ប្រវត្តិរូប ប៉ែន អុន និង​ប្រពន្ធ​ឈ្មោះ អ៊ុយ ឈុត​ណា​

1014
ចែករម្លែក

ដោយ ៖ សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ប៉ែន អុន កើត​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៣៧ នៅ​ខេត្តស្វាយរៀង​។ ឪពុក​របស់ ប៉ែន អុន ឈ្មោះ ប៉ែន ឃឹម អាយុ​៦៥​ឆ្នាំ (​នៅក្នុង ឆ្នាំ​១៩៧៦) មានមុខរ​បរជា កម្មករ​បសុពេទ្យ រស់នៅ​ខេត្តស្វាយរៀង និង​ម្តាយ ឈ្មោះ ឥន ធាន ស្លាប់​។ ប៉ែន អុន ពីមុន​មានមុខ​របរ​ធ្វើ​ទាហាន (​អាកាសចរ​) បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ អ៊ុយ ឈុត​ណា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​១៩៦២​។ អ៊ុយ ឈុត​ណា កើត នៅ​ភ្នំពេញ មានមុខ​របរ ធ្វើជា​មេផ្ទះ ស្នាក់​នៅផ្ទះ​ទល់មុខ​ទន្លេបាសាក់​។

ប៉ែន អុន

​ប៉ែន អុន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដោយ មូលហេតុ​ភៀសខ្លួន​មួយរយៈ ដោយបាន​ស្នាក់នៅ​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក មុនពេល​ទៅដល់​ប្រទេស​បារាំង​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៦​។ នៅ​ប្រទេស​បារាំង ប៉ែន អុន ស្នាក់នៅ​អូ​តែ​ល អ៊ុយ​នី ផ្លូវ​ហ្សូ​ហ្សេ​II​។​

​ប៉ែន អុន បានស្នើ​សុំ​ស្ថាន​តំណាង​បេសកកម្ម​របស់​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង ដើម្បី​ប្តូរ​លិខិតឆ្លងដែន និង​សុំ​ត្រឡប់​ចូល​ស្រុក​វិញ ដោយមាន​ការចុះហត្ថលេខា​របស់​សាមីខ្លួន​ផ្ទាល់ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦​។

​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0602P និង​មាន​ក្រសួង ត្រួតពិនិត្យ​ឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង យល់ព្រម​តាម​សំណូមពរ​របស់​សាមីជន (​ប៉ែន អុន​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ​ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម​សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​ប៉ែន អុន​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី (​ជ​.​បេសកកម្ម​)​។​

ក្រៅពី​សំណុំបែបបទ​ដើម្បី​បំពេញ​ពាក្យសុំ​លិខិតឆ្លងដែន​របស់ ប៉ែន អុន ក៏​ឃើញ​បែបបទ​ដើម្បី​បំពេញ​ពាក្យសុំ​លិខិតឆ្លងដែន​របស់​ប្រពន្ធ​គាត់​ឈ្មោះ អ៊ុយ ឈុត​ណា ដែល​បាន​កត់ត្រា​ដូចខាងក្រោម ៖

អ៊ុយ ឈុត​ណា


​អ៊ុយ ឈុត​ណា កើត​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​១៩៤៥ នៅ​ភ្នំពេញ​។ ឪពុក​របស់ អ៊ុយ ឈុត​ណា ឈ្មោះ អ៊ុយ ឈិ​ត ស្លាប់ និង​ម្តាយ​ឈ្មោះ សាត សៃ អាយុ​៦២​ឆ្នាំ (​ក្នុង ឆ្នាំ​១៩៧៦) រស់នៅ​ខេត្តកំពត​។ អ៊ុយ ឈិ​ត មាន​មុខរបរ​ធ្វើជា​មេផ្ទះ បាន​រៀបការ​ជាមួយ ប្តី​ឈ្មោះ ប៉ែន អុន នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​១៩៦២​។ ប៉ែន អុន កើត​នៅ​ខេត្តស្វាយរៀង មានមុខ​ធ្វើ​ទាហាន​អាកាសចរ​។ អ៊ុយ ឈុត​ណា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ ដោយ​មូលហេតុ​ភៀសខ្លួន​មួយរយៈ ដោយបាន​ស្នាក់នៅ​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក មុនពេល​ទៅដល់​ប្រទេស​បារាំង​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៦​។ នៅ​ប្រទេស​បារាំង អ៊ុយ ឈុត​ណា ស្នាក់នៅ​អូ​តែ​ល អ៊ុយ​នី ផ្លូវ​ហ្សូ​ហ្សេ​II​។​

​អ៊ុយ ឈុត​ណា បានស្នើ​សុំ​ស្ថាន​តំណាង​បេសកកម្ម​របស់​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង ដើម្បី​ប្តូរ​លិខិតឆ្លងដែន និង​សុំ​ត្រឡប់​ចូល​ស្រុក​វិញ ដោយមាន​ការចុះហត្ថលេខា​របស់​សាមីខ្លួន​ផ្ទាល់ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦​។

​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0601P និង​មាន​ក្រសួង ត្រួតពិនិត្យ​ឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង យល់ព្រម​តាម​សំណូមពរ​របស់​សាមីជន (​អ៊ុយ ឈុត​ណា​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ​ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម​សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​អ៊ុយ ឈុត​ណា​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី (​ជ​.​បេសកកម្ម​)​។​

​ប្រសិនបើ​បងប្អូន​ណា​បាន​ស្គាល់ឈ្មោះ​ខាងលើ សូម​ទំនាក់ទំនង​មក​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាមរយៈ​អាសយដ្ឋាន ៖ ផ្ទះ​លេខ​៦៦ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​លេខ​ទូរ​សព្ទ ០១២៩៩៦៧៥០ និង អ៊ី​ម៉ែ​ល truthbunthorn.s@dccam.org​។ សូម​អរគុណ​!