ប្រសិន​ពិបាក​គេង​,​គេង​មិន​លក់​ចូរ​ធ្វើ​រឿង​ទាំងនេះ​

672
ចែករម្លែក
  • 12
    Shares

​វេជ្ជបណ្ឌិត មី​សែ​ល ប្រឺ (Michael Breus) អ្នកជំនាញការ​អំពី ដំណេក​មួយរូប បាន​ណែនាំ​វិធី​ដើម្បី ស្រួល​គេង​សម្រាប់​អ្នក​ពិបាក​គេង ឬ គេង​មិន​លក់ ។
​ ​
គួរ​គេង និង​ភ្ញាក់​នៅ​ម៉ោង​កំណត់​
​ប្រសិន​ពេលវេលា​ចូល​គេង និង​ភ្ញាក់​ខុស​ប្រក្រតី អ្នកនឹង​អស់កម្លាំង​, ពិបាក​ប្រមូលផ្តុំ​, ពិបាក​ទ្រាំ និង​គេង មិន​លក់ ។ ក្រៅពីនេះ អ្នក​នៅ​ពុំ​សូវ​មាន ថាមពល​សម្រាប់​ការបំពេញ​ការងារ មាន​ប្រសិទ្ធភាព ។​
​ ​
រក​ពន្លឺព្រះអាទិត្យ​
ព្រះអាទិត្យ​សំខាន់​ជាង​យើង គិត​ពេល​និយាយ​ដល់​វិធី​ព្យាបាល​ជំងឺ គេង​មិន​លក់ ។ ការប្រាស្រ័យ ជាមួយ​ពន្លឺ ព្រះអាទិត្យ​ដំបូង​នៅពេល​ព្រឹក ជួយ រំញោច​ភាពភ្លឺស្វាង​, លើកកម្ពស់ ថាមពល និង​សភាព​ផ្លូវចិត្ត ។ វា​ក៏​អាច ជួយ​អ្នក​សម្រាក​ល្អ​ជាង​នៅពេល​យប់ ។​

​សង្វាក់​ជីវ​សា​ស្ត​របស់​យើង​រង ឥទ្ធិពល​ខ្លាំងក្លា​ដោយសារ​ប្រាស្រ័យ​ជាមួយ ពន្លឺ ។ ដោយ​ត្រូវការ តែ​ប្រាំ​នាទី គឺ​គ្រប់​។​
​ ​
ពិនិត្យឡើងវិញ​ម៉ោង​ទទួលទាន​កាហ្វេ​
​កែវ​កាហ្វេ​ដំបូង​នៅពេល​ព្រឹក ជួយ​ឱ្យ​អ្នក​ភ្លឺស្វាង និង​បង្កើន​ថាមពល ។ ថាមពល​រំញោច​របស់ កាហ្វេ​អ៊ី​ន អាច ប្រកួតប្រជែង​ជាមួយ​សារជាតិ​រំញោច ធម្មជាតិ​របស់​សរីរាង្គ ។ ប៉ុន្តែ​វា​ក៏​អាច ធ្វើឱ្យ​អ្នក​ឡេះឡះ និង​រួមចំណែក​បង្កើន លទ្ធភាព​ទ្រាំទ្រ ជាមួយ​កាហ្វេ​អ៊ី​ន​, ធ្វើឱ្យ​កើន​រោគសញ្ញា គេង​មិន​លក់ ។​
​ ​
ចូរ​ចាប់ផ្តើម​ទទួលទាន​កាហ្វេ ក្រោយ​ប្រមាណ​៩០​នាទី ងើប​ចេញពី គ្រែ និង​បញ្ចប់​ទទួលទាន នៅ​ដើម​ម៉ោង រសៀល ។​
​ ​
ពិនិត្យឡើងវិញ​ម៉ោង​ហាត់ប្រាណ​
ហាត់ប្រាណ​ពេលយប់ ធ្វើឱ្យ អ្នក​ពោរពេញ​ដោយ​ថាមពល​សម្រាប់​ពេលយប់ ។ ដូច្នេះ ដំបូន្មាន​នៅក្នុង​ការ ព្យាបាល​ជំងឺ​គេង​មិន​លក់ គឺ​ប្តូរ​ទៅ​ហាត់ ពេល​ថ្ងៃ និង​ចៀសវាង​ហាត់ យឺត​បំផុត នៅពេល​យប់ ។ ចូរ​បញ្ចប់​ការហាត់​នៅ តិច​បំផុត​បួន​ម៉ោង​មុន​ចូល​គេង ៕ ប្រែ​សម្រួល​៖ រតនៈ​