ប្រមុខ​អង្គការ​សហប្រជាជាតិ​៖ សុបិន​អាក្រក់​មនុស្សធម៌​បង្ក​ឡើង​ដោយ​មនុស្ស​សំរាប់​ប្រ​ជ​ន​ស៊ី​រី ត្រូវតែ​បញ្ឈប់​

134
ចែករម្លែក

​អគ្គលេខា​អង្គការសហប្រជាជាតិ លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​​ក្រុង​ញូវយ៉ក​ថា សុបិន​អាក្រក់​មនុស្សធម៌​បង្កឡើង​ដោយ​មនុស្ស​សំរាប់​ប្រជាជន​ស៊ី​រី ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។​

​លោក​បាន​និយាយថា​«​សុបិន​អាក្រក់​មនុស្សធម៌​បង្កឡើង​ដោយ​មនុស្ស​សំរាប់​ប្រជាជន​ស៊ី​រី​ដែល​រង​ទុក្ខវេទនា​អស់​ពេល​ដ៏​យូរ ត្រូវតែ​បញ្ឈប់​។​វា​ត្រូវ​តែ​បញ្ឈប់​នៅ​​ពេល​ឥឡូវ​។​យើង​ទាំងអស់គ្នា​ដឹង​អំពី​វិបត្តិ​នេះ​នៅ​ស៊ី​រី​ភាគ​ពាយព្យ និង​ការបាត់បង់​អាយុជីវិត​ជន​ស៊ីវិល​ដ៏​អាក្រក់​។​មនុស្ស​ជិត​៩​សែន​នាក់ ភាគច្រើន​ជា​ស្ត្រី​និង​​កុមារ បាន​រត់​ភៀសខ្លួន​ក្នុងការ​ប្រយុទ្ធ​គ្នា​ចុងក្រោយ​។​រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ហើយ​ក្មេងៗ​ត្រជាក់​ដល់​ស្លាប់​»​។​

​លោក​បាន​បន្តថា «​ការ​វាយ​ប្រយុទ្ធ​គ្នា ឥឡូវ​រុលចូល​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើនៗ​បំផុត​និង​គំរាម​បង្ក​វិបត្តិ​មនុស្សធម៌​។​ច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​ការ​ការ​​ពារ​ជន​ស៊ីវិល​ត្រូវ​បាន​មិន​អើពើ​ជា​ប្រព័ន្ធ​។​នៅពេល​ឱកាស​សុវត្ថិភាព​កាន់តែ​រួច​ខើច​ ការរងរ​ទុក្ខ​របស់​មនុស្ស​កាន់តែ​អាក្រក់​ទៅ​»​។​

​យោង​តាម​ប្រមុខ​អង្គការសហប្រជាជាតិ មនុស្ស​ប្រមាណ​២,៨​លាន​នាក់​នៅ​ស៊ី​រី​ភាគ​ពាយព្យ​ត្រូវការ​ជំនួយ​មនុស្សធម៌ និង​នៅ​ខែ​នេះ​មនុស្ស​ដល់​ទៅ​៨០០.០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​អំពើហិង្សា​។​

​ភាព​តានតឹង​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប ប្រទេស​ស៊ី​រី​ភាគ​ពាយ​ព្យ បាន​កញ្ជ្រោល​ឡើង​កាលពី​ពេល​ថ្មីៗ នៅពេល​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី បើ​ការវាយប្រហារ​ទ្រង់ទ្រាយ​​ធំ​លើ​ពួក​ឧទ្ទាម​នៅក្នុង​តំបន់ និង​បាន​ប្រយុទ្ធ​ជាមួយ​ទាហាន​តួ​ក​គី បង្ក​អោយ​មាន​ការស្លាប់​និង​របួស​ទាំងសងខាង​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​អំពាវនាវ​អោយ​អ្នក​ផ្តល់​ជំនួយ​ជួ​ប្រាក់​៥០០​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ជ​នភៀ​សសឹក​ថ្មី​នៅ​៦​ខែ​ខាងមុខ​