ប្រវត្តិ​ពិធីបុណ្យ សែន​ព្រះ​ខែ នៃ ជនជាតិ ចិន​

3902
ចែករម្លែក
  • 10
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ បុណ្យ​សែន​ព្រះ​ខែ ដែល​ភាសា ចិន ហោះ​ថា ចុង​ឈី​វ​ជៀ​គឺជា​ពិ​ធិ​បុណ្យ​មួយ​របស់​ប្រជាជន​ចិន ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី ១៥ កើត ឬ ថ្ងៃពេញបូណ៌មី នៃ ខែ​ទី ៨ របស់​ប្រ​ទិ​តិ​ន ចិន ដែល​ត្រូវ​នឹង​ខែ កញ្ញា ឬ ខែ តុលា នៃ​ប្រក្រតិទិន​សូរិយា​គតិ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ កញ្ញា ។ ពី​ធី​បុណ្យ គឺធ្វើឡើង​ដើម្បី​អបអរ​ការប្រមូល​ភោគផល​របស់​ប្រជាជន និង ដើម្បី ថ្វាយបង្គំ និង គោរព​ចំពោះ​ព្រះ​ច័ន្ទ ផង ។ នៅ ម៉ាឡេស៊ី សឹង្ហ​បុរី និង ហ្វីលីពីន គេ​ហៅ​វា​ថា ពិធីបុណ្យ គោម ឬ ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ ។​

​បើតាម​ដំណើរ​រឿងព្រេង​និទាន​ទេវ​កថា​របស់​ជនជាតិ ចិន គេ​អា​សន្និដ្ឋានបានថា ពិធីបុណ្យ​សែន​ព្រះ​ខែ ត្រូវបានធ្វើ​តាំងពី​សម័យកាល​រាជវង្ស យាន ( ១៦០០-១០៤៦ ឆ្នាំ មុន គ​.​ស ) មកម្ល៉េះ ។ ចំពោះ​រឿងរ៉ាវ​ដែល​នាំឱ្យមាន​ពិធីបុណ្យ​សែន​ព្រះ​ខែ នេះ នៅក្នុង​រាជវង្ស យាន មានព្រេង​និទាន​ទេវ​កថា តំណាល​ថា អស់កាល​ជា​យូរ​មកហើយ ឋានមនុស្ស បាន​រង​វិបត្តិ​ដ៏​ធំ​មួយ គឺ​នៅលើ​មេឃ​មាន​ព្រះអាទិត្យ​រហូត ដល់​ទៅ ១០ ដួង បណ្តាលអោយ​ផែនដី​ក្តៅ​ខ្លាំង រាំងស្ងួត​ហួតហែង​គ្មាន​ភ្លៀង​ធ្លាក់ ពិបាក​ដល់​ការរស់នៅ​ទាំង​មនុស្ស សត្វ និង រុក្ខជាតិ លើក​ភពផែនដី ។ មនុ​សុ្ស សត្វ និង រុក្ខជាតិ ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ក្តៅ​ផង ខ្វះ​ទឹក និង អាហារ​ផង ។

​ពេលនោះ ក៏បាន​លេចចេញ​នូវ​វត្តមាន​បុរស​ក្លាហាន​ម្នាក់​ដែលមាន ឈ្មោះថា Hou Yi ។ Hou Yi គឺជា​អ្នកជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ធ្នូ​របស់គាត់​មាន​អនុភាព​ខ្លាំងក្លា លើស​អស់​ធ្នូ​របស់​មនុស្ស​ក្នុង​លោក ហើយក៏​លើស​អស់​ធ្នូ​នៅ​ឋាន​ទេវលោក​ទៀតផង ។

Hou Yi បានសម្រេច​ចិត្ត​ជួយ ប្រជាជន ទាំងអស់ ដោយ​វិធី បាញ់​ព្រួញ​ទម្លាក់​ព្រះអាទិត្យ​ទាំងនោះ ។ ទាំង​មនុស្ស ទាំង​ទេវតា យល់ថា វា​ប្រហែលជា​រឿង​មួយ​ដែល​មិនអាច​នឹង​ទៅរួច​ឡើយ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ផ្សេង ជន​គ្រប់គ្នា ក៏បាន​ព្រមអោយ​គាត់​សាក​ល្បងមើល ។ ពេលនោះ Hou Yi បាន​ឡើង​ទៅលើ​ភ្នំ​ដែលមាន​កំពស់​ខ្ពស់​ជាងគេ ដែល​គាត់​បាន​រកឃើញ ហើយ​គាត់ ក៏បាន​ចាប់ផ្តើម​បាញ់​ទម្លាក់​ព្រះអាទិត្យ ម្តង មួយ​ដួងៗ រហូត​ទាល់តែ​អស់​ព្រះអាទិត្យ​ចំនួន ៩ ដួង ដោយ​គាត់​ទុក​តែ​ព្រះអាទិត្យ​មួយ​ដួង​ប៉ុណ្ណោះ​សម្រាប់​បំភ្លឺ និង ផ្តល់​ភាពកក់ក្តៅ​ដល់​មនុស្ស​សត្វ និង រុក្ខជាតិ​លើ​ភពផែនដី ។​

​ពេលនោះ​ហើយ ដែល Hou Yi បានក្លាយ​ជា​វិ​រៈ​បុរស​របស់​មនុស្ស​លើ​ភពផែនដី និង ហើយក៏​ទទួល​បានការ​កោរ​សរសើរ​ពី​ទេវតា​ផង​ផដែរ ។ Hou Yi ក៏​ទទួលបាន​ការអញ្ជើញរ​បស់​ស្តេច​អោយ​កាន់​ព្រះរាជវាំង ដើម្បី ទទួលបាន​នូវ​រង្វាន់​យ៉ាង​ពិសេស​មួយ ។ រង្វាន់​ដល់​ពិសេស​នោះ គឺជា ទឹក​ម្យ៉ាង ដែល​អាចអោយ Hou Yi ហោះហើរ​ទៅកាន​ឋាន​លើ និង​មានជីវិត​អមតៈ ។ ប៉ុន្តែ​បញ្ហា គឺ​ទឹក​នោះ​មាន​តែមួយ​ដប ហើយ​សម្រាប់តែ​មនុស្សម្នា​ក់​ប៉ុណ្ណោះ ។ Hou Yi ស្រឡាញ់​នាង Chang’e ( ឆាង​អើ​រ៍ ) ដែលជា​ភរិយា​របស់គាត់​ណាស់ មិន​ចង់​រស់នៅ​អមតៈ ឬ ទៅ​រស់នៅ​ឋាន​ទេវលោក​ដោយ​គ្មាន​ភ​រិ​យ​សា​របស់គាត់​ឡើយ ទើប​គាត់​មិនបាន​ទទួលទាន​ទឹក​ថ្នាំ​ពិសេស​នោះឡើយ ក៏​ឱ្យ Chang’e យក​ទឹក​ពិសេស​នេះ​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ ។​
​ក្រោយមក Hou Yi មាន​សិស្ស​របស់​ម្នាក់​ឈ្មោះថា Peng Meng ដែលជា​មនុស្ស​មិនអាច​ទប់ចិត្ត​ចំពោះ​ទឹក​ពិសេស​នោះ ក៏បាន​រៀបចំ​គម្រោងកា​រ​លួច​យក​ទឹក​ពិសេស​នោះ ។

​ថ្ងៃ​មូ​យ Hou Yi បាន​ចេញទៅ​បរបាញ់​សត្វ​បាត់ Peng Meng បាន​ទៅផ្ទះ​របស់ Hou Yi ហើយ​យក​ដាវ​ទៅ​គំរាម Chang’e ឱ្យ​ប្រគល់​ទឹក​ថ្នាំ​ទិ​ព​នោះ ។ Chang’e ដោយ​ដឹងថា​មិនអាច​យកឈ្នះ Peng Meng បាន នាង​ក៏​ផឹកទឹក​ថ្នាំ​ទិ​ព​នោះ​អស់ ដើម្បី ការពារ​វា​កុំឱ្យ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់ Peng Meng ។ នៅពេលដែល Hou Yi ត្រឡប់មក​ដល់ផ្ទះ​វិញ អ្វីៗ​បាន​យឺត​ពេល​អស់​ទៅហើយ គឺ​គាត់​បានត្រឹមតែ​ឃើញ ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្លួន​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​ប៉ុណ្ណោះ ។ Hou Yi ខូចចិត្ត​ជាទីបំផុត ពីព្រោះ​គាត់​បាន​បាត់ បង់​ប្រពន្ធ​ជាទី​ស្រឡាញ់​រៀងរហូត ។ ចាប់ពីពេលនោះ​មក នៅពេលដែល​ព្រះ​ចន្ទ​ពេញ​វង្ស Hou Yi តែងតែ​សម្លឹងមើល​ព្រះ​ចន្ទ និង នឹក​ដល់ Chang’e របស់គាត់​ជានិច្ច ។​

​ដោយ​យល់​ពី​អារម្មណ៍​របស់ Hou Yi ដែលជា​អ្នកមានគុណ​របស់​ពួកគេ មនុស្សម្នា​គ្រប់​គ្រប់គ្នា ( ប្រជា​ជាន ចិន ) ក៏បាន​នាំគ្នា​ធ្វើ​ពិធីបុណ្យ​សែន​ព្រះ​ខែ នៅ​រាល់​យប់​ថ្ងៃពេញបូណ៌មី ចាប់ពីពេលនោះ​រហូតមក ។

របៀប​ប្រារព្ធ​ពិធីបុណ្យ​សែន​ព្រះ​ខែ​

​តាម​ប្រពៃណី ក្រុមគ្រួសារ និង ញាតិមិត្ត រមែង​នៅ​ជួ​ម​ជុំគ្នា​នៅថ្ងៃនេះ ដើម្បី គយគន់​ព្រះ​ខែពេញបូណ៌មី និង ទទួលទាន​នំ​លោក​ខែ ។ ក្នុង​ពិធីបុណ្យ​នេះ ក៏មាន​ទំនៀមទម្លាប់​ខ្លះៗ​ផ្សេងទៀត ដូចជា​កាន់​គោម ដុត​គោម និង បង្ហោះគោម អុជ​ធុ​ប​ដើម្បី​គោរព​ដល់​ទេវតា ពិសេស ទេវធីតា ឆាង​អើ​រ៍ ។


​ពិធី​សែន​លោក​ខែ ឬ​សែន​ព្រះ​ចន្ទ​ជា​ពិធី​មួយ​ក្នុងចំណោម​ពិធី​ផ្សេងៗ​ដែល​ជនជាតិ​ចិន និង ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន​តែងតែ​មានជំនឿថា​ក្រោយ​ការរៀបចំ​ពិធី​នេះ​រួច នឹង​ទួលបាន​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន និង​ជា​ប្រទីប​បំភ្លឺ​ពួកគេ​ទទួល​បានតែ​ភាពជោគជ័យ ។​

​ការរៀបចំ​សែន​ពិធី​នេះ​ប្រជាពលរដ្ឋ​បានរៀបចំ​ទីកន្លែង​និង​គ្រឿង​សក្ការៈ​មួយចំនួន​តាមបែប​ប្រពៃណី​ជាមួយនឹង​នំ​ផ្សេងៗ​របស់​ប្រជាជន ចិន មាន​នំពារ នំ​ង៉ូ​វ​យ៉េ​ង នំ​កោ នំ​ស្លឹក​តយ និង​ផ្លែឈើ​ផ្សេងៗ ដូចជា​ផ្លែ​មៀន ផ្លែ​ទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែ​ដូង ជាដើម មួយអន្លើ​ទៅដោយ​គោម​ទៅតាម​លទ្ធភាព នៃ គ្រួសារ​នីមួយៗ ៕ Kh

 

ពិធីបុណ្យ​សែន​ព្រះ​ខែ តែងតែ​ប្រព្រឹត្ត​ជាមួយ​ផ្លែឈើ នំនែក គោម និង ការតុបតែង​ដ៏​ឆើតឆាយ ( ​រូបៈ ឯកសារ )