ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​នៅ​ក្មេង​អ្នក​នឹងមាន​អាយុ​វែង​

221

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ចាត់ទុកថា ចូរ​និយាយ​កុហក​អំពី​អាយុ​របស់​អ្នកដោយសារតែ​វា​អាចជា​រឿង​ជួយឱ្យ​អ្នក​អាយុ​វែង​ជាង​ធម្មតា ។​
​ ​
​ការស្រាវជ្រាវ​ដែល​ត្រូវបានប្រកាស​លើ​ទស្សនា​វ​ដ្តី​អន​ឡាញ​មួយ បង្ហាញថា អ្នក​ដែល​ពិតជា​ជឿថា គេ​នៅក្មេង​ជាង​អាយុ​ពិត​លើ​សំបុត្រកំណើតស្ថិតក្នុង​ចំណោម​មនុស្ស​មាន​អត្រា​ស្លាប់ ទាប​បំផុត ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ពិនិត្យ មើល​ទិន្នន័យ​របស់​មនុស្ស ៦.៤៨៩ នាក់ មាន​អាយុ​មធ្យម ៦៥,៨ ឆ្នាំ ដោយ តាមដាន​ក្នុង​រយៈពេល ៨ ឆ្នាំ ។ ពួកគេសង្កេតឃើញថា មានតែ​ប្រមាណ ១៤ ភាគរយ​នៃ​អ្នក​ចាត់ទុកថា ខ្លួន​នៅ​ក្មេង​ជាង​អាយុ​ពិត​បាន​ស្លាប់ ក្នុងពេល​អត្រានេះ​មាន​ដល់​ជាង ២៤​ភាគរយ នៅ​ក្រុមមនុស្ស​មានអារម្មណ៍​ថា ខ្លួន​ចាស់​ជាង អាយុ​ពិត ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថាៈ មាន​ចំណុច​សំខាន់​ពីរ ដែល​ជួយឱ្យ​មនុស្ស​អាយុ​វែង​នោះ គឺ​ភាព​លះបង់ និង​សុទិដ្ឋិនិយម ។ អ្នកមាន​ចំណុច ពិសេស​ពីរ​នេះ​អាចមាន​ឆន្ទៈ​ច្រើន ដើម្បី ធ្វើ​រឿង​ត្រឹមត្រូវ និង​អាច​រក្សា​សុខភាពឱ្យ​មាំមួន​យូរ​នៅពេល​ចាស់ ៕ ប្រែ​សម្រួល​: រតនៈ​