ប្រមុខ​អង្គការ​សហ​ប្រជាតិ​ទទូច​ឱ្យ​មាន​ការអត់ធ្មត់ខ​ណៈ​ដែល​ការតវ៉ា​ជា​សកល​រីក​រាលដាល​

207
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​តែ​រេស​( António Guterres) កំពុង​ឆ្លើយតប​ទៅ​នឹង​ការតវ៉ា​នៅតាម​ផ្លូវ​នៅពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ជាច្រើន ជា មួយ​នឹង​ការ​រំលឹកថា​សេរីភាព​ក្នុង​ការបញ្ចេញមតិ​និង​ការជួប​ប្រជុំ​ដោយ​សន្តិវិធី​គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​ហើយ​អំពាវនាវ​ដល់​កងកម្លាំង​សន្ដិសុខ​ឱ្យ​ធ្វើ​សកម្មភាព​ជាមួយនឹង​​ការអត់ធ្មត់​ជា​អតិបរមា​”​។

​អ្នក​នាំ​ពា្យ​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​ហ្គូ​តែ​រេស​សង្កត់ធ្ងន់​ថា​ការលើកស្ទួយ​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ​និង​ការជួបជុំ​ដោយ​សន្តិវិធី​​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​របស់​យើង​និង មាន​សារៈសំខាន់​សម្រាប់​ការជំរុញ​លទ្ធិប្រជាធិបតេយ្យ​ការអភិវឌ្ឍ​និង​សន្តិភាព​”​។​

​លោក​បាន​លើកឡើង​អំពី​ការតវ៉ា​នៅ​ប្រទេស​ជាច្រើន​ដោយ​រួមទាំង​នៅ​ប្រទេស​អេក្វាឌ័រ​ ​ក្រុង​ហុងកុង អាហ្វ្រិក​ខាងត្បូង​និង​អ៊ីរ៉ាក់ ដែល​ជា​កន្លែង​ធ្វើ​បាតុកម្ម បាន​បណ្តាលឱ្យ​​មនុស្ស​ស្លាប់​៤២​នាក់​។​

​លោក​អគ្គលេខាធិការ​បា​ន​អំពាវនាវ​ដល់​ក្រុមអ្នកតវ៉ា​ឱ្យ ជៀសវាង​ពី​អំពើហិង្សា​និង​បាន​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់ ឆ្លើយ​តប​ដោយ​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរ​​ជាតិ​។​

​លោក​ស្នើឱ្យ​ប្រទេស​ទាំងអស់​លើកស្ទួយ​សិទ្ធិមនុស្ស​៕ដោយ៖សុខា/sn

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​ញ៉ូ ហ្គូ​តែ​រេស​