ប្រវត្តិរូប អ៊ឹង ជុ​យ​

322
ចែករម្លែក
ប្រវត្តិរូប អ៊ឹង ជុ​យ​

ដោយៈ​ផាត ចាន់​សុ​និ​តា បុគ្គលិក​ស្ម័គ្រចិត្ត​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​អ៊ឹង ជុ​យ កើត​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៤៣ នៅ​ខេត្តស្វាយរៀង​។ ឪពុក​របស់ អ៊ឹង ជុ​យ ឈ្មោះ អ៊ឹង ជាង (​ស្លាប់​) និង​ម្តាយ ឈ្មោះ នាង សុ​គាន អាយុ​៧០​ឆ្នាំ (​នៅ​ឆ្នាំ​១៩៧៦) រស់នៅ​ជាមួយ​បងស្រី អ៊ឹង ហោ​សាក​។ អ៊ឹង ជុ​យ ពីមុន​មានមុខរ​បរជា​គ្រូបង្ហាត់​វិជ្ជា​កាំភ្លើង​ធំ បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ តាំង មួយ​ហេង នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៥៨​។ តាំង មួយ​ហេង កើត​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​១៩៤៥ នៅ​ខេត្តស្វាយរៀង មានមុខរ​បរជា​មេផ្ទះ ស្នាក់នៅ​ជាមួយ​បងស្រី អ៊ឹង ហោ​សាក ដែលមាន ទីតាំង​ស្ថិត​នៅផ្ទះ​១០០R ផ្លូវ​មុនី​វង្ស បឹងត្របែក ភ្នំពេញ​។


​អ៊ឹង ជុ​យ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៧៤ ដោយ បុព្វហេតុ​នៃ​ការចាកចេញ​ពី​ប្រទេស​កម្ពុជា​គឺ ដើម្បី​បំពេញ​កម្មសិក្សា​វិជ្ជា​កាំភ្លើង​ធំ​។ អ៊ឹង ជុ​យ បាន​ឈប់​សំចត​នៅ​អូ​ខ្លា​ហូ​មា សហរដ្ឋ​អាម៉េរិក មុនពេល​ទៅដល់​ប្រទេស​បារាំង​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​១៩៧៦​។ នៅ​ប្រទេស​បារាំង អ៊ឹង ជុ​យ រស់នៅ​ទីក្រុង​ប៉ារីស​។​
​អ៊ឹង ជុ​យ បានស្នើ​សុំ​ស្ថាន​តំណាង​បេសកកម្ម​របស់​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង ដើម្បី​ប្តូរ​លិខិតឆ្លងដែន និង​សុំ​ត្រឡប់​ចូល​ស្រុក​វិញ ដោយមាន​ការចុះហត្ថលេខា​របស់​សាមីខ្លួន​ផ្ទាល់ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​១៩៧៦​។


​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ​N0582P​និង​មាន​ក្រសួង ត្រួតពិនិត្យ​ឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។​ក្រសួង យល់ព្រម​តាម​សំណូមពរ​របស់​សាមីជន (​អ៊ឹង ជុ​យ​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។


​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ​ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម​សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​អ៊ឹង ជុ​យ​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី (​ជ​.​បេសកកម្ម​)​។​
​ប្រសិនបើ​បងប្អូន​ណា​បាន​ស្គាល់ឈ្មោះ​ខាងលើ សូម​ទំនាក់ទំនង​មក​ទស្សនា​វ​ដ្តី ស្វែងរក​ការពិត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាមរយៈ​អាសយដ្ឋាន ផ្ទះ​លេខ​៦៦ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​លេខ​ទូរ​សព្ទ ០១២៩៩៦៧៥០ និង អ៊ី​ម៉ែ​ល truthbunthorn.s@dccam.org៕សរន