ប្រយ័ត្ន​ទិញ​ចំ​ត្រី​ពាក់​ភ្នែក​ជ័រ​ណា​បងប្អូន !

1356
ចែករម្លែក
  • 7
    Shares

អ្នកដើរ ផ្សា រទិញ ម្ហូប ភាគច្រើន ដឹងថា វិធី ងាយស្រួល បំផុត ដើម្បី មើល ដឹងថា ត្រី នៅ ស្រស់ ឬក៏ អន់សាច់ គឺ ពិនិត្យមើល ភ្នែក របស់ វា ។

ប៉ុន្តែ បើ សូម្បីតែ ភ្នែក ត្រី ក៏ សិប្ប និមិត្ត ដែរ តើ យើង មើល ម៉េច ដឹង ? យោងតាម កាសែត Al Bayan របស់ ប្រទេស កូ វ៉ែត បាន ចុះផ្សាយ កាលពី ថ្ងៃទី ០១ ខែកញ្ញា ថា ត្រី មួយ ក្បាល ដែល ដាក់លក់ នៅ ប្រទេស នេះ កាលពីពេល ថ្មីៗ ត្រូវបាន អ្នកលក់ ពាក់ ភ្នែក ជ័រ ឱ្យ ដើម្បីឱ្យ មើលទៅ នៅ ស្រស់ ខ្លាំង ក្នុង បំណង បំភាន់ ភ្នែក អ្នកទិញ ។

ស្ត្រី ដែល ទិញ ប៉ះចំ ត្រី ភ្នែក សិប្ប និមិត្ត នេះ ទើបតែ ដឹងថា ខ្លួន ចាញ់បោក អ្នកលក់ នៅពេល គាត់ យក វា ទៅ លាង សម្អាត នៅផ្ទះ ។

ដោយ នឹក ហួសចិត្ត ស្ត្រី អ្នកទិញ បាន ថតរូប ត្រី នេះ បង្ហោះ តាម បណ្តាញ ទំនាក់ទំនង សង្គម ហើយ បណ្តា អ្នកប្រើប្រាស់ អ៊ិន ធឺ ណិ ត ទូទាំង ពិភពលោក បាន ផ្ទុះសំណើច ដោយ ក្តី ហួសចិត្ត បន្ទាប់ពី បានឃើញ និង ដឹង រឿងនេះ ៕ ប្រែ សម្រួល : ខុម