ប្រយ័ត្ន​ឱ្យ​មែនទែន​! បុរស​ម្នាក់​ស្លាប់​បន្ទាប់ពី​ផឹកស្រា​ក្លែម​ទុរេន​

272
ចែករម្លែក

​កាសែត China Press បាន​ចុះផ្សាយ​ព័ត៌មាន​គួរឱ្យភ្ញាក់ផ្អើល​កាលពីពេល​ថ្មីៗ​នេះ​ថា បុរស​ម្នាក់​នៅ​ប្រទេស​ថៃ បាន​ផឹកស្រា​ក្លែម​ទុរេន ហើយក៏​ពុល​ស្លាប់​នៅនឹងកន្លែង ប៉ុន្មាន​ម៉ោង​ក្រោយមក​។

​ជនរងគ្រោះ​វ័យ ៤៨​ឆ្នាំ​ខាងលើ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ចំណតរថយន្ត​ក្រុង​ជិត ប៉ាត់​តា​យ៉ា ប្រទេស​ថៃ​។ នៅក្បែរ​សាកសព គេ​ប្រទះឃើញ​ដប​ស្រា​ទទេ​មួយ និង ប្រអប់​ស្នោ​ដាក់​ទុរេន​។​

​ពេល​ប្រទះឃើញ​សាកសព​នៅ​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤​ប៉ូលិស​បាន សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់ ៥ ម៉ោង​ទៅហើយ​។​

​យោងតាម​មិត្តភក្ដិ​របស់គាត់​បានឱ្យ​ដឹងថា ជនរងគ្រោះ​បាន​ទិញ​ទុរេន​ទុក​ក្លែមស្រា លេងៗ​ពេល​អង្គុយចាំ​រថយន្ត​ក្រុង បន្ទាប់ពី​ចេញពី​ធ្វើ​ការងារ​កាលពី​ថ្ងៃ​អង្គារ​។​

​មិត្តភក្តិ​រូបនោះ​បាន​ហាម​ជនរងគ្រោះ​ដែរ​ថា កុំឱ្យ​ហូប​ព្រោះ​ល្បី​តៗ​គ្នា​ថា ផឹកស្រា​ក្លែម ទុរេន​អាច​ពុល​ស្លាប់​។ ទោះជា​យ៉ាងណា ពេលនោះ​ជនរងគ្រោះ​តប​ថា “​គ្នា​មិន​ខ្លាច ទេ​”​។​

​ហើយ​ពេល​មិត្តភក្តិ​ដែល​អង្គុយ​ក្បែរ​គ្នា​ងាក​មើលទៅ​ជនរងគ្រោះ​ឃើញ​ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ​៕ ប្រែ​សម្រួលៈ​ខុម​

#