ប្រមូល​រូបភាព​ពី Camera Trap ឃើញ​សត្វព្រៃ​ជាច្រើន​ប្រភេទ​

1103
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​ឧទ្យាន​ជាតិ​វើ​ន​សៃ សៀម​ប៉ាង សហការ​ជាមួយ​អង្គការ CI បាន​ចុះ​ប្រមូល​រូបភាព​ពី Camera Trap ដែល​ក្រុមការងារ​ដាក់​សិក្សា​អំពី​សត្វ​នៅក្នុង​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​។​

​នេះ​ជា​លទ្ធផល​ទទួលបាន​ពី​កាមេរ៉ា​ចំនួន​៨​គ្រឿង ដែលមាន​និយាម​កា​ដូចខាងក្រោម​៖
១-​កាមេរ៉ា​ទី​១ និយាម​កា 690231.1557940 ជាប់​សត្វ​ខ្លាឃ្មុំ​1​ក្បាល​
២-​កាមេរ៉ា​ទី​2 និយាម​កា 689245.1557628 ជាប់​សត្វ​ខ្លាឃ្មុំ​1​ក្បាល​
៣-​កាមេរ៉ា​ទី​3 និយាម​កា 686719.1555007 ជាប់​សត្វ​កស​1​ក្បាល​
៤-​កាមេរ៉ា​ទី​4 និយាម​កា 690611.1561808​ជាប់​ប្រើស​1​ក្បាល​
៥-​កាមេរ៉ា​ទី​5 និយាម​កា 655745.1546310​ជាប់​សត្វ​ច្រើន​ប្រភេទ​
៦-​កាមេរ៉ា​ទី​6 និយាម​កា 690313.1561389 ជាប់​សត្វ​ច្រើន​ប្រភេទ​
៧-​កាមេរ៉ា​ទី​7 និយាម​កា 689255.1556856 ជាប់​ជ្រូកព្រៃ
​និង​៨-​កាមេរ៉ា​ទី​8 និយាម​កា 687509.1555739 មិនមាន​ជាប់​អ្វី​ទេ​៕