ប្រមុខ​សហប្រជាជាតិ​ព្រមាន​ថា ពិភពលោក​កំពុង​បាត់បង់​ឱកាសដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​អាកាសធាតុ​

209
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ១៧​ខែកញ្ញា​ថា​ពិភពលោក​កំពុង​បាត់បង់​ការ​ប្រណាំងប្រជែង​ដើម្បី​​បញ្ចៀស​គ្រោះមហន្តរាយ​អាកាសធាតុ និង​ថា​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មិនទាន់​ឈាន​ដល់​គោលដៅ​នៅឡើយ​ទេ​។​

​លោក​បាន​និយាយ​នៅ​ដូចនេះ​នៅក្នុង​អំឡុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីអំពី​អាកាសធាតុ​គឺ​ប៉ុន្មាន​ថ្ងៃ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​​របស់​អង្គការសហប្រជាជាតិ​ដែល​នឹង​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​លោក​នឹង​ជម្រុញ​ឱ្យ​ប្រទេស​នានា​បង្កើន​ការប្តេជ្ញា​របស់​ពួកគេ​​ដែល​បាន​កំណត់​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​។​

​តាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ គេ​បានកត់សម្គាល់​ឃើញ​ប្រទេស​នានា​បាន​សន្យា​នឹង​កំណត់​កម្រិត​ការកើនឡើង​សីតុណ្ហភាព​មធ្យម​រយៈពេល​វែង​នៃ​ផែនដី​នេះ​ដល់​កម្រិត​ ២ អង្សា​សេ​លើ​កម្រិត​មុន​ឧស្សាហកម្ម ហើយ​បើ​អាចធ្វើ​បាន​ដល់ ១,៥ អង្សា​សេ​។​

​លោក Antonio Guterres បាន​និយាយថា ” អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ចង់​ឱ្យ​សង្គម​ទាំងមូល​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​ទាំងនោះ យល់​ថា​ពួកគេ​ត្រូវ​បង្កើន​​ការ​ខំប្រឹងប្រែង​ពីព្រោះ​យើង​កំពុង​បាត់បង់​ការ​ប្រណាំងប្រជែង ដោយ​បន្ថែម​ថា​អ្វី​ដែល​វិទ្យាសាស្ត្រ​ប្រាប់​យើង​នៅ​ថ្ងៃនេះ​គឺ​ថា​គោលដៅ​ទាំងនេះ​នៅតែ​អាច​ធ្វើ​សម្រេចបាន​នៅ​​ឡើយ​ទេ​។​

​លោក Antonio Guterres បាន​និយាយ​ថា​ភាព​អសកម្ម​ដោយ​ប្រទេស​សំខាន់ៗ​មួយចំនួន​ដោយ​រួម​ទាំង​សហរដ្ឋ​អាម៉េរិក​អាច​យ៉ាងហោច​ណាស់​ជាមួយ​ផ្នែក​នៃ​សកម្មភាព​នៅ​​ថ្នាក់ក្រោម​ជាតិ ឧទាហរណ៍​នៅ​ក្នុង​ការសន្យា​កាត់បន្ថយ​ឧស្ម័ន​កាបូ​ន ដែល​ត្រូវបាន​សន្យា​ដោយ រដ្ឋ​កាលីហ្វ័​រញ៉ា និង​រដ្ឋ​ញូវយ៉ក​៕​ប្រែ​សម្រួល​៖​សុខា​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres