ប្រមុខ​សហប្រជាជាតិ​ព្រមាន​អំពី​មនុស្ស​យន្ត​ឃាតករ​ដែល​នឹង​ជំនួស​ទាហាន​ក្នុង​សង្គ្រាម​

262
ចែករម្លែក

លោក អង់​តូ​ញ៉ូ ហ្គូ​ទែរ​រេស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ” ឃាតករ​មនុស្ស​យន្ត​អាច​ជំនួស​ទាហាន​មនុស្ស​ក្នុង​សង្គ្រាម ហើយ​អំពាវនាវ​ឱ្យ​មាន​បម្រាម​​ជា​អន្តរជាតិ​លើ​ម៉ាស៊ីន​សង្គ្រាម​បែបនេះ​។​

​លោក​បាន​និយាយថា​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វា​អាវុធ​ដែល​បញ្ជា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ឬ​តាម​កុំព្យូទ័រ បាន​កើតឡើង​រួចស្រេច​ទៅហើយ ហើយ​និយាយ​ថា​ការ​ហែក​ចូល​​មើល​ទិន្នន័យ​តាម​អ៊ី​ន​ធឺ​ណែ​ត​ដ៏​ខ្លាំងក្លា អាច​បង្ក​ឱ្យ​មាន​ជម្លោះ​ពិភពលោក​។​

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​កិច្ចប្រជុំ​សន្តិភាព​ក្រុងប៉ារីស​នៃ​អង្គការ​សហប្រជាជាតិ​កាលពីដើម​ខែ​នេះ លោក បាន​និយាយថា ម៉ាស៊ីន​ឃាតករ​ទាំងនេះ​អាច​ជំនួស​កង​​ទ័ព​ធម្មតា​។​លោក​បាន​បន្ត​អំពាវនាវ​ឱ្យ​មាន​ការហាមឃាត់​លើ​អាវុធ​ស្វ័យប្រវត្តិ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​នេះ​និង​អំពាវនាវ​អោយ​មាន​បទបញ្ញត្តិ​តឹងរឹង​ជាង​មុន​ទៅ​លើ​ឧក្រិដ្ឋកម្ម​​អ៊ី​ន​ធឺ​ណែ​ត​។​

​ការព្រមាន​នេះ​កើតឡើង ស្របពេល​ដែល​ក្រុម​ប្រទេស​មហាអំណាច​យោធា​កំពុង​ប្រណាំងប្រជែង​ក្នុង​ការអភិវឌ្ឍ​អាវុធ​ដែល​បាញ់​ទៅលើ​គោលដៅ​ដោយ​មិន​ចាំបាច់​មាន​ការ​គ្រប់​​គ្រង​ដោយ​មនុស្ស​។​

​ប្រព័ន្ធ​អាវុធ​ស្វ័យប្រវត្តិ​ដ៏​ច្រើន​ទាំង​នេះ បាន​នាំឱ្យ​មាន​ការភ័យខ្លាច​ថា គ្រឿង​សព្វាវុធ​នេះ​អាច​នឹង​លែង​គ្រប់គ្រង​បាន ហើយ សម្លាប់​មនុស្ស​ដ៏​ចំនួន​ច្រើនៗ​។​

​លោក ហ្គូ​ទែរ​រេស​បាន​អំពាវនាវ​ឱ្យ​មាន​មាន​សន្ធិសញ្ញា​អន្តរជាតិ​ថ្មី​ដើម្បី​ហាមឃាត់​មនុស្ស​យន្ត​ឃាតករ​បែបនេះ​៕​ដោយ​៖​សុខា​/sn

លោក អង់​តូ​ញ៉ូ ហ្គូ​ទែរ​រេស