ណា​ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឬ ក៏​ដណ្តើម​អំណាច​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផ្ទុយ​ព​រដ្ឋ​ធម្ម នុ​ញ្ញ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ ក្នុង​ពិធី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​កងទ័ពជើងគោក​។​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​កងទ័ព​ត្រូវ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និង​វាយកម្ទេច​ចោល​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​និង​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​កម្លាំងប្រដាប់អាវុធ​មាន​ភារកិច្ច​ការពារ​រដ្ឋ ដូចនេះ​មិនមាន​ពាក្យ​អព្យាក្រឹត​ជាមួយ​ពួក​ឧទ្ទាម​ទាំងនោះ ទាំង​ក្នុងព្រៃ និង​ឧទ្ទាម​ទីក្រុង​នោះទេ​ត្រូវ​ចងចាំ​អោយបាន ទី​១.​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់​នៃ​ភេរវកម្ម​ដែល​វា​កំពុង​គំរាមកំហែង​ពិភពលោក​បច្ចុប្បន្ននេះ មិនត្រូវ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ជម្រក​របស់​ភេរវកម្ម​ឬក៏​ជាទី​កន្លែង​វាយប្រហារ​ភេ​វក​ម្ម​នោះទេ​យើង​ក៏ត្រូវ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង អស់​នៅលើ​ពិភពលោក​ដើម្បី​រួមគ្នា​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ដែល​កំពុង​គំរាមកំហែង​ពិភពលោក ។ យើង​ត្រូវតែ​កម្ចាត់​ចោល​ជា​បន្ទាន់ដោយ​មិនចាំបាច់ បទបញ្ជា​នោះទេ​នូវ​ទង្វើ​ណាក៏ដោយ​ដែល​ដណ្ដើម​អំណាច​ដោយ​មិន​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។​យើង​មិនត្រូវ​ទុកឱ្យ​អ្នកណា មួ​យមក​បំផ្លាញចោលរ​ដ្ឋ​នោះទេ ចាំ​អោយបាន​ប្រទេសមួយ​ចំនួន​ដែល​សម្រេច​ជោគជ័យ​នៃ​បដិវត្តន៍​ពណ៌​ចាប់ផ្ដើម​ពី​ការធ្វើ​អ​ព្យា​ក្រឹត្យ​តូបនីយកម្ម កងកម្លាំងប្រដាប់អាវុធ ។​ខ្ញុំ​យល់ស្រប​ទៅលើ​ការធ្វើ​អា​ព្យា​ក្រឹត្យ​តូបនីយកម្ម​កងកម្លាំង​ប្រដាប់អាវុធ និង រដ្ឋបាល​ស៊ីវិល​តែ​រវាង​បក្សនយោបាយ​បក្ស នយោបាយ​ប៉ុណ្ណោះ​។​ប៉ុន្តែ​អា​ព្យា​ក្រឹត្យ​តូបនីយកម្ម​កងកម្លាំង​ប្រដាប់អាវុធ​គ្មានទេ​រវាង​រាជរដ្ឋាភិបាល​និង​គណបក្សនយោបាយ​។

​សម្តេច​បានធ្វើ​ការបញ្ជា​ក់​ជាមួយនឹង​ភាពម៉ឺងម៉ាត់​ទៅកាន់​កង​ទ័ព​ថា​៖«​អ្វីដែល​កើតឡើង​គឺ​មិនចាំបាច់​រងចាំ​បទបញ្ជា​នោះទេ​គឺ​បើ​កវា​ផ្ទុយ​នឹង​ច្បាប់​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​មាន​គោលដៅ​បំផ្លាញ​រដ្ឋ​និង​ប្រជាជន​ដែល​វា​មិន​ស្របទៅតាម​ច្បាប់​ទៅតាម​រដ្ឋធម្មនុញ្ញ​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​។​កម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា ។ ស្លាប់​មនុស្ស ៤, ៥ នាក់​វា​ប្រសើរ​ជាង​ស្លាប់​ប្រជាជន​រាប់ម៉ឺន​នាក់​។ ខ្ញុំ​មិន​ខ្លាច​នឹង​បញ្ជា​ទេ »​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀតថា​សូម្បីតែ​ប្រទេស​បារាំង​បច្ចុប្បន្ន​ក៏​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​ទប់ស្កាត់​នូវ​ចលនា​អាវ កាក់​ពណ៌​លឿង ហើយ​អនុញ្ញាត​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បង្ក្រាប​រាល់​គ្រប់​សកម្មភាព​ទាំងអស់​ហេតុអ្វី​បាន​បារាំង​អាចធ្វើ​បានតែ​កម្ពុជា​មិនអាច​ធ្វើបាន ទៅវិញ ។ កម្ពុជា​គ្រាន់តែ​យក​កងកម្លាំងប្រដាប់អាវុធ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ប៉ុណ្ណោះ​បែរជា​ត្រូវគេ​ចោទថា​ប្រព្រឹត្ត​ទង្វើ​ផ្ដាច់ការ​ទៅវិញ​។ តើ​យុត្តិធម៌ នៅ​កន្លែង​ណា​សម្រាប់​កម្ពុជា​? ខណៈដែល​ប្រទេស​ខ្លះ​យក​កម្លាំងប្រដាប់អាវុធ​ទៅ​ដំ​ណ្ដើ​ម​អំណាច​តែ​មិនមាន​បញ្ហា​អ្វីដែល​ត្រូវ​រិះគន់​ទាល់តែសោះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​យើង​នៅទីនេះ​គ្រាន់តែ​ការពារ​រដ្ឋ​ប្រទេស​ខ្លះ​គេ​ហ៊ាន​ប្រើ​កងទ័ព​ដណ្ដើមយក​រដ្ឋ​គេ​អាច​ធ្វើបាន​ហើ យ​គ្មាន​បញ្ហា​ទៀតផង​ឯ​សម្រាប់​យើង​គ្រាន់តែ​ការពារ​រដ្ឋ​បែរជា​មានឈ្មោះ​ថា​ជា​ជន​ផ្ដាច់ការ​វា​មិន​យុត្តិធម៌​ទេ​នៅលើ​លោកីយ៍​នេះ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ទៀតថា​ថ្វីត្បិតតែ​កងទ័ព​កម្ពុជា​តិច កម្លាំង​ទន់ខ្សោយ តែ​កម្ពុជា​ពិត​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ការពារ ជាតិ​របស់ខ្លួន​ហើយ​ទប់ស្កាត់ និង បង្ក្រាប​រាល់​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ មិន​ថា​ឧទ្ទាម​ទីក្រុង​ឬ​ឧទ្ទាម​ក្នុងព្រៃ នោះទេ​៕BR

រូបថតលោក កុក គី