ប្រវត្តិ នារី ខែ​ក ខេមរ៉ា​ត ដែល​សម្តេច​តេ​ជោ​ចូល​ខម​មិន ពិតជា​មិនធម្មតា​មែន !

192
ចែករម្លែក

ភ្នំពេញៈ បន្ទាប់ពី​ការប្រកាស​ម្តងទៀត​រប​ស់​ប្រទេស​ម៉ាឡេស៊ី​ទាក់ទង​ស្ត្រី​ជនជាតិ​អាម៉េរិកាំង អាយុ​៨៣​ឆ្នាំ​ លើ​នាវា​វេស​ស្ទឺ​ដាម​(Westerdam )​ថា មិនមាន​ផ្ទុក ខូ​វីដ​១៩(Covid-19) វិញ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បាន​ចូលទៅ​ខម​មិន​(Comment)​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់​ឈ្មោះ ខែ​ក ខេមរ៉ា​ត​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ថ្មីៗ​នេះ ត្រូវបាន​ប្រទេស និង​ស្ថាប័ន​កំពូលៗ​របស់​ពិភពលោក​កោតស្ញប់ស្ញែង​ចំពោះ​ទង្វើ​មនុស្សធម៌​ចំពោះ​មនុស្ស​ជាង​ពីរពាន់​នាក់​នៅលើ​នាវា Westerdam បាន​ខម​មិន​ថា “ ហេតុតែ​ពូ​ស្រែក​ម្តង​ហើយ​ម្តងទៀត ក៏​ព្រោះតែ​ចង់ឱ្យ​ភាពយុត្តិធម៌​សម្រាប់កម្ពុជាយើង​ផង សម្រាប់​មនុស្ស​ជាង​២០០០​នាក់​នៅលើ​នាវា​ផង​ ពិសេសយុត្តិធម៌​សម្រាប់​ស្ត្រី​ជនជាតិ​អាម៉េរិក ដែល​គេ​ចាត់ទុកថា​ឆ្លង covid-19 ។ ទម្រាំ​បាន​យុត្តិធម៌ វិបត្តិ​មនុស្សធម៌​បានកើត​ឡើង​អស់​មួយ​សប្តាហ៍ ។ បើ​ពូ​ជា​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​វិញ ពូ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោ​ល ដោយសារ​ការធ្វើការ​ខ្ជីខ្ជា​ ខ្វះ​ការទទួលខុសត្រូវ ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជាតិ​សាសន៍ ៤១ ប្រទេស ។ ប្រទេស​យើង​ក្រ តែ​យើង​មានការ​ទទួលខុសត្រូវ​លើកិច្ចការ​មនុស្សធម៌​នេះ “ ។​

​ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នារីឈ្មោះ​ខែ​ក​ ខេមរ៉ា​ត​នេះ ​ក៏មាន​ផ្សាយ​នៅលើ​បណ្តាញសារព័ត៌មាន​ធំៗ​ជាច្រើន​ផងដែរ​។​

​តាមពិត ខែ​ក ខេមរ៉ា​ត ពិតជា​ស្ត្រី​វ័យក្មេង​ដែលមាន​សាវតារ​គួរឱ្យ​សរសើរ​ម្នាក់ ព្រោះ​នាងគឺជា​នាយិកា ប្ល៊ូ​មេ​ឌា ខេ​ម​បូ​ឌា និង ជា​អ្នកនិពន្ធ​ម្នាក់​ដែល​បាន​ផលិត​ឯកសារ​ជាច្រើន និង​បាន​ឆ្លងកាត់​ការសិក្សា​ផ្នែក​ទំនាក់ទំនង​សាធារណៈ​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយពី​ក្រៅប្រទេស និង ធ្លាប់បាន​ទទួលពានរ​ង្វាន់ Rising star award ក្នុងចំណោម​តារាភាពយន្ត និង​អ្នកជំនួញ​ល្បីៗ​ជុំវិញ​ពិភពលោក ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុងប៉េកាំង ប្រទេសចិន ។

​តាមពិតទៅ នេះ​មិនមែនជា​លើក​ទី ១ ទេ គឺ​តាមរយៈ​ការងារ​មនុស្សធម៌​កន្លងមក​ប្រមុខ​រដ្ឋាភិ​បាល និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក៏​ធ្លាប់បាន​ចូល​ខំ​មិន​សរសើរ​ពី​កិច្ចការ​សង្គម​របស់គាត់ ផងដែរ ៕ ដោយៈ​មេសា​/Ha