ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​សំណ​ដំណាល​ជាមួយ​កម្មករ និយោជិត ជាង១ម៉ឺន​នាក់​នៅ​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ នេះ

639
ចែករម្លែក
  • 66
    Shares

ដោយ:តារារិទ្ធិ/​កណ្ដាល ៖ នេះ​ជា​ជំនួប​ចុងក្រោយ​សម្រាប់​ខេត្តកណ្តាល​នៅក្នុង​ជុំ​ទី១ គ្មាន​ថ្ងៃទី២០ សីហា​ឆ្នាំ២០១៧ រហូតមកដល់​ថ្ងៃទី២០ កុម្ភៈ ​ឆ្នាំ២០១៩ នេះ​ទើប​បញ្ចប់​ជុំ​ទី១ នៅ​ខេត្តកណ្តាល ។

​អរគុណ​ម្ចាស់​រោងចក្រ​ទាំង៣៤ឆ្នាំ ​បានផ្ដល់​ការអនុញ្ញាត​ឲ្យ​ក្មួយ​ធំ​មួយ​ជា​កម្មការិនី​បាន​ជួប​ខ្ញុំ​នៅថ្ងៃនេះ​ នឹង​ផ្ដល់​ការឈប់​សំរាក​មួយថ្ងៃ​នៅពេល​ល្ងាច។

​នៅពេលនេះ​គូ​បាន​ជួប​ជាមួយនឹង​កម្មករ​កម្ម​ការិនី​នៅក្នុង​ខេត្តកណ្តាល​ចំនួន១៥ម៉ឺន​នាក់​រួចមកហើយ​។ ពូ​ពិតជា​មានការ​សប្បាយរីករាយ​ជាមួយនឹង​អ្វីដែល​បាន​កំពុង​កើត​នៅពេល​ចាប់ផ្ដើម​នៃ​ការ​ដំណើរ​ចុះសួរសុខទុក្ខ​ជាមួយ​កម្មករ​កម្មការិនី​របស់​យើង​ពេល​នោះ​បៀវត្ស​កម្មករ​កម្មរ​នី​របស់​យើង​មាន ១៥៣ ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។ ឆ្នាំ ២០១៨ បាន​ឡើងដល់១៧០ដុល្លារ និង២០១៩ ឡើងដល់១៨២ដុល្លារ។ រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ការចំណាយ​របស់​កម្មក​រ​ធ្លាក់​ចុះខ្សោយ ​និង​ចំណូល​របស់​កម្មករ​​ឡើង​ខ្លះ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ដោយបាន​ខិតខំ​បញ្ចុះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ថ្លៃ​ផ្ទះជួល​ និង​ទប់ស្កាត់​ការឡើង​ថ្លៃ​នៃ​ទំនិញ​នៅលើ​ទីផ្សារ​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ធានា​នូវ​ប្រាក់រៀល​មិន​ឲ្យ​ធ្លាក់​ខ្លាំងពេក​នឹង​ឡើង​ខ្លាំងពេក​ទេ។​

​នេះ​យើង​នៅសល់​ស្រូវ​ចំនួន៦ លាន​ទាល់តែ​ការនាំចេញ​អង្ករ​ឲ្យ​បាន១ លាន​តោន​មិនទាន់​សម្រេចបាន​គោលដៅ​នៅឡើយ​ទេ​ ដោយសារ​យើង​មាន​គូប្រជែង​ខ្លះ​វៀតណាម​នាំចេញ​អង្ករ​ប្រមាណ៥លាន​តោន ​ក្នុង​មួយឆ្នាំ​ថៃ​នាំចេញ​ប្រមាណ៦លាន​តោន​ក្នុង​មួយឆ្នាំ​។ ចំណែក​ឥណ្ឌា​នាំចេញ​ផល​ច្រើន​ផងដែរ ​ដូច្នេះ​យើង​មាន​ដៃគូ​ប្រកួត​ប្រជែង​ច្រើន​ដោយសារ​តម្លៃ​ដើម​របស់​វា​ថោក​ជាង​យើង។​ ដូច្នេះហើយ​បានជា​នាង​មិនដែល​ទទួលបាន​ជោគជ័យ ​ក្នុងការ​ដេញថ្លៃ​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ហ្វីលីពីន​នោះទេ ។​

នៅពេល​ខាង មុខ​នេះ​យើង​នឹង​ដាក់ចេញ​នូវ​គោលនយោបាយ​បន្ថែមទៀត ​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​ធ្វើឲ្យ​វិស័យ​កសិកម្ម​របស់​យើង​អាចមាន​តម្លៃ​ផលិត​ទាប ​និង​មាន​ភាព​ប្រកួតប្រជែង​ពិសេស​ការភ្ជាប់​បណ្ដាញ​អគ្គិសនី​ទៅកាន់​តំបន់ ​ដែលមាន​ប្រភពទឹក​ដើម្បី​ប្រើប្រាស់​ម៉ូ​ទ័​រ​បូមទឹក​ចំណុះ​ឲ្យ​ប្រេងឥន្ធនៈ ​ដែលមាន​តម្លៃ​ខ្ពស់​។​

​វិស័យ​កសិកម្ម​របស់​យើង​ចូលទៅក្នុង​យន្ត​តូបនីយកម្ម​រួចទៅហើយ​ ដូច្នេះ​តម្លៃ​ដាំ​ឪឡឹក​របស់​យើង​គឺ​ខ្ពស់ជាង​ពេលមុន​ ដែល​យើង​ប្រើគោ​ក្របី ​និង​មនុស្ស​សម្រាប់​ការ​ភ្ជួរ​រាស់​និង​ដក​ស្ទូង។ ពី​ដើម​យើង​ប្រើ​ស្នាច​បាចទឹក​បញ្ចូល​ស្រែ​ ប៉ុន្តែ​បច្ចុប្បន្ន​មិនអាច​ប្រើ ទៀត​​ទេ ប្រើ​ម៉ាស៊ីនបូមទឹក ដែល​ប្រើ​ប្រេង។ ដូចនេះ​យើង​នឹង​ខិតខំ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​តំបន់​ដែលមាន​ប្រភពទឹក​ ដើម្បី​ឲ្យ​ប្រើប្រាស់​ចរន្តអគ្គិសនី​បូមទឹក​ចំណុះ ​ឲ្យ​ការប្រើ​ប្រេង។ បន្ថយ​តម្លៃ​ដើម​រក​ទាំង​បញ្ហា​សិក្សា​ស្វែងរក​វិធីសាស្ត្រ​បង្កើត​នូវ​ការផលិត​​ជី​ក្នុងស្រុក ​ដើម្បី​នឹង​ឲ្យ​តម្លៃ​ជី​របស់​យើង​មានតម្លៃ​ថោក​ជាង​ការនាំ​ចូល​ទើប​យើង​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​ក្នុង​ការនាំចេញ​អង្ករ ប៉ុន្តែ​អង្ករ​របស់​យើង​នៅមាន​ភាពល្អប្រសើរ​នៅត្រង់ថា​ អង្ករ​របស់​យើង​មិនមែនជា​ប្រភេទ​អង្ករ​ធម្មតា​គឺជា​ប្រភេទ​អង្ករ​ដែល​ទទួលបាន​លេខ​មួយ​ជាច្រើន​ឆ្នាំ​មកហើយ ​ហើយ​ទទួលស្គាល់​ដោយ​ទីផ្សារ​នៅក្រៅ​ប្រទេស​តែ​ចង់​ទទួលទាន​ហើយ ​ត្រូវ​ចាត់ចែង​យ៉ាងម៉េច​តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​បរិមាណ​ត្រី​ក្រសួងកសិកម្ម​ និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ត្រូវខិតខំ​រក​ទីផ្សារ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម៣០ម៉ឺន​តោន​ទៅ​ប្រទេស​ចិន៤០ម៉ឺន​តោន​វា​ទាំងពីរ​ប្រទេស​នាវា៧០ម៉ឺន​តោន​ហើយ​ដូច្នេះ​ត្រូវ​ប្រឹងប្រែង​អោយអស់​នៅ​សាខា​ណា​សុគន្ធ​នីសា​ដែល​យើង​មាន​រួចជាស្រេច ​ជាមួយនឹង​ទីតាំង​ដែល​យើង​កំពុងមាន​ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មានការ​កើនឡើង​ត្រឡប់មកវិញ​ ហើយក៏​សូម​ជំរាបជូន​បងប្អូន​ប្រជាកសិករ​ដែរ​។ ​នៅពេលដែល​តម្លៃ​ស្រូវ​ចុះ​មិនគួរ​ប្រញាប់ប្រញាល់​លក់​ចេញ​នោះទេ ។​

​វិស័យ​កសិកម្ម​តែមួយ​មុខ​មិនអាច​ឲ្យ​ប្រទេស​របស់ យើង​ក្លាយទៅជា​អ្នកមាន​បានទេ យើង​ត្រូវខិតខំ​ធ្វើ​ទៅលើ​វិស័យ​ជ្សេ​ងៗ​ទៀត ដូចជា​ឧស្សាហកម្ម​កែច្នៃ និង ការចេញ​នូវ​ផលិតផល​កសិកម្ម ការជំរុញ​វិស័យ​សេ​វ៉ា និងការទាក់ទាញ​ឧស្សាហកម្ម ដែល​មក​នូវ​បច្ចេកវិទ្យា​ជឿនលឿន ដើម្បី​ប្រែក្លាយជា​ប្រភេទ​ឧស្សាហកម្ម​សាកល ។

​មុននេះ​វិស័យ​កសិកម្ម​បានរួម​ចំណែក៨០ភាគរយ តែ​បច្ចុប្បន្ន​នៅសល់តែ២៥ភាគរយ ។ នៅ​បារាំង នៅអាមេរិក នៅសល់១ភាគរយ​ប៉ុណ្ណោះ ។ ប៉ុន្តែ១ភាគរយ​នេះ​គឺអាច​ចិញ្ចឹម​ប្រជាជន​ខ្លួនឯងបាន​ហើយ អាច​នាំចេញ​ទៀត ។​

​ដូចនេះ​យើង​ត្រូវធ្វើ​ពហុ​វិស័យ ដើម្បី​ការរីក​លូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា។ សូម​ឲ្យ​ក្រសួងកសិកម្ម ត្រូវធ្វើ​ការណែនាំ​កសិករ មិនត្រូវ​ឲ្យ​កសិករ​ធ្វើក​សិ កម្ម​ទៅតាម ចរន្ត​ទីផ្សារ​មួយដង មួយ​កាល​នោះទេ។ ​ឃើញ​អានោះ​បាន​ថ្លៃ​កាប់ អានោះ​ចោល​ដាំ​អានេះ គឺ​មិនអាច​ទៅរួច​ទេ ។​

​ស​ព្ឌ​ថ្ងៃនេះ​ការផលិត​បន្លែ​ផ្លែឈើ​នៅក្នុង​ប្រទេស​របស់​យើង​មិនបាន​ផ្គត់ផ្គង់​ទីផ្សារ​បានទេ ត្រូវ​ចូលដោយសារ​ប្រទេស​យើង​ប្រជាជនមាន​ជីវភាព​ធូរធារ និង​ធ្វើដំណើរ​កំសាន្ត ច្រើន​ដូចនេះ​មិនត្រូវ​មើលស្រាល​ទេសចរណ៍​ក្នុងស្រុក​នោះទេ។​

​គេ​បាន​រិះគន់ថា​សង្គម​ពូ ជា​សង្គម​ស៊ីផឹក តើ​ឲ្យ​ពូ​ទៅ​ហាម​ប្រជាជន​បែបណា? បើ​ប្រជាជនមាន​ជីវភាព​ធូ​ធារ​នោះ ពួកគេ​ត្រូវ​សប្បាយរីករាយ ។​

​ក្នុង​វិស័យ​ឧស្សាហកម្ម​យើង​មិនមែន​ធ្វើ​តែ​វិស័យ​កាត់ដេរ​នោះទេ គឺ​ធ្វើ​ទាំង​ធុន​ធ្ងន់​និង​ស្រាល​នៅ​ក​ម្ពូ​ជា ។

​វា​ជា​សេដ្ឋកិច្ច​ផ្កាយព្រឹក ជា​គោលនយោបាយ សេដ្ឋកិច្ច ហ៊ុន សែន ណូ​ម៊ិ​ច ដែលជា​គោលនយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក​បានន័យថា រះ​ជានិច្ច​ថ្មី​ជា​និច្ច រះ​រាល់​ព្រឹក។

​បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មានអ្វីៗ​ដូច​ស​ព្ឌ​ថ្ងៃនេះ​ទេ។ ដូច​យើង​ត្រូវខិតខំ​ថែរក្សា​នូវ​សុខសន្តិភាព នេះ​ឲ្យ​បាន។ អរគុណ​ក្មួយៗ​ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត ដែល​បង្ហាញថា​ក្មួយៗ បាន​គាំទ្រ​លទ្ធិ ប្រជាធិបតេយ្យ និងសន្តិភាព។ អរគុណ​ក្មួយ​ដែល បាន​បន្ត​បោះឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​បន្តទៅទៀត ។ គណបក្សប្រជាជន នៅ​ជាមួយ​ប្រជាជនរហូតមក ហ៊ុន សែន មិនដែល​រត់ចោល​ប្រជាជន​ម្តងណា​ទេ។ ហ៊ុន សែន មិនមាន​សញ្ជាតិ២នោះ​ទេ ដូចនេះ ហ៊ុនសែន មិន​រត់ចោល​ប្រជាជន​ទេ។​

​ក្មួយៗ​កុំ​បាច់​គិតពី​អ្វី​ទាំងអស់​ឲ្យ​តែ​ក្មួយៗ​មានការ​ងារ​ធ្វើ​មាន​ប្រាក់ចំណូល ទៅ​អ្នកណា​និយាយ​អ្វី ក៏​និយាយ​ទៅ​កុំ​ខ្វល់។ សំខាន់​ត្រូវខិតខំ​ធ្វើ​ឲ្យ​មាន​សុខដុម​ប​និ​យ​កម្ម​នៅក្នុង​រោងចក្រ។ ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បានឃើញ​ប្រជាជន​កម្ពុជា​មិន​មានការ​ភ្ញាក់​ផ្អើ​រ​ចំពោះ សង្គ្រាមចិត្តសាស្ត្រ​របស់​ក្រុម​អគតិ​ដែល​ឃោសនា​អំពី​ការដក EBA។​

​ប្រទេស​យើង​មិន​ស្លាប់​ទេ ហើយ​យើង​នឹង​ឈានទៅ មុខ​ដោយ​ភាពរឹងមាំ​។ ​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ទឹក​នៅ​រដូវប្រាំង​ខាងមុខ និង សុំ​អំពាវនាវ​ក​ធ្វើស្រែ​ប្រើ​លើក​ទី២។

​នៅពេល​ខាងមុខនេះ និង​មាន​កិច្ចប្រជុំ​រវាង ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលជា​កិច្ចប្រជុំ​ប្រចាំឆមាស នៅ​ថ្ងៃទី ២៨ កុ​ម្ភៈ។ សូម​ឲ្យ​ប៊ុន ឈិន ភ្ជាប់​វីដេអូ Conference ទៅគ្រប់​ខេត្ត ព្រោះថា​រាល់​កិច្ចប្រជុំ របស់​នាយក​រដ្ឋមន្ត្រី កា​រស​ម្រ​ដ​ច​នៅក្នុង​កិច្ចប្រជុំ ស្មើ​និង​ការសម្រេច​របស់​គណរ​ដ្ឋ​មន្ត្រី។​

២៩ មិនា កិច្ចប្រជុំ​វេទិការ រាជរដ្ឋាភិបាល​និង វិស័យ​ឯកជន និង​ធ្វើ​ដើម្បី​កែសម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត។ យើង​ត្រូវតែ​កែសម្រួល​ដើម្បី​ភាព​ប្រកួត ប្រជែង ធ្វើយ៉ាង​ណា​ឲ្យ​សម្រេចបាន​ប្រៀប​ឈ្នះ។ គ្រាន់តែ​វិស័យ​ទេសចរណ៍​មួយ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ ស្មើ ១៨០ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។​

​ខ្ញុំ​មាន​ថវិកា ក្នុង​ដៃ​ចំនួន​២០០០ លាន​រៀល​ហើយ ដើម្បី​ដំណើការ​ក្រុម​មេធាវី​របស់ខ្ញុំ ដើម្បី​ជួយ​ដល់​ស្ត្រី ក្រីក្រ។ ខ្ញុំ​បាន​ឲ្យ​លោក គី តិច រៀបចំ​ហើយ គឺ​ត្រូវ​ប្រើ​មេធាវី ៥០ នាក់។ រាប់ទាំង​ប្រព​ន្ឌ​ចៅហ្វាយ ខេត្ត កំពង់ចាម​ធ្វើជា​អនុប្រធាន និង ជា​មេធាវី​ប្រចាំ​នៅ កំពង់ចាម​ផង និង ប្រពន្ធ​ឌី​មេ​អង្គរក្ស​ខ្ញុំ ៗ​លើកទឹកចិត្ត​ស្រី​ជា​មេធាវី។ ព្រោះថា​ស្ត្រី​ជាច្រើន​កំពង់​ជាប់ឃុំ លើស​ពេល​កំណត់ ដោយសារតែ​ខ្វះ​មេធាវី ការពារ​ក្តី។​

​មាន​អ្នកខ្លះ​ថា​ហ៊ុន សែន ឈឺ ហើយ​បាត់​មុខ​មិន ឃើញ​ទេ។ ដូចនេះ​បើ​ធ្វើ​នយោបាយ​រង់ចាំតែ ហ៊ុន សែន ងាប់​នោះ​ចាំជាតិ​ក្រោយ​ទៅ។ ហើយ​ពូជ​ហ៊ុនសែន​មិនមាន​អ្នក​កើត​ជំងឺ​ដាច់​សរសៃ​ខួរក្បាល​ទេ។​ ​ពូជ​ហើយ​សែន​អាយុ​វែង​ណាស់​មិន​​ងាយ​ងាប់​ទេ អ្នកខ្លះ អាយុ​ដល់​ជិត១០០ក៏មាន​។ បើសិនជា​ហ៊ុនសែន ឈឺ តើ​អាច​វាយកូនគោល អាច​និយាយ​ខ្លាំងៗ​បែបនេះ​បានទេ ។ បញ្ហាសំខាន់​អ្នកឯង​មិន​យល់​ពី​ដំណើរ​ដើរ​របស់​ហ៊ុនសែន នោះទេ៕B/