ប្រសិទ្ធភាព​ស្មាន​មិន​ដល់​របស់​កា​កាវ​ទឹកដោះគោ​ចំពោះ​អ្នក​ចង់​បញ្ចុះទម្ងន់​

1129
ចែករម្លែក

​កា​កាវ​ទឹកដោះគោ​, សូកូឡា ទឹក ដោះ​គោ​ជា​ភេសជ្ជៈ ដែល​អ្នក​កំពុង បញ្ចុះទម្ងន់​ជាច្រើន ខំ​ចៀសវាង តែ​ការ ស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បាន​បញ្ជាក់ថា នេះ​ទើប​ជា​ភេសជ្ជៈ​កីឡា​ដែល​អ្នក​គួរជ្រើសរើស ។​
​ ​
​ការស្រាវជ្រាវ​ទើបត្រូវ​បាន ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​ផ្នែក អាហារូបត្ថម្ភ​អឺរ៉ុប បាន បង្ហាញថា ភេសជ្ជៈ​នេះ​អាច​ផ្គត់ផ្គង់​កាបូ​ហ៊ី​ដ្រា​ត​, ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​, សារជាតិ​អគ្គិសនី វិភាគ​, វីតាមីន​… ដោយ​តុល្យភាព និង​សមស្រប​សម្រាប់​អ្នក​កំពុង​ចង់​ហ្វឹក ហាត់​ត្រឹមត្រូវ ។​
​ ​
​ពុំ​ត្រឹមតែ​ជួយ​សរីរាង្គ​ឆាប់​ស្តារ ឡើងវិញ​ក្រោយ​ការហាត់​, វា​នៅ​បង្កើន​ទិន្នផល​ហ្វឹកហាត់​ធ្វើឱ្យ គោលដៅ​បញ្ចុះ ទម្ងន់​, បង្កើន​សាច់ដុំ​, រក្សា​រាង​របស់​អ្នក ងាយស្រួល​សម្រេច​បានជា​ង ។​
​ ​
​ប្រសិន​ប្រើប្រាស់​កា​កាវ​ទឹកដោះគោ​ធ្វើជា​ភេសជ្ជៈ​កីឡា​, វា​អាចជួយ​អ្នក​ហាត់​កែប្រែ​ឱ្យ​ប្រសើរ ឡើង ចង្វាក់បេះដូង និង​កម្រិត​អាស៊ីត​ឡាក់​ទិ​ក​, ជួយ​ទប់ស្កាត់​ស្ថានភាព​រមួលក្រពើ​ពេល ហាត់​ធ្ងន់ ។ វា​ក៏មាន​តម្លៃថោក និង​មិន​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ​ប្រសិន​ប្រើ​ច្រើន ដូចជា​ភេសជ្ជៈ កីឡា​, និង​ភេសជ្ជៈ​បង្កើន​ថាមពល​ផ្សេងៗ ៕ ប្រែ​សម្រួល​: រតនៈ​