ប្រយ័ត្ន​បន្តិច​! ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ចំនួន​៤ ទៅ​តុលាការ បើ​មិន​បង់ពន្ធ

835
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​ប្តឹងទៅ​តុលាការ ប្រសិនបើ​ក្រុមហ៊ុន​ចំនួន​៤ មិន​បង់ពន្ធ​តាម​ការកំណត់ ។ នេះ​បើ​យោងតាម​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ទើប​រសៀល​បាន​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា នេះ​។

​ក្រុមហ៊ុន​ទាំង​៤​នោះ រួមមាន

​ទី​១៖ ចៀន ហុង ខន​ស្ដ្រា​ក់សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD)

​ទី​២៖ អេស​.​ភី​.​វី​.​អិន អ៊ី​ម​ផត អិ​ច​ផត (S.P.V.N IMPORT EXPORT Co.,Ltd)

​ទី​៣៖ អ៊ូ ប៊ុនឡុង ហ៊ើ​ប៊​ល រេ​មើ​ឌី (OU BUN LONG HERBAL REMEDIES.,Ltd)

​ទី​៤៖ អង្គរ ភី​.​ស៊ី សី​លូ​សិន ខូ អិ​ល​ធី​ឌី (ANGKOR P.C SOLUTION Co.,Ltd)

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ថា ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​មិនបាន​បង់ពន្ធ​តាម​ការកំណត់​ទេ គឺ ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លេ​ី​បញ្ញត្ត​ស្តីពី​ពន្ធដារ តាម​មាត្រា​១២៧​និង​១២៩​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ​៕ ល​