ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់ “​ស៊ិ​ច​” ទៅលើ​ជំងឺលើសឈាម​

451
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​របស់ អាម៉េរិក​បញ្ជាក់ថា “​ស៊ិ​ច​” ពុំ​ត្រឹមតែ មិន​ធ្វើឱ្យ​លើសឈាម​ដូច​មនុស្ស​ជា ច្រើន​ភ័យខ្លាច តែ​វា​នៅមាន​លទ្ធភាព សម្រួល​សម្ពាធ​ឈាម​ប្រហាក់ ប្រហែល​នឹង​ថ្នាំ ។​

​ការស្រាវជ្រាវ​ខាងលើ​ទើប ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​វិទ្យា​-​សាស្ត្រ​វេជ្ជសាស្ត្រ​ផ្លូវភេទ ( Sexual Medicine) ។ តាមរយៈ​នោះ ក្រុម​ស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ​រដ្ឋ ច​យ​ចៀរ បាន​សំណូមពរ​ក្រុម​អ្នក ស្ម័គ្រចិត្ត​មួយក្រុម​ពាក់​ឧបករណ៍ តាមដាន​សរសៃឈាម​បេះដូង ក្នុងពេល​រួមភេទ និង​ទទួលបាន លទ្ធផល​គួរឱ្យភ្ញាក់ផ្អើលៈ អ្នក​ឆ្លង កាត់ “​ស៊ិ​ច​” យ៉ាង​ល្អ មាន​កម្រិត សម្ពាធ​ឈាម​ថយចុះ​ដល់​១៣​ភាគរយ ដូចជា​គេ​ទើប​ប្រើ​ថ្នាំ​លើសឈាម ១​គ្រាប់​ដូច្នេះ​ដែរ ។ ជា​មធ្យម​ពួកគេ រួមភេទ​ប្រមាណ ១៣ នាទី និង​ដុត បំផ្លាញ ១៩០ កាឡូរី ។​

​ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ​ចាប់ អារម្មណ៍​ថា លទ្ធភាព​ថយចុះ​សម្ពាធ ឈាម​ដោយ​ធម្មជាតិ កើតឡើង​តែ ចំពោះ​វិធី “​រួមភេទ​ប្រពៃណី​” រីឯ​ការ សម្រេច​កាម​ដោយ​ខ្លួនឯង មិន​នាំមក នូវ​ប្រសិទ្ធភាព​ឡើយ ។ ទន្ទឹម​នោះ កម្រិត​ពេញចិត្ត​ក្នុង “​ស៊ិ​ច​” ក៏មាន តម្លៃ​ធំៈ កាន់តែ​ឈាន ដល់​ចំណុចកំពូល​, លទ្ធភាព​ថយចុះ​សម្ពាធ ឈាម​កាន់តែ​ពង្រីក ។​
​ ​
ក្រុម​ស្រាវជ្រាវ​ចាត់ទុកថា ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ខាងលើ គឺ អាស្រ័យ​អ័រម៉ូន Oxytocin ត្រូវ បាន រំដោះ​ក្នុងពេល​រួមភេទ ។ ត្រូវបាន ប្រសិទ្ធ​នាម​ថា “​អ័រម៉ូន​សុភមង្គល​”, Oxytocin បង្កើត​អារម្មណ៍​ស្រួលខ្លួន​, បន្ថយ​តានតឹង​ហើយ​ផ្តើម​ពី​នោះ បន្ថយ​បាន​ទាំង​សម្ពាធ​ក្នុង​សរសៃ ឈាម ។​
​ ​
ក្រៅពីនេះ “​ស៊ិ​ច​” ក៏​ជា សណ្ឋាន​ចលនា​រាងកាយ​មួយ​ដ៏ ប្រសិទ្ធភាព និង​ដុតបំផ្លាញ​កាឡូរី ៕ ប្រែ​សម្រួល​: រតនៈ