ប្រសិន​មិន​ចង់​ជួប​បញ្ហា​សុខភាព​ពេល​ជិះ​យន្តហោះ​មិនត្រូវ​ធ្វើ​រឿង​៥​នេះ​

361

យន្តហោះ ជា​មធ្យោបាយ​ធ្វើ ដំណើរ​បង្ក​ភាពងាយស្រួល​សម្រាប់ ដំណើរ​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ឆ្លងកាត់ អារម្មណ៍​ពិបាក​ទ្រាំ​មួយចំនួន​ដូចជា ត្រូវ អង្គុយបញ្ឈរជង្គង់​ច្រើន​ម៉ោង​ឬ​អស់កម្លាំង​ពេល​ត្រូវ​ហោះហើរ រយៈពេល យូរ ។ ដូច្នេះ ដើម្បី​ធានា​សុខភាព​ឱ្យ ខ្លួនឯង ចូរ​ចាំ​កុំ​ធ្វើ​រឿង​ទាំងឡាយ​ខាង ក្រោម​នេះ​៖

១-​ពាក់​កែវភ្នែក (Contact Lens)
​ពេល​ជិះ​យន្តហោះ អ្នក​មិន ត្រូវ​ពាក់​កែវភ្នែក ព្រោះ​បរិយាកាស លើ​យន្តហោះ​ស្ងួត​ខ្លាំង ហើយ​វា​អាច បង្ក​ប្រតិកម្ម​ភ្នែក​របស់​អ្នក ។ ក្រៅពីនេះ​, ពេល​ត្រូវ​ហោះហើរ​ផ្លូវ​ឆ្ងាយ​, អ្នក​អាច គេង​ភ្លេច ហើយ​ការពាក់​កែវភ្នែក​ទាំង ក្នុងពេល​គេង​លក់ អាចធ្វើឱ្យ​ងងឹតភ្នែក ទៀតផង ។ ដូច្នេះ ចូរ​ប្រើ​វ៉ែនតា​ក្នុង ពេល​ជិះ​យន្តហោះ ។​
​ ​
២-​ខ្ទប់​ត្រចៀក​ដើម្បី​ប្រឆាំង ភាព​ហ៊ឹង​ត្រចៀក​
​ដោយសារ​ការប្រែប្រួល សម្ពាធ ហេតុនេះ ពេល​យន្តហោះ​ឡើង និង​ចុះចត ត្រចៀក​របស់​អ្នកនឹង​ហ៊ឹង ។ អ្នក​គិតថា ចុកត្រចៀក​នឹង​អារម្មណ៍​នេះ បាន ។ មិនមែន​ទេ វា​នឹង​គ្មាន​ប្រសិទ្ធភាព អ្វី​ឡើយ​, ល្អ​បំផុត​នោះ អ្នក​គួរ​ទំពា​រស្ករ កៅស៊ូ​ត​ឬ​ធ្វើ​ចលនា​លេប​, ស្ងាប​…. អាច ជួយ​បំបាត់​ការ​ហ៊ឹង​ត្រចៀក​បាន​ភ្លាមៗ ។​
​ ​
៣-​អង្គុយ​មួយកន្លែង​យូរ ពេក​លើ​យន្តហោះ​
​ការ​អង្គុយ​យូរ​មួយកន្លែង នឹង ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ DVT (​ជំងឺ​ស្ទះ​សរសៃឈាម​) ។ ជំងឺ ឈាមកក​នៅ​សរសៃឈាម អាច បណ្តាលឱ្យ​ស្លាប់​បាន ។ ដើម្បី​ទប់ស្កាត់ ស្ថានភាព​នេះ ម្តងម្កាល អ្នក​ត្រូវ​ក្រោក ឈរ​ដើរ​ចុះឡើង ។ ពត់​ខ្លួន​ប្រមាណ មួយ​ម៉ោង​ម្តង ។ ប្រសិន​មិនអាច​ដើរ​បាន​អ្នក​អាចធ្វើ​ចលនា​ជើង​ដោយ ផ្ចុច​ចុង ជើង​ចុះឡើងៗ​ដូច​ក្នុង​រូប ។​

៤-​យកដៃ​ប៉ះ​របស់​នៅ ជុំវិញខ្លួន​
​អ្នកមាន​ដឹង​ទេ​ថា យន្តហោះ ជាឃ្លាំង​បាក់តេរី​ដ៏​ធំ​សម្បើម​មួយ​។ របស់ ទាំងឡាយ​ដែល​នៅ​ជុំវិញខ្លួន​អ្នក​ដូចជា តុ​ដាក់​អាហារ​, បង្អួច​…. សុទ្ធតែ​ផ្ទុក បាក់តេរី​យ៉ាងច្រើន ។ ដូច្នេះ កុំ​ប៉ះពាល់ វា ប្រសិន​មិនចាំបាច់ ។​
​ ​
៥-​អង្គុយ​នៅ​កន្ទុយ​យន្ត ហោះ​
​ក៏ដូចជា​ការ​ជិះឡាន​, កប៉ាល់ ដែរ ប្រសិន​អ្នកជា​មនុស្ស​ឧស្សាហ៍​ពុល គឺ​មិនត្រូវ​អង្គុយ​នៅ​កៅអី​ជួរ​ក្រោយ​, ល្អ​បំផុត គឺ​គួរ​ជ្រើសរើស​កៅអី​ប៉ែក កណ្តាល (​ម្តុំ​ស្លាប​) ឬ​ក្បាល​យន្តហោះ ៕ ប្រែ​សម្រួល​៖ រតនៈ​