ប្រយ័ត្ន​! ទុក​ដប​ទឹក​សុទ្ធ​ក្នុង​ឡាន អាចធ្វើ​ឲ្យ​ឡាន​ឆេះ​ខ្ទេច​

1783

អ្នកបើកបរ​មួយចំនួន ពិតណាស់​ដែល​ធ្លាប់​ទុក​ដប​ទឹក​សុទ្ធ​ចោល​នៅក្នុង​រថយន្ត ដោយ​គិតថា​ជា​រឿង​ធម្មតា​។ ប៉ុន្តែ ការរកឃើញ​មួយ​បង្ហាញថា ការ​ទុក​ដប់​ទឹក​សុទ្ធ​ចោល​ក្នុង​រថយន្ត គឺអាច​បង្ក​ជា​អណ្ដាតភ្លើង​ដែល​អាច​ឈានដល់​ការឆេះ​រថយន្ត​ទាំងមូល​។​

​ដប​ទឹក​សុទ្ធ គឺអាច​បង្កើតជា​អណ្ដាតភ្លើង ព្រោះ​ទឹក​ក្នុង​ដប​ប្រៀបបាន​នឹង​កញ្ចក់​កែវពង្រីក ដែល​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ចូល វា​បញ្ចេញ​ពន្លឺ​ដូច​កាំរស្មី​យ៉ាងខ្លាំង​ទៅ​ផ្ទៃ​ម្ខាង​ទៀត​ដែល​ងាយ​បង្កើតជា​អណ្ដាតភ្លើង​។​


​ចំណុច​ខាងលើនេះ គឺ​សំដៅលើ​ដប​ទឹក​សុទ្ធ​ដែល​ត្រូវ​ថ្ងៃ​ផ្ទាល់​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព គួរ​ណាស់​តែ​កុំ​ដាក់​តែម្ដង ខណៈពេល​ខ្លះ​កម្ដៅ​ក្នុង​រថយន្ត​ដែល​ចត​ចោល​នោះ​មាន​ដល់​រាប់សិប​អង្សា​សេ​។ លើសពីនេះ ក្នុង​រថយន្ត​នីមួយៗ​គួរ​ណាស់​តែមាន​បំពង​ពន្លត់​អគ្គិភ័យ​ខ្នាតតូច សម្រាប់​បង្ការ​ករណី​ណាមួយ​សម្រាប់​ឡាន​ខ្លួន ឬ​អាចជួយ​អ្នកដទៃ​បាន​ទាន់ពេល​៕ ប្រែ​សម្រួល​៖ រដ្ឋ​/sn

​ប្រភព​៖ Lifeaspire/sabay​