ប្រយ័ត្ន បើ​ញ៉ាំវីតាមីន និង​សារធាតុ​រ៉ែ​ច្រើន​ហួស វា​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​

461
ចែករម្លែក

បច្ចុប្បន្ននេះ អាហារ​ភាគច្រើន គឺ​តែងតែមាន​ទឹកក្រូច និង​ទឹក​ស៊ុប​ដែល​សម្បូរ​ទៅ ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​។​

​បើ​ស្តាប់ទៅ​វា​ហាក់ដូចជា​វិធី​មួយ​ដ៏​ល្អ ដើម្បី​ជួយ​បង្គ្រប់​អាហារូបត្ថម្ភ​របស់​អ្នកជា​ពិសេស ប្រសិនបើ​របប​អាហារ​របស់​អ្នក​តិចតួច​។ ប៉ុន្ដែ នៅក្នុង​ករណី​ដែល​អ្នក​ទទួលទាន​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន​ហួស​នោះ វា​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ដូចជា ៖

• វីតាមីន C ឬ​ជាតិ​ស័ង្កសី​ច្រើនពេក អាចធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត រាគ និង​ឈឺក្រពះ​
• សារធាតុ​សេ​ឡេ​ញូ​ម​ច្រើនពេក អាច​នាំ​ឲ្យ​ជ្រុះ​សក់ ឈឺក្រពះ​ពោះវៀន អស់កម្លាំង និង​ខូច​សរសៃប្រសាទ​កម្រិត​ស្រាល​។​

​មនុស្ស​ភាគច្រើន មិន​ទទួលទាន​លើស​នោះទេ​ប្រសិនបើ​គ្រាន់តែ​ញុំ​ា​គ្រាប់​ធញ្ញជាតិ ជា​អាហារ​ពេលព្រឹក និង​អាហារ​ដែលមាន​សារធាតុចិញ្ចឹម សម្រាប់​អាហារ​ពេល​ថ្ងៃ និង​អាហារ​ពេល​ល្ងាច​៕ ដោយៈ health.com.kh