ប្រលោះ​, ប្រតាប់ប្រញាល់​, ប្រតិដ្ឋ​, ប្រទាន​, ឈ្វេងយល់​, ឆ្វៀល​, ឆ្កែញាំង​, ព្រលឹង​, ព្រមាន

268
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រលោះ –​ល៉ោះ ( ន​. ) ទី​ដែល​ចំហ ជា​ចន្លោះ (​ច្រើន​សរសេរ ប្រឡោះ ជាង​) : ចម្ងាយ​២ ប្រឡោះ​សសរ​ខ្សែលួស ។ ធ្មេញ​ប្រឡោះ​ខ្មោច​, ធ្មេញ​កណ្ដាល ២ ដែល​ដុះ​មិន​ជិតគ្នា​មាន ច្រ​ឡោះ​ច្រហ​បន្តិច ។

​ប្រតាប់ប្រញាល់ –​ញ៉ា​ល់ ( កិ​. វិ​. ឬ គុ​. ) ដែល​ប្រញឹកប្រញាប់​រួសរាន់​បន្ទាន់ពេល​ពេក ឬ​បន្ទាន់ការ​ហួសពេក : បង​, ចុះ​មានធុរៈ​អ្វី ក៏​អញ្ជើញ​ប្រតាប់ប្រញាល់​អី​ម្ល៉េះ ?; ការ​ប្រ​តាប់ ប្រញាល់​, ដំណើរ​ប្រតាប់ប្រញាល់ ។

​ប្រតិដ្ឋ ប្រតិ​ដ បា​.; សំ​. ( កិ​. ) (​ប​តិ​ដ្ឋ​; ប្រតិ​ឞ្ឋ “​ឋិត​នៅ​នឹង​, តាំងនៅ​ស៊ប់​, តាំងនៅ​ជាប់លាប់​; ឈរ​ស៊ប់​,…”) ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ថា បង្កើត​ឲ្យ​មាន​ឡើង​តាម​យោបល់​របស់ខ្លួន ដោយ​ប្រដូច​ទៅនឹង​នេះ​នឹង​នោះ​ខុស​សោះ​ក៏មាន ត្រូវ​ដែរ​ក៏មាន : កុំអាល​ជឿ​ពេក ព្រោះ​អ្នក និយាយ​ចេះតែ​ប្រតិដ្ឋ​ថាៗ​ទៅ​ទេ ។ តាម​ទម្លាប់​និយាយថា ប្រឌិត ឬ​ធ្លាប់​សរសេរ ប្រឌិដ្ឋ ក៏មាន​, គួរ​សរសេរ ប្រតិដ្ឋ វិញ​ត្រឹមត្រង់​តាម សំ​. និង បា​. លាយ​ចម្រុះ​គ្នា​, ត្រូវ​ការអាន ប្រដិត​, ឬថា ប្រឌិត តាម​ទម្លាប់​ក៏​សឹងតែ​បាន​, ដូចជា​សរសេរ អតិ​ត ឬ​អតីត ធ្លាប់​អាន​ថា អ​ឌិ​ត នោះដែរ ដ្បិត​ការអាន ខុសពី​សរសេរ​នេះ រាប់​ថា​ជា អញ្ញត្រសព្ទ ក្នុង​អក្សរសាស្ត្រ ដូចជា អញ​, អ្នក​, នេះ​, នោះ អាន​ថា អា​ញ់​, នាក់​, និះ​, នុះ​… ដូច្នោះ​ដែរ ។​ល​។

​ប្រទាន សំ​.; បា​. ( ន​. ) (​ប​ទាន​) អំណោយ​ដែល​ឲ្យ​ដាច់​, ការ​ឲ្យ​, ការប្រគល់​ឲ្យ ។ ខ្មែរ​យើង ប្រើ​ជា រ​. ស​. កិ ឬ​គុ​. ឲ្យ​; ដែល​ឲ្យ : ទ្រង់​ប្រទាន​; របស់​ប្រទាន ។

​ឈ្វេងយល់ ( កិ​. ) រំពឹងគិត​យល់​ដោយ​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា ។

​ឆ្វៀល ( កិ​. វិ​. ) ដែល​ក្រឡឹង​ជុំវិញ : ហើរ​ឆ្វៀល​, ខ្លែង​ហើរ​ឆ្វៀល​កូន​មាន់ ជាដើម ។

​ឆ្កែញាំង ( ន​. ) ឈ្មោះ​សត្វល្អិត​មួយ​ពួក​ភមរជាតិ នៅ​អាស្រ័យ​នឹង​សំបុក​ដែល​វា​ធ្វើ​ដោយ​ដីស្អិត ដោយសារ​ទឹកមាត់​វា ។

​ព្រលឹង ( ន​. ) ដំណើរ​ជីវិត​; ស្មារតី​; វិញ្ញាណ​; ស្រីសួស្ដី​, សេចក្ដីសុខ​, សេចក្ដីចម្រើន​…​។ ព្រលឹងព្រលះ ព្រលឹង​ធំ​តូច គឺ​ស្មារតី​ធំ​តូច​ឬ​ច្រើន​តិច (​ព​. សា​.) ។ បបក់ព្រលឹង (​ម​. ព​. បបក់​, ទាំង​ជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង​) ។ បាត់​ព្រលឹង ដូចគ្នា​នឹង បាត់វិញ្ញាណ​, បាត់ស្មារតី (​ម​. ព​. បាត់​) ។ មានព្រលឹង ធាត់​, មាន​សាច់​, មាន​សាច់មាន​ឈាម ។ ពាក្យ​គួរសម​សម្រាប់ និយាយ​ចំពោះ​មនុស្ស​ដែល​គួរ​គោរព​ឬ​គួរ​ថ្នម​, មនុស្ស​ថ្នាក់ខ្ពស់​រហូតដល់​សេនាបតី​,​ចុះមក​ដល់ ក្មេង​តូច : ព្រះបាទម្ចាស់​ឥឡូវ​មានព្រលឹង​ជាង​ពី​ដើម ។​ល​។ ក្មួយ​អញ​ឥឡូវ​មានព្រលឹង​ណាស់ !; (​តែបើ​និយាយ​ពី​ក្សត្រិយ៍​ធាត់ ត្រូវ​ថា មានព្រះអង្គ​, ទាំង​បព្វជិត​ដែល​គួរ​គោរព​ក៏​ថា មានព្រះអង្គ បានដែរ​) ។ លស់​ព្រលឹង ភ័ន្ត​ថយ​ស្មារតី​ព្រោះ​ភ្ញាក់​ភ័យ​តក់ស្លុត​រន្ធត់​ខ្លាំង ។ ហៅ​ព្រលឹង​និយាយ បូរបាច់​ដង្ហោយហៅ​ព្រលឹង​ឲ្យ​ចូលមក​កាន់​រូប​កាយ​វិញ (​ធ្វើតាម​តម្រា​ព្រាហ្មណ៍​) ។​ល​។

​ព្រមាន ( កិ​. ) ប្រាប់​, រំឭក​, ឲ្យ​ដំណឹង​ជាមុន ឲ្យ​ដឹងថា​អ្នក​ម្ខាង​មានដំណើរ​ភ្លាំងភ្លាត់ ឬ​ប្រព្រឹត្ត ល្មើស ច្រឡើស​លើស​, ដូច​យ៉ាង​គោ​ចូលលុកលុយ​ក្នុង​ចម្ការ​ដំណាំ​គេៗ​ឲ្យ​ដំណឹង​ដល់​ម្ចាស់ គោ​ឲ្យ​ប្រយ័ត្ន​តទៅ​ជាដើម : កូន​គាត់​ចេះតែ​វាយ​កូន​ខ្ញុំៗ​បាន​ព្រមាន​គាត់​ពីរដង​ហើយ​…៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា