ប្រមុខ​អត្តពលកម្ម អញ្ជើញ​ចូលរួម​មហាសន្និបាត អត្តពលកម្ម​អាស៊ី នៅ​ទីក្រុង​ដូ​ហា​

632
ចែករម្លែក
  • 7
    Shares

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​ប្រធាន​សហព័ន្ធ ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត នឹង​អញ្ជើញ​ទៅ​ចូលរួម មហាសន្និបាត អត្តពលកម្ម​អាស៊ី និង​ការប្រកួត​ជ្រើសរើស​ជើងឯក អត្តពលកម្ម​អាស៊ី លើក​ទី​២៣ ( 23rd Asian Athletics Championships ) ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៨ ដល់ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ដូ​ហា (DOHA) ប្រទេស​កាតា (QATAR) ។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ របស់​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត ចំនួន​៥​នាក់ នឹងធ្វើ​ដំណើរ ទៅកាន់​ទីក្រុង​ដូ​ហា ប្រទេស​កាតា ចូលរួម​មហាសន្និបាត សហព័ន្ធ​អត្តពលកម្ម ទ្វីបអាស៊ី​អត្តពលកម្ម​អាស៊ី និង​ចូលរួម​ការប្រកួត​ជ្រើសរើស ជើងឯក​អត្តពលកម្ម​អាស៊ី ។​

​មន្ត្រី និង កីឡាករ​ទាំង ៥ រូបនោះ មាន​លោក អ៊ុក សិទ្ធិ​ជាតិ ដែលជា​ប្រធាន​សហព័ន្ធ ត្រូវ​ទៅ​ចូលរួម​មហាសន្និបាត សហព័ន្ធ​អត្តពលកម្ម​ទ្វីបអាស៊ី​។

ក្រៅពីនោះ គឺ​លោក​អគ្គលេខាធិការ ហ៊ុន បូរី គ្រូបង្វឹក​គឺ​លោក លាក់ ឡុ​ច ឯ​កីឡាករ ចំនួន ២ រូបនោះ​គឺ ប៉ែន សុ​គង់ និង កីឡាករ វ៉ាន់ ភា​រ៉ា ។​

​សម្រាប់​កីឡាករ ទាំង ២ រូបនេះ ប៉ែន សុ​គង់ លេង​ចំនួន ២ វិញ្ញាសា គឺ​រត់​ល្បឿន​លើ​ផ្ទៃរាប ១០០​ម៉ែត្រ និង ២០០ ម៉ែត្រ ។ កីឡាករ​រូបនេះ ធ្លាប់​ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន មួយរយៈ​ពេលនេះ គេ​នៅ​កម្ពុជា គេ​ឈរ​នៅ​លំដាប់​កំពូល នៃ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ និង ២០០​ម៉ែត្រ ។​

​ចំពោះ កីឡាករ វ៉ាន់ ភា​រ៉ា គេ​មាន​ឯកទេស​ខាង​រត់​ចម្ងាយ​ឆ្ងាយ ។ ការ​ចេញទៅ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី​នេះ កីឡាករ​រូបនេះ ក៏​លេង ២ វិញ្ញាសា​ដែរ គឺ​រត់​ចម្ងាយ ៥.០០០ ម៉ែត្រ និង ១០ គីឡូម៉ែត្រ ។​

​លោក ហ៊ុន បុរី បាន​បញ្ជាក់ថា ការប្រកួត​លើក​នេះ កីឡាករ ប៉ែន សុ​គង់ លើ​វិញ្ញាសា រត់​ចម្ងាយ ១០០ ម៉ែត្រ និង​រត់​ចម្ងាយ ២០០ ម៉ែត្រ ចំណែក​កីឡាករ វ៉ាន់ ភា​រ៉ា លើក​វិញ្ញាសា​រត់​ចម្ងាយ ៥ គីឡូម៉ែត្រ និង​រត់​ចម្ងាយ ១០ គីឡូម៉ែត្រ​៕v

កីឡាករ​ ប៉ែន សុ​គង់​ ក្នុងពេល​រត់​មក​ដល់ទី​ កន្លងមក​
កីឡាករ ​វ៉ាន់ ភា​រ៉ា​ន​ និង​មិត្ត​ភ័ក្ត្រ​បរទេស​របស់គេ​