ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

1060
ចែករម្លែក
  • 23
    Shares

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៣,៣០២​នាក់​នៅ​កោះ​​ពេ​ជ្យ​។​

​ក្រៅពី​អបអរសាទរ និង​កោតសរសើរ ដល់​ជ័យលាភី​ទាំងអស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សាកលវិទ្យាល័យ​នានា ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បណ្តុះ បណ្តាល ពង្រឹងសមត្ថភាព​និស្សិត​អោយ​កាន់តែ​ល្អប្រសើរ ស្របទៅនឹង​ការ​កំណែទម្រង់​របស់​ក្រសួង អប់រំ​នាពេល​បច្ចុប្បន្ន​។

-​អំពាវនាវ​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ​ទាំងអស់​ត្រូវ​ត្រៀម​បំប៉ន​សមត្ថភាព ចំណេះដឹង គ្រប់មុខ​វិជ្ជា​ហើយ​សូម​​អោយ​សាលា​ជួយ​ដល់​ការងារ​បំប៉ន​នេះ​ផងដែរ​។​

-​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ពី​សមត្ថភាព ពិសេស​របស់​កុមារ គីម ហុង ដែល​សម្តេច​បាន​ហៅថា ជា​កុមា​ទេព​ដែល​រហូតមក​​ដល់ពេល គីម ហុង បានទទួល​អោយចូល​រៀន​ថ្នាក់​ទី​៨​ពិសេស នៅ​សាលា​បែ​ល​ធី​អន្តរជាតិ (BELTEI)​។ ទាំង​គីម​ហុង និង​ឪពុកម្តាយ​គឺ​ត្រូវ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​បាន​ទិញ ផ្ទះមួយ​ល្វែង​ផ្តល់​ដល់​គីម​ហុង​និង​ក្រុម​​គ្រួសារ​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​ការសិក្សា​របស់ គីម ហុង ។ នេះ​ជា​ធនធាន​មួយ​ដ៏​កម្រ​របស់​ជាតិ​។ បើ គីម​ហុង​មាន​សមត្ថភាព​​កាន់តែ​ខ្ពស់ គឺ​នឹង​រុញ គីម​ហុង ទៅ​ថ្នាក់​ខ្ពស់ជាង​នេះ​ថែមទៀត គឺ​យើង​មិន​កំណត់​លើ​អាយុ​របស់​កុមារ​នេះឡើយ​។​

-​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជក់​អំពី ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុងពេល​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​​កាលពីពេល​ថ្មីៗ​នេះ​។ ជប៉ុន​បាន​សន្យា​ធ្វើ​ការងារ​ជាមួយ​កម្ពុជា​ដើម្បីអោយ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

-​សម្តេច​តេ​ជោ​បានលើកឡើង​អំពី គម្រោង​ផ្លូវ​រថភ្លើង​អាកាស (Sky Train)​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ចំងាយ​ប្រមាណ​១៨​គ​.​ម​ គឺ​ចាប់ពី​ផ្សារ​ធំថ្មី ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​គម្រោង​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ ៨០០ លាន​ដុល្លា​អាមេរិក ដែល​កំពុង​ពិភាក្សា​រក​ជំនួយ​ពី​មិត្ត​ជប៉ុន​។​

-​ចំពោះ​ព្រឹត្តិការណ៍​កាលពី​អាទិត្យ​មុន​ដែល​កងទ័ព​ឡាវ​ចូល​មកលើ​ទឹកដី​ខ្មែរ គឺ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដោះស្រាយ​បញ្ហា​នេះ​បាន​​ចប់​ហើយ គឺ​ភាគី​ឡាវ​បាន​សន្យា​ដកទ័ព​ដែល​ឈរជើង​លើទឹក​ដី​ខ្មែរ ចេញ​អស់ហើយ​។ ការងារ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ឡាវ​គឺ​ធ្វើបាន ៨៦%​ហើយ​។ សម្តេច​តេ​ជោ អោយ​ភាគី​ឡាវ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​យក​ផែនទី​ខ្នាត ១/១០០.០០០​ជា​មូល​​ដ្ឋា​ន​មក​ដោះស្រាយ​អោយបាន​លឿន​ទៅមុខ​។ កម្ពុជា​ឡាវ ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដើម្បី​ចៀសវាង​ការបង្ហូរ​ឈាម​។​ប្រទេស​​យើង​ទាំងពីរ​មាន​កិច្ចការ​សហប្រតិបត្តិកា​រ​ល្អៗ​ជាច្រើន​ជាមួយគ្នា​រួមទាំង​ការពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ជាដើម​ដែល​ត្រូវ​យកមក​ពិភាក្សា​។​​យើង​ត្រូវ​ដោះស្រាយ​មិនអោយ​មាន​សង្គ្រាម​ផ្ទុះឡើង​ដាច់ខាត​។

-​សម្តេច​តេ​ជោ បាន​ព្រមាន ចំពោះ​អ្នក​អត្ថាធិប្បាយ​មួយ ចំនួន​ដែល​និយាយ​ប៉ះពាល់​និង​ប្រមាថ​ដល់​កងទ័ព​កម្ពុជា​ដែល​កំពុង​ការពារ​​បូរណៈភាព​ទឹកដី​។ ពួកគេ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​នូវ​បទល្មើស​ជាក់ស្តែង​ដែល​បាន​រកឃើញ ឧទាហរណ៍​ដូចជា​ការប្រមាថ​កាល​​ពី​ពេល​ថ្មីៗ​នេះ ដោយ​បុគ្គល សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន ហៅ​មេទ័ព​កងយោធពល​ខេមរភូមិន្ទ​ខ្មែរ ជា​មេទ័ព​ចោរ ដែល​បាន​ឃុំខ្លួន​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ កាលពី​ម្សិលមិញ​រួចហើយ​។ ចំពោះ​អ្នក អត្ថាធិប្បាយ​និង​វិភាគ​មួយចំនួន សូម​ប្រើប្រាស់​សិទ្ឋិ​សេរីភាព​នៃ​ការបញ្ចេញមតិ​អោយបាន​ល្អ​ត្រឹមត្រូវ​ជៀសវាង​ការជេរប្រមាថ​មកលើ​ក​ង​ទ័ព​ជាតិ​ថា​ជា​ចោរ​គឺ​មិនអាច​អត់ឱន​បានជា​ដាច់ខាត​៕​ប្រភព​៖​ហ្វេ​ស​ប៊ុ​ក​សម្តេច​/sn