ប្រសិទ្ធភាព ក្នុង​មួយ​ម៉ោង​របស់​ចិន គឺ​ខុសគ្នា​យ៉ាងខ្លាំង ក្នុង​រយៈពេល ៧០ ឆ្នាំ កន្លងទៅ​

490
ចែករម្លែក

** អ្នកនាង ជាំ​ង​លីន និង​អ្នកនាង វ៉ាង​យូ​ស៊ា​វ អ្នកសារព័ត៌មាន នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​

លោក​ហ្សា​វ ស៊ុន​ហូរ ដែលមាន​អាយុ ៥៣ ឆ្នាំ ជា​កសិករ​ធម្មតា​ម្នាក់ នៅ​ស្រុក​សាវ​តុង ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន ។ លោក​បាន​ថ្លែងថា កាលពីដើម នៅពេល​ធ្វើ​សកម្មភាព ប្រមូល​ដំណាំ និង​ដាំ​ដំណាំ ដោយ​ប្រញាប់ ខ្ញុំ​តែងតែ​ទៅធ្វើ​ស្រែ នៅពេល​មេឃ​មិន​ភ្លឺ ហើយ​មិនអាច​ឈប់សម្រាក​មួយ​ភ្លែត​ទេ ។ តែ​ក្នុង​មួយ​ម៉ោង គ្រាន់តែ​អាច​ប្រមូល ដំណាំ ក្នុង​ទំហំ​ប្រហែល ៦៧ ម៉ែត្រក្រឡា ។ ក្នុង​រដូវក្តៅ​ឆ្នាំនេះ លោក​ហ្សា​វ ស៊ុន​ហូរ បាន​បើក​ម៉ាស៊ីន​ច្រូតកាត់ ហើយ​ច្រូតកាត់​ដំណាំ ក្នុង​ទំហំ​ជិត ១​សែន​៣​ម៉ឺនម៉ែត្រក្រឡា ដោយ​ម្នាក់ឯង ក្នុងនោះ លឿន​បំផុត បាន​ច្រូតកាត់​ស្រូវ​ជិត ២ ពាន់​ម៉ែត្រក្រឡា ក្នុង​មួយ​ម៉ោង ។​ ​ពេលវេលា គឺជា​អ្នក​កត់ត្រា ដ៏​ស្មោះត្រង់​បំផុត ។ ក្នុង​រយៈពេល ៧០ ឆ្នាំ ដែល​ជាង ៦​សែន​ម៉ោង ហើយ​ជ្រើសរើស ១​ម៉ោង​មុន និង​ក្រោយ ក៏​អាច​មើលឃើញ ការផ្លាស់ប្តូរ យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​ចិន ពី​ការប្រៀបធៀប ។​

អេក្រង់​ដ៏​ធំ​បង្ហាញ​ពី​ការលក់ តាម​ផ្សារ​អន​ឡាញ Tmall របស់​ក្រុមហ៊ុន Alibaba នៅ​ទិវា​ទិញ​ទំនិញ​ប្រចាំឆ្នាំ (Singles’ Day) នៅ​ក្រុង​សៀង​ហៃ ភាគ​ខាងកើត ប្រទេស​ចិន នៅ​ថ្ងៃទី ១១ វិច្ឆិកា ២០១៨​។ (​ស៊ីន​ហួរ​/ Huang Zongzhi)

​ក្នុង​ឆមាស​ទីមួយ​ឆ្នាំនេះ ជនជាតិ​ចិន បាន​បង្កើត​ផលិតផល ក្នុងស្រុក​សរុប ចំនួន ៧,៤ យាន់​ប្រាក់​ចិន ជា​មធ្យម​ក្នុង​មួយ​ម៉ោង ។ រីឯ​នៅ​ឆ្នាំ​១៩៥២ មនុស្ស​ម្នាក់ គ្រាន់តែ​បង្កើត​ផលិតផល ក្នុងស្រុក​សរុប​ចំនួន ០.០១៤ យាន់​ប្រាក់​ចិន ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​បាន​កើនឡើង​ជាង ៥០០ ដង ។​

​នៅ​ប្រទេស​ចិន នាពេល​បច្ចុប្បន្ន មនុស្ស​គ្រាន់តែ​ទិញ​ទំនិញ តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ក្នុង​មួយ​ម៉ោង ក៏មាន​តម្លៃ ១​ពាន់ ១​រយ​លាន​យាន់ ប្រាក់​ចិន ។ រីឯ​នៅ​ឆ្នាំ​១៩៥២ ទំហំ​លក់រាយ​នៃ​វត្ថុ​ប្រើប្រាស់​ក្នុង​មួយ​ម៉ោង​នៅ​ទូទាំងប្រទេស​ចិន​គឺ​៣​លាន​យាន់​ប្រាក់​ចិន ។ បច្ចុប្បន្ននេះ ក្នុង​មួយ​ម៉ោង មាន​មនុស្ស​ជិត ១​ម៉ឺន ៩​ពាន់​នាក់ បាន​ទៅធ្វើ​ទេសចរណ៍ នៅ​បរទេស រីឯ​នៅ​ការចាប់ផ្តើម នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ការ​ទៅធ្វើ​ទេសចរណ៍ នៅ​បរទេស គឺជា​ការដែល​ប្រជាពលរដ្ឋ មិន​ហ៊ាន​គិត​នោះទេ ។​

​និយាយ​អំពី​ការផ្លាស់ប្តូរ ពី​កាលពីដើម ដល់ពេល​បច្ចុប្បន្ន លោក​ហ្សា​វ ស៊ុន​ហូរ បាន​ថ្លែងថា ដូចជា​សុបិន​មួយ ។ នៅ​ក្រុង​សិន​មូ ខេត្ត​ស្រា​ន់​ស៊ី ប្រទេស​ចិន ដែល​ឋិត​នៅ​ភាគ​ខាងជើង ដែលមាន​ចម្ងាយ ១៨០០ គីឡូម៉ែត្រ ឃ្លាត​ពី​ស្រុក​សាវ​តុង ជា​កន្លែង​ផលិត​ធ្យូងថ្ម សំខាន់​មួយ​របស់​ប្រទេស​ចិន ។ ការប្រៀបធៀប មុន​និង​ក្រោយ ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងទៅ ប្រសិទ្ធភាព​ក្នុង​មួយ​ម៉ោង នៅទីនេះ ក៏មាន​ការផ្លាស់ប្តូរ យ៉ាងខ្លាំង​ដែរ ។​នៅ​ឆ្នាំ​២០១៨ ធ្យូងថ្ម​សឹ​ន​តុង​តា​លីវ​ថា នៃ​ក្រុមហ៊ុន​ថាមពល​ជាតិ អាច​ផលិត​ធ្យូងថ្ម ជាង ៣៧០០ តោន ក្នុង​មួយ​ម៉ោង ជា​មធ្យម ហើយ​អណ្តូង​ធ្យូងថ្ម​មួយ អាច​ផលិត​ធ្យូងថ្ម ចំនួន ៣៣ លាន​តោន រាល់​ឆ្នាំ ដែល​លើសពី​បរិមាណ ផលិតផល​សរុប ចំនួន ៣២ លាន ៤​សែន ៣​ម៉ឺន​តោន នៃ​ធ្យូងថ្ម​ឆៅ របស់​ប្រទេស​ចិន កាលពី​ឆ្នាំ​១៩៤៩ ។​

​កសិករ​ប្រមូល​ផល​ស្រូវ​សាលី នៅ​ភូ​ម៌ Xizhuang នៃ​ក្រុង Tangshan ក្នុង​ខេត្ត Hebei ភាគ​ខាងជើង ប្រទេស​ចិន នៅ​ថ្ងៃទី​១៨ មិថុនា ២០១៩​។ (​ស៊ីន​ហួរ​/Liu Mancang)

​លោក​ស៊ា ចាន​ជុន កម្មករ​ម្នាក់ ដែល​បានធ្វើការ នៅ​អណ្តូង​ធ្យូងថ្ម តា​លីវ​ថា ជិត ៣០ ឆ្នាំ បាន​ថ្លែងថា កាលពីដើម យើង​ជីក​យក​ធ្យូងថ្ម សុទ្ធតែ​ប្រើ​ហ្វ្រាំង​ដែក និង​ប៉ែល តែ​ឥឡូវ​គឺមាន​ភាព​កាន់តែ​ឆ្លាត​វៃ ។ ល្បឿន​ចេញ​ធ្យូងថ្ម តាម​ខ្សែក្រវាត់​នៃ​អណ្តូង​ធ្យូងថ្ម របស់​យើង គឺ ៤​ម៉ែត្រ មួយ​វិនាទី ។ លោក​គឺជា​មនុស្ស ដែលមាន​ការចាប់អារម្មណ៍ ធំ​បំផុត​ចំពោះ​ការផ្លាស់ប្តូរ នៃ​ប្រសិទ្ធភាព​បែបនេះ ។

ការផ្លាស់ប្តូរ នៃ​ប្រសិទ្ធភាព ក្នុង​មួយ​ម៉ោង បាន​កត់ត្រា​អព្ភូតហេតុ​របស់​ចិន ដែល​ពី​ការដែល​គ្រប់​វិស័យ សុទ្ធតែ​មិន​រីកចម្រើន រហូតដល់​ក្លាយជា តួអង្គ​សេដ្ឋកិច្ច​ធំ​ទី​ពីរ លើ​ពិភពលោក ពី​ការ​រក្សាទុក​រូបិយវត្ថុ​បរទេស គ្រាន់តែ ១ រយ​លាន ដុល្លារ​អាមេរិក ដល់​លើសពី​៣​ទ្រី​លាន​ដុល្លារ​អាមេរិក ដែល​ក្លាយជា​ប្រទេស រក្សាទុក​រូបិយវត្ថុ​បរទេស ធំ​បំផុត​លើ​ពិភពលោក ពី​ការ​គ្មាន​សង្គម​ធានា ដល់​មាន​ប្រព័ន្ធ​សង្គម ធានា​ធំ​បំផុត លើ​ពិភពលោក ពី​ការដែល​បរិមាណ​ជាច្រើន នៃ​ផលិតផល​ឧស្សាហកម្ម ពឹងផ្អែក​ទៅលើ​ការនាំ​ចូលដល់​ឥឡូវនេះ មាន​បរិមាណ​ផលិតផល ឧស្សាហកម្ម​កាន់​ថ្នាក់​លេខ​មួយ លើ​ពិភពលោក ។​ល​។ រយៈពេល គឺ​ជាស​ក្សី​សត្យានុម័ត​បំផុត ។ អព្ភូតហេតុ កាន់តែ​ធំ​របស់​ចិន នឹងត្រូវ​បង្កើត នៅក្នុង​មួយ​ម៉ោង​បន្ទាប់ ៕v