ប្រសិន​ដឹង​រូបមន្ត​នេះ​ជំងឺលើសឈាម និង​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ពុំមាន​អ្វី​គួរឱ្យខ្លាច

1659
ចែករម្លែក
  • 7
    Shares

តើ​អ្នក​កំពុង​ផ្ទុក​ក្នុង​ខ្លួន​នូវ ជំងឺ​ទាំងពីរ​ខាងលើ​ឬ​អត់ ? អ្នក​បាន​រក ឃើញ​វិធី​ណា​ដើម្បី “​កម្ទេច​” បាន​នូវ ជំងឺ​ទាំងពីរ​ក្នុងពេល​តែមួយ និង​មាន សុខភាព​ល្អ​ដូច​បំណងប្រាថ្នា​ឬ​នៅ​?
​ ​
​កុំ​បារម្ភ អត្ថបទ​នេះ​នឹង​បង្ហាញ ប្រាប់​អ្នក​ពី​វិធី​ព្យាបាល​ជំងឺ​ទាំងពីរ​ក្នុងពេល​តែមួយ​ជាមួយ នឹង​រូបមន្ត​ដ៏ សាម​ញ្ញា​, សុវត្ថិភាព​សម្រាប់​សុខភាព និង​ពុំ​ចំណាយ​ប្រាក់​ច្រើន ។​
​ ​
​នេះ​ជា​វិធី​តុល្យភាព​ស​ន្ទ​ស្សន៍ សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ​របស់​ជនជាតិ​មួយ នៅ​ស្វ៊ី​ស​, ដែល​ពួកគេ​បាន​អនុវត្តន៍​មកជា​ច្រើន សតវត្សរ៍ និង​ទទួលស្គាល់​រូបមន្ត​នេះ​ថា មាន​ប្រសិទ្ធភាព​អស្ចារ្យ ។​
​ ​
​ក្រៅពី​ការសម្រួល​សម្ពាធ ឈាម និង​បន្ថយ​ខ្លាញ់​ក្នុង​ឈាម​, វិធី នេះ​នៅ​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​, ជួយ​រាងកាយ​មាន​កម្លាំង​ប្រឆាំង ទប់ទល់​ជំងឺ ។​
​ ​
​គ្រឿងផ្សំ​:
– ខ្ទឹមស​មួយ​កំពឹស​
– ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា បាយ​
– ខ្ញី​ស្រស់​មួយ​ចំណិត​
– ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ​មួយ​ស្លាបព្រា បាយ​
​ ​
​របៀប​ធ្វើៈ ចិញ្ច្រាំ​ខ្ទឹម និង​ខ្ញី ឱ្យ​ល្អិត រួច​ដាក់​ចូលក្នុង​កែវ​ថ្មី បន្ទាប់មក ដាក់​ទឹកឃ្មុំ​, ទឹកខ្មេះ និង​ទឹក​ក្រូចឆ្មារ លាយ ជាមួយ​កូរ​ឱ្យ​សព្វ រួច​យកទៅ រក្សាទុក​ក្នុង​ទូទឹកកក តែ​មិន​ត្រូវឱ្យ​ហួស ប្រាំ​ថ្ងៃ ។​
​ ​
​របៀប​ប្រើ​៖ ល្អ​បំផុត អ្នក​គួរ ទទួលទាន​ម្តង​នៅពេល​ព្រឹក មុនពេល ស្រស់ស្រូប​អាហារ ។ តែ​ប្រសិន​អ្នក ពុំទាន់​សម្រប​នឹង​ក្លិន​បាន​, ចូរ​ចែកជា បី​ពេល មុន​ពេលបាយ​នីមួយ​ប្រមាណ ៣០​នាទី ។​
​ ​
​អ្នក​ក៏​អាច​បន្ថែម​ទឹក​ក្តៅ​បន្តិច ដើម្បី​ងាយស្រួល​ទទួលទាន ។​
​ ​
​ចូរ​ព្យាយាម​ធ្វើ​ជាប់​ក្នុង​ពីរ សប្តាហ៍ បន្ទាប់មក​វាស់​សម្ពាធ​ឈាម និង​ស​ន្ទ​ស្សន៍​ខ្លាញ់​ក្នុង​ឈាម​ឡើង វិញ អ្នកនឹង​ឃើញ​រឿង​ដ៏​អស្ចារ្យ ៕ ប្រែ​សម្រួល​: រតនៈ​