ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដល់សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី ១៦

309
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​សៀមរាប​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួនដល់អង្គ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ ក្នុង​គោលដៅ​ដើម្បីឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ​ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ទំនាក់​ទំនង និង​សន្តិសុខ​នៅក្នុង​តំបន់ ។​


​ ​
​នៅក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី ១៦ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​ដែលមាន​អ្នកកាសែត​ប្រមាណ​៥០០​នាក់​មកពីប្រមាណ ៤០ ប្រទេស​ចូលរួម​នា​ព្រឹក​ថ្ងៃទី ១២ ខែ មិថុនា ស្តីពី​ឌីជីថល ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ផ្តោតលើ​ទីផ្សារ​កំពុង​អភិវឌ្ឍ (Media Digitization: Focusing on Deve-loping Markets) ដែ​លេ​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហការ​ជាមួយវិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឤ​ស៊ី​ប៉ាស៊ីហ្វិក (AIBD) នាឱកាស​នេះ ។​
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ដូច្នេះ ដើម្បីឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល​​ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ទំនាក់ទំនង​និង​សន្តិសុខ​នៅក្នុង​តំបន់ ​ខ្ញុំ​សូម​ផ្តល់នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដល់​អង្គ​សន្និសីទ​៖

១-​ត្រូវ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និងសកលលោក​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន ​បទពិសោធន៍​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដើម្បី​ទាញយកអត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤​និង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​
​ ​
២-​ត្រូវ​រួមគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ ។​

៣-​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្រមសីលធម៌​វិជ្ជាជីវៈ ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ គំនុំគុំកួន​​ ការ​ជេ​ប្រប​មាថ​ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្ព​ប់​ខ្ពើម​រើសអើង​ បង្កជម្លោះ​រវាង​ជាតិ​សាសន៍ សាសនាឬបំផ្លើស​ព័ត៌មាន​ខុសពី​ការពិតដែលបង្កើតឱ្យមាន​អសន្តិសុខ​សង្គម ។​
​ ​
៤ – ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​ទំនាស់​នៃ​ការផ្សាយ​ព័ត៌មាន​ដែល​បង្ក​ឱ្យ​កើតមាន​ភាពវឹកវរ​និង​ប៉ះពាល់ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ។​
​ ​
៥-​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​ប​ង្កើ​ន​សមត្ថភាព​យល់ដឹង​ទាំង​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​ដើរ​ឱ្យទាន់​តម្រូវការ​ទីផ្សារ​ការវិវឌ្ឍនៃ​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការវិវឌ្ឍ​សភាពការណ៍​សកលលោក ។​
​ ​
៦- ត្រូវធ្វើ​ឱ្យ្រ​ប​ព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ក្លាយជា​ប្រព័ន្ធដែលមាន​ភាព​វៃឆ្លាត​និង ឤ​ច​បត់បែនទៅតាម​ស្ថានភាព​ជាក់ស្តែង​និង​ការវិវតឌ្ឍនៃបច្ចេកវិទ្យា​ទំនើប​ដើម្បី​ប្រឈម​នឹង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល ។​
​ ​
៧-​ត្រូវ​រួមគ្នា​កសាង​គោលនយោបាយ​ក្របខ័ណ្ឌ​យុទ្ធ​ស្រា​ស្ត​បទ​ប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ស្តង់ដា​សុវត្ថិភាព​ឌីជីថល ដែលជា​កត្តាចាំបាច់​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ក្នុងការ​ធ្វើ​ញ​ណិ​ជ្ជ​កម្ម​ការទូទាត់​តាម​ប្រព័ន្ធអេ​ឡិ​ក​ត្រូ​និក​និងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ប្រឆាំងនឹងព័ត៌មាន​ក្លែងបន្លំនិង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ៕/Ha