ប្រមុខ​រាជ​រដ្ឋា​ភិ​បាក​កម្ពុជា​ជំរុញ​ពាណិជ្ជករ​ចិន​វិនិយោគ​លើ​វិស័យ​អាទិភាព​៤

1153
ចែករម្លែក
  • 6
    Shares

​ដោយ : ​តារា​រិ​ទ្ធ​/​ភ្នំពេញ​ : ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា ចំណុច​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អាណត្តិ​ខាងមុខ​ក៏​នៅតែ​ចាត់ទុកថា វិស័យ​ធនធាន​មុន​ស្ស ផ្លូវ ភ្លើង និង ទឹក​។ ក្នុងន័យនេះ​សម្តេច បាន​លើក​ទឹក​ចិត​ឲ្យ​អ្នកវិនិយោគ​ចិន​យកចិត្តទុកដាក់​វិនិយោគ​ទៅលើ​វិស័យ​ទាំង ៤ នេះ ។ ខណៈ​ប​ច្ចប្ប​ន្ន ទុនវិនិយោគ​ចិន​នៅ​កម្ពុ​ជាមាន​ជាង ២០ ពាន់​លាន​ដុល្លារ ។

ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ខណ្ឌ ​នៃសម្ព័ន្ធ​ពាណិជ្ជករ​ចិន​ទៀជីវ​សកលលោក​មកពី​ទូទាំងប្រទេស​ចិន​ជាពិសេស​មកពី​ទីក្រុង​សៀង​ហៃ និង ទីក្រុង​ហៃ​ណាន ចំនួន ៤២ រូប​ហើយ និង សមាគម​ខ្មែរ ចិន​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ពុង ឃាវ​សែ ជាង ៣០ រូប សរុប ៧២​រូប​ចូលជួប​សម្ដែង​ការគួរសម​និង​សុំ​អនុសាសន៍​ណែនាំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទាក់ទង​និង​ឱ​កា ស​វិនិយោគ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ សីហា ។​

ភាគច្រើន​អ្នកវិនិយោគ​ដែល​មកនេះ​គឺមាន​ជំនាញ​ជា​ពាណិជ្ជករ​ឆ្នើម​លើ​វិស័យ​អចលនទ្រព្យ​, វិស័យ​ហិរញ្ញវត្ថុ​,​វិស័យ​ដឹកជញ្ជូន​,​វិស័យ​ដែកថែប​,​វិស័យ​ឧស្សាហកម្ម​,​វិទ្យាសាស្ត្រ​ទំនើប​,​វត្ថុ​គីមី​ប្រើប្រាស់​ប្រចាំថ្ងៃ​,​វិស័យ​ថាមពល​,​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុងផ្ទះ​,​ទេសចរណ៍​សណ្ឋាគារ​,​ជីវៈ​បច្ចេកទេស​។​ល​។ ក្នុ ង​គណៈប្រតិភូ​នេះ​គឺ​ភាគច្រើន​សុទ្ធតែជា​មហាសេដ្ឋី​ធំៗ​ដែល​អ្នកខ្លះ​មាន​ឋានៈ​ជា​មហាសេដ្ឋី​លេខ ១០​នៅ លើ​ពិភពលោក​ទៀតផង ។

សមាគម​ពាណិជ្ជករ​ចិន​ទៀជីវ​សាកលលោក នេះ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា ហើយ​សមា​គន​នេះ​បានជ្រើសរើស​កម្ពុជា​ជា​កម្ពុជា​សន្និសីទ​នៃ​សមាគម​ចិន​ទៀជីវ​ពិភពលោក​ហើយ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ម្សិលមិញ​និង​មាន​ពិធីជប់លៀង​ដោយ​ក្រុម​អធិបតីភាព​របស់​លោ ក​ជំទាវ មែន សំអន ដែលជា​តំណាង​កម្ពស់​របស់​សម្ដេច​ដែក​ជោ​សែន ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​មន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ បើតាម​ប្រសាសន៍នៅក្នុង​ជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​គណៈប្រតិភូ​ពី​ភាពជោគជ័យ នៃ​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែលជា​លទ្ធផល​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​ទទួលបាន​អាសនៈ​១២៥ លើ ១២៥ នៅក្នុង​រដ្ឋសភា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា​ ការទទួលបាន​ភាពជោគជ័យ​នេះ​ដោយសារតែ​មានការ​កែទម្រង់​សព្វបែបយ៉ាង​ មាន​ជាអាទិ៍គឺ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​បានបញ្ចប់​ភាគច្រើន ជា​ជម្លោះ​រវាង​បុគ្គល​និង​បុគ្គល និង រវាង​ក្រុមហ៊ុន និង ប្រជាជន ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​មន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​តែ​តាមរយៈ​ផែនទី ដោយ​មិនបាន​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់​នៃ​ភូមិសាស្ត្រ ។ តែ​មិនមែន​ទំនាស់​រាជរដ្ឋាភិបាល​ជាមួយ​ប្រជាជន​ទេ , រាជរដ្ឋាភិបាល​ក៏បាន​ធ្វើ​កំ ណែ​ទំរង់​ទៅលើ​វិស័យ​អប់រំ​,​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​និង​ការយកចិត្តទុកដាក់​ទៅលើ​ប្រជាជន​ជាដើម ។​

ដោយ​គណៈប្រតិភូ​នេះ​មួយចំនួន​បានមក​វិនិយោគ​នៅ​កម្ពុជា​រួចរាល់​ហើយ ហើយ​មួយចំនួនទៀត កំពុង​សំឡឹ​ង​មើល​រក​ការវិនិយោគ​នៅ​កម្ពុជា​ដូច្នេះ​គេ​ចង់ដឹង​ពី​សក្តានុពល​របស់​កម្ពុ​ជា​ចង់ដឹង​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​, ដូច្នេះ​សម្តេច​តេ​ជោ​ជម្រាបជូន​ភ្ញៀវ​ពី​វិស័យ​អាទិ៍ភាព ដែល​រាជរដ្ឋាភិបាល បាន​ផ្តោត​ការយក​ចិត្ត​ទុកដាក់ សម្រាប់​ការអភិវឌ្ឍ​ប្រទេស​តទៅទៀត គឺ​វិស័យ​អាទិភាព​ទាំង ៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង ទឹក ដែល​កម្ពុជា​នៅតែ​ត្រូវការ​រហូតដល់ ២០ ឬ ៣០​ឆ្នាំ​ត​ទៅមុខទៀត ។ ដូច្នេះ​អ្នកវិនិយោគ​អាច​ស្វែងរក​ការវិនិយោគ​ទាំង​៤​នេះ ដើម្បី​វិនិយោគ​នៅ​កម្ពុជា​។​

សម្តេច​តេ​ជោ​បាន​ស្វាគមន៍​ទៅលើ​ការបើក​សាកលវិទ្យាល័យ​,​វិស័យ​ផ្លូវថ្នល់ និង ថាមពលអគ្គីសនី ។ សម្តេច​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ណា​មក​មុននឹង​ទទួលបាន​សិទ្ធ​ក្នុងការ​វិនិយោគ​មុន ដោយ​កម្ពុជា​មិន​រង់ចាំ​ការវិនិយោគ ពី​បណ្តា​ប្រទេស​ណាមួយ​នោះទេ​។​

ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​វិញ​សម្តេច​តេ​ជោ​រំពឹងថា​ភ្ញៀវទេសចរ​ចិន នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​រហូតដល់​២​លាន​នាក់​ដោយសារតែ​មានការ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​និង​តំបន់​នានា​របស់​ចិន មកកាន់​កម្ពុជា​។​

គណៈប្រតិភូ​ចិន​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា ហើយ​ក៏បាន​កោតសរសើ និង​បង្ហាញ​ពី​ទំនុកចិត្ត​ដោយសារ​ការដឹកនាំ​រប​ស់ស​ម្តេច​តេ​ជោ​ដែល​ធ្វើ​ឲ្យ​នយោបាយ​មាន​ស្ថិរភាព មាន​ច្បា ប់​ត្រឹមត្រូវ ជាពិសេស​នោះ គឺ​ចំណងមិត្តភាព​កម្ពុជា​-​ចិន កាន់តែ​រឹងមាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

គណៈប្រតិភូ​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ដែល​សម្តេច​តេ​ជោ​ក៏បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​បាន​ស្តាប់​នូវ​អនុសាសន៍ និង​បទឧទ្ទេស៍នាម​ប្រកបដោយ​ខ្លឹមសារ ជា​បទពិសោធន៍​មួយ​អាចជា​មេរៀន ហើយក៏​បាន​គោរព​ជូនពរ​សម្តេច​មិន​ត្រឹមតែ​បន្ត​ដឹកនាំ​ប្រទេស​១០​ឆ្នាំ ដូច​សម្តេច​មានប្រសាសន៍​នោះទេ​គឺ​សូម​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​បានយូរ​ត​ទៅមុខទៀត​។​

នៅ​កម្ពុជា​បច្ចុប្បន្ន​ភាសាបរទេស​ទី ១ គឺ​អង់គ្លេស​និង​ទី ២ គឺ ចិន ភាសា​បារាំង​វា​លែង​ជា​សារៈសំខាន់​ហើយ ។ និយាយ​តាម​ត្រង់​អ្នក​ដែល​ចេះ​ភាសា​ចិន និង អង់គ្លេស​មាន​ប្រាក់ខែ​ច្រើន​និង​ងាយ​រក​ទីផ្សារការងារ ។ ក្រុមហ៊ុន​ចិន​មក​វិនិយោគ​យ៉ាងច្រើន​ដែល​មកដល់​បច្ចុប្បន្ន​បើតាម​ការបញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គឺ​វិនិយោគ​ចិន​មាន​រហូតដល់​ជិត ២០ ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ៕​B