ប្រមុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម​នៅ​ប្រទេស​សូ​ម៉ាលី​

638
ចែករម្លែក

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសុក្រទិ៩វិច្ឆិកានៅទីក្រុងម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី ដោយបានសម្លាប់មនុស្សយ៉ាងតិច១៥នាក់។

លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានផ្ញើការរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងនោះ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថាអគ្គលេខាធិការរូបនេះជឿជាក់ថាប្រជាជនសូម៉ាលីនឹងមិនត្រូវបានរារាំងដោយអំពើហិង្សាបែបនេះពីការស្វែងរកអនាគតដ៏សុខសាន្តនិងវិបុលភាពនោះទេ។

សេចក្តីថ្លែងការណ៍នេះបានបន្តថា លោកបានបញ្ជាក់ជាថ្មីពីការគាំទ្រនិងសាមគ្គីភាពរបស់អង្គការសហប្រជាជាតិជាមួយប្រជាជននិងរដ្ឋាភិបាលសហព័ន្ធសូម៉ាលីនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

យ៉ាងហោចណាស់មានមនុស្ស១៥ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក៣គ្រាប់ នៅទីក្រុងម៉ូហ្គាឌីសស៊ូ កាលពីថ្ងៃសុក្រ។ ការផ្ទុះលើកទីមួយគឺនៅសណ្ឋាគារមួយហើយបន្ទាប់មក គ្រាប់បែក២គ្រាប់ទៀត ត្រូវបានបំផ្ទុះនៅក្បែរនោះ។ ក្រុមសកម្មប្រយុទ្ធal-Shabaab បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕ដោយ៖សុខា/SN

ក្រុមអ្នកសង្គ្រោះ បានសែងមនុស្សរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក៣គ្រាប់ដែលបង្កប់ក្នុងរថយន្ត នៅទីក្រុងម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រ
#