ប្រយ័ត្ន! ១.៦០០​នាក់​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​លួច​ថតរូប​ស្រាត​តាម​សណ្ឋាគារ​នៅ​កូរ៉េខាងត្បូង

871
ចែករម្លែក
  • 171
    Shares

បុរស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​លួច​ថត​ភ្ញៀវ​ប្រមាណ​១.៦០០​នាក់ នៅ​បន្ទាប់​សណ្ឋាគារ​និង​លក់​វីដេអូ​នេះ​តាមរយៈ​​វេ​បសាយមួយ ។​

​កាមេរ៉ា​តូចៗ ត្រូវបាន​បង្កប់​ក្នុង​ទូរទស្សន៍ ឧបករណ៍​សំងួត​សក់ និង​គ្រឿង​ឧបករណ៍ប្រើប្រាស់​ផ្សេងទៀត​។ តាម​ការចោទប្រកាន់​ថា បុរស​ទាំង​នេះ បាន​រក​ប្រាក់​បាន​៦.២០០​ដុល្លារ​។​បើសិន ពួកគេ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​នោះ ពួកគេ​អាច​ប្រឈម​ការជាប់គុក​១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២៦.៥៧១​ដុល្លារ​។​

​ការថត​សម្ងាត់​រាងកាយ​អាក្រាត​នៅ​កូរ៉េខាងត្បូង​ត្រូវបាន​គេ​និយាយថា​មាន​ការរីក​រាលដាល​និង​បាន​ធ្វើឱ្យ​មាន​ការតវ៉ា​។​

​ប៉ូលិស​កូរ៉េខាងត្បូង បាន​និយាយថា បុរស​ទាំង​នេះ​បាន​បង្កប់​កាមេរ៉ា​តូចៗ​ជាច្រើន​កាលពី​ខែ​សីហា​ឆ្នាំ​មុន​នៅ​សណ្ឋាគារ​ចំនួន​៣០ ផ្សេងៗ​គ្នា​នៅ​ទូ​ទាំង​ទីក្រុង​ចំនួន​១០​នៅ​កូរ៉េ​ខាងត្បូង​។​

​កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន វេ​បសាយមួយ ត្រូវបាន​បង្កើតឡើង ដោយ​អនុញ្ញាត​អ្នកប្រើប្រាស់​បង់ប្រាក់​ចំពោះ​ការមើល​វីដេអូ​ទាំងស្រុង ឬ មើល​ក្លី​បរយៈពេល​៣០​វិនាទី ដោយ​មិន​​បង់ប្រាក់​។​

​បុរស​ទាំង​នេះ បាន​បង្ហោះ​វីដេអូ​ចំនួន​៨០៣​វីដេអូ ពី​ក្រៅ​ប្រទេស​មក​វិញ​។​

​ការផលិត​និង​ការ​ចែកចាយ​រូបភាព​អាសអាភាស គឺជា​ការ​ខុស​ច្បាប់​នៅ​កូរ៉េខាងត្បូង​។​នៅ​ប្រទេស​នេះ គេ​ឃើញ​មាន​ជាង​៦.០០០​ករណី ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៧​ដោយ​កើនឡើង​ពី​២.៤០០​ករណី​កាលពី​ឆ្នាំ​២០១២​។ មនុស្ស​ជាង​៥.៤០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​បង្កប់​កា​មេ​រ៉េ​លួច​ថត​ដែល​ជា​បទឧក្រិដ្ឋ នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ ប្រហែល​២​ភាគរយ​ប៉ុណ្ណោះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​។​

​បើ​តាម​ប៉ូលិស បុរស​ជាប់ចោទ​ខាងលើ​រកបាន​អតិថិជន​បង់ប្រាក់​បាន​៩៧​នាក់​ដើម្បី​ចូល​មើល​គេហទំព័រ​មុន​ពេល​វា​ត្រូវ​បាន​អាជ្ញាធរ​បិទ​៕​ដោយ​៖​សុខា​/sn

កាមេរ៉ា​តូចៗ ត្រូវបាន​បង្កប់​ក្នុង​ទូរទស្សន៍ ឧបករណ៍​សំងួត​សក់ និង​គ្រឿង​ឧបករណ៍ប្រើប្រាស់​ផ្សេងទៀត​

#