ប្រសិន​មាន​សញ្ញា​ក្រចកដៃ​កោង​ខុប​ចុះ អ្នក​កំពុង​កើត​ជំងឺមហារីក​សួត​

1287
ចែករម្លែក

​អ្នកស្រី តៃ​ល័ អាយុ ៥៣ ឆ្នាំ នៅ ទីក្រុង វី​ហ្គា​ន (Wigan) ប្រទេស​អង់គ្លេស មាន​អារម្មណ៍​ភ្ញាក់ផ្អើល​តក់ស្លុត ពេល​វេជ្ជបណ្ឌិត​វិនិច្ឆ័យ​អ្នកស្រី​កើត​មហារីក​សួត បន្ទាប់ពី​មាន​រោគសញ្ញា​ក្រចកដៃ​កោង​ខុប​ចុះក្រោម ។​

​ក្រចកដៃ​របស់​អ្នកស្រី​កោង​ខុប​ចុះ ហើយ​អ្នកស្រី​គិតថា គ្មាន​ហេតុផល​អ្វី​ត្រូវ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ក្រចកដៃ នោះទេ​។ អ្នកស្រី​គ្រាន់តែ​គិតថា នេះ​ជា​លក្ខណៈ​ដោយឡែក​របស់​គ្រួសារ ដោយសារ​ម្តាយ​របស់​អ្នកស្រី​ក៏មាន​ក្រចកដៃ​ដូច្នេះ​ដែរ ។ ប៉ុន្តែ អ្នកស្រី​ភ្លេច​គិតថា ម្តាយ​អ្នកស្រី​ក៏ត្រូវ​កាត់​សួត​ចោល​មួយ​ចំហៀង ដោយសារ​ជំងឺមហារីក ។​

​អ្នកស្រី បាន​ថតរូប​ក្រចកដៃ​របស់​អ្នកស្រី​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ។ មិត្តភក្តិ​ជាច្រើន​របស់​អ្នកស្រី​បាន​ទូន្មាន​ថា​គួរ​ទៅ​ពេទ្យ ហើយ​ក្រោយ​ស្តាប់​ដំបូន្មាន​អ្នកស្រី​បាន​ទូន្មាន​គួរ​ទៅ​ពេទ្យ ហើយ​ក្រោយ​ស្តាប់​ដំបូន្មាន​នេះ កូនស្រី​របស់​អ្នកស្រី​ក៏​ស្រាវជ្រាវ​លើ​អ៊ិន​ធើរ​ណែ​ត និង​រកឃើញថា នោះ​ជា​សញ្ញា​របស់​មហារីក​សួត ។ អ្នកស្រី ក៏​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ បន្ទាប់ពី ធ្វើ​វិភាគ​, ថត​កាំរស្មី X លទ្ធផល​បង្ហាញថា មាន​ដុំ​សាច់​២​នៅក្នុង​សួត​ទាំងសងខាង ។ ជំងឺមហារីក​សួត​របស់​អ្នកស្រី កំពុងស្ថិត​ក្នុងដំណាក់កាល​ទី​១ ។​

​ក្រចកដៃ​កោង​ខុប តើ​ជា​សញ្ញា​របស់​មហារីក​សួត​?

​តាម​អង្គការ​ស្រាវជ្រាវ​មហារីក​អង់គ្លេស​បាន​ឲ្យ​ដឹងថា រាល់​ការប្រែប្រួល​អំពី​រូបរាង​ខាងក្រៅ របស់​ក្រចកដៃ​, រួមមាន​ក្រចកដៃ​កោង​ខុប​, ជា​សញ្ញា​របស់​មហារីក​សួត ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ពុំទាន់​ដឹង​ច្បាស់​មូលហេតុ ដែល​ការ​ស្តែងចេញ​ដូច្នេះ​របស់​ក្រចកដៃ បែរជា​សញ្ញា​របស់​មហា​រីក​សួត​, ប៉ុន្តែ ពួកគេ​ប៉ាន់​ស្មានថា អាច​ដោយ​សារដុំ​សាច់​មហារីក​បង្កើត​ចេញ​នូវ​សារ​ជាតិគីមី និង​អ័រម៉ូន​ណា​នោះ ធ្វើ​ឲ្យ​ជាតិ​ទឹក​ក្នុង​ម្រាមដៃ​ប្រមូលផ្តុំ ៕ ប្រែ​សម្រួល​: រតនៈ​

#