ប្រសិន​មិន​ចង់​បាត់​ការចងចាំ ចូរ​បញ្ឈប់​ទម្លាប់​ទាំង ១៣ នេះ​ភ្លាម​

1394
ចែករម្លែក
  • 1
    Share

​ក៏ដូចជា​ផ្នែក​ផ្សេងៗ​ទៀត​លើ​សរីរាង្គ​ដែរ ខួរក្បាល ក៏​ងាយ​ត្រូវ​រង​ឥទ្ធិពល​អាក្រក់ ។ ខាងក្រោម​នេះ ជា​ទម្លាប់ ១៣ ធ្វើ​ឲ្យ​ខួរក្បាល អ្នក​ត្រូវ​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​៖

​ខ្ជិល​ប្រាស្រ័យ​ទាក់ទង​:
​តាម​ការស្រាវជ្រាវ ប្រសិន​អ្នក​ប្រាស្រ័យ​ទាក់ទង ១០ នាទី ក្នុង​១​ថ្ងៃ អាចធ្វើ​ឲ្យ​កើន​សមត្ថភាព​របស់​ខួរក្បាល ។ អ្នក​មិនចាំបាច់ ត្រូវ​ចេញ​ក្រៅ និង​សំណេះសំណាល ជាមួយ​មនុស្ស​គ្រប់គ្នា ។ អ្នក​អាច​ឆ្លើយឆ្លង តាម​ទូរស័ព្ទ ក៏​ជួយ​រំញោច ខួរក្បាល​យ៉ាង​ល្អ ។​

បរិភោគ​ស្ករ​ច្រើន​:
​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា បរិភោគ​ស្ករ​ច្រើន ឥទ្ធិពល​អាក្រក់ ដល់​សរសៃប្រសាទ ឬ BDNF (​អ័រម៉ូន​លូតលាស់ ១ ប្រភេទ សំខាន់បំផុត ក្នុង​ខួរក្បាល​) ជា​មូលហេតុ បង្ក​ការកកើត​កោសិកា​សរសៃប្រសាទ ។​

​ខ្ជិល​ហាត់​ខួរក្បាល​:
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ចំណុចកំពូល នៃ​ទិន្នផល​របស់​ខួរក្បាល សម្រេច​ដល់ ១៦ ទៅ ២៥ ឆ្នាំ​, បន្ទាប់មក នឹង​ថយចុះ​សន្សឹមៗ ។ ប៉ុន្តែ ការហាត់​ខួរក្បាល​ជាប្រចាំ (​អាន​, ដោះស្រាយ​ចំណោទ​) អាច​កែប្រែ​ប្រសើរឡើង ប្រសិទ្ធភាព​សម្រាប់​ខួរក្បាល សូម្បីតែ​ចំពោះ​អ្នក មាន​សញ្ញា​របស់ ជំងឺ​បាត់​ការចងចាំ ។​

​បោះបង់​អាហារ​ពេលព្រឹក​ជាប្រចាំ​:
​ការស្រាវជ្រាវ បង្ហាញថា ក្មេង​ដែល​បរិភោគ​អាហារ ពេលព្រឹក​គ្រប់គ្រាន់​ជាប្រចាំ នឹងមាន​សកម្ម​ភាពល្អ​ជាង​, រៀន​ពូកែ​, ចាប់យក​បាន​លឿន​ជាង​, ពិសេស​ផ្នែក​វិទ្យាសាស្ត្រ ។ ប្រសិន​បោះបង់ មិន​បរិភោគ​អាហារ​ព្រឹក នឹងធ្វើ​ឲ្យ​បរិមាណ​ស្ករ ក្នុង​ឈាម​ថយចុះ​, ឥទ្ធិពល​អសកម្ម ដល់​សកម្មភាព របស់​ខួរក្បាល ។​

​បរិភោគ​ចំណី​កំប៉ិកកំប៉ុក​ច្រើនពេក​:
​បរិភោគ​អាហារ​លឿន​ច្រើនពេក​, ពិសេស​របស់​ប្រេង​ខ្លាញ់​…. នឹង​ឥទ្ធិពល​មិនល្អ ដល់​ការ​ក្រង​ភ្ជាប់ រវាង​កោសិកា​សរសៃប្រសាទ ហើយ​យូរៗ​ទៅ នឹង​ឥទ្ធិពល​ដល់​ការបណ្តុះបណ្តាល និង​កកើត​ការចងចាំ រយៈពេល​ខ្លី​, យូរអង្វែង ។​

​បរិភោគ​ការ៉េម​:
​មិន​ចំពោះ​ថា អាហារ​ត្រជាក់​ណា​, សូម្បីតែ​ការ៉េម​, សុទ្ធតែ​អាច​បង្ក​ការឈឺ​ក្បាល​ភ្លាមៗ ។ អាហារ​ត្រជាក់ ធ្វើ​ឲ្យ​សរសៃឈាម​ខួរក្បាល ត្រូវ​រួម​ចង្អៀត ។​

​ប្រើ​ទូរស័ព្ទ​ចល័ត​ច្រើនពេក​:
​ការស្រាវជ្រាវ​លើស​ត្វ​កណ្តុរ បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ រវាង​ដុំ​សាច់​ខួរក្បាល និង​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត ។ ដំបូន្មាន​របស់​វេជ្ជបណ្ឌិត គឺ​អ្នក​គួរប្រើ​កាស​ត្រចៀក ពេល​និយាយ ហើយ​ពេល​គេង គួរ​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ និង​បិទ Wifi ។​

​គ្រប​ក្បាល​ជិត​ពេល​គេង​:
​ពេល​គេង ប្រសិន​យើង​គ្រប​ក្បាល​ជិត​, បរិមាណ​អុកស៊ីហ្សែន ផ្គត់ផ្គង់​ឲ្យ​សរីរាង្គ នឹងត្រូវ​ទប់ស្កាត់ ។ រឿងនេះ នឹង​បង្ក​ការខ្វះ​អុកស៊ីហ្សែន ឲ្យ​ខួរក្បាល ។​

​បាត់បង់​ទឹក​:
​ខួរក្បាល​មនុស្ស មាន​ដល់ ៧០ ទៅ ៨០% ជា​ទឹក ។ ទឹក​មាន​ភារកិច្ច​ផ្គត់ផ្គង់ សារធាតុ​ចាំបាច់ សម្រាប់​ខួរក្បាល ។ ដូច្នេះ ខួរក្បាល នឹងធ្វើ​សកម្មភាព​ខ្សោយ ពេល​វា​ត្រូវ​បាត់បង់​ទឹក ។​

​ទទួលទាន​ស្រា​ច្រើន​:
​ស្រា​បំផ្លាញ​រចនាសម្ព័ន្ធ​កោសិកា​ខួរក្បាល ។ ប៉ុន្តែ ខួរក្បាល អាចធ្វើ​សកម្មភាព និង​ស្តារឡើងវិញ ពេល​អ្នក​ឈប់​ទទួលទាន​ស្រា ។​

ជក់បារី​ច្រើន​:
​ការស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា ជក់បារី ពុំ​ត្រឹមតែ​នាំ​ឲ្យ​កើត មហារីក​សួត តែ​នៅ​ធ្វើ​ឲ្យ​ថយចុះ កម្រាស់​របស់​ស្រោម​ខួរក្បាល ។ រឿងនេះ​នឹង​ឥទ្ធិពល​ដល់​សរសៃប្រសាទ ។​

មិន​ហាត់ប្រាណ​:
​មិន​ត្រឹមតែ​រាងកាយ របស់​អ្នក​ប៉ុណ្ណោះ​ទេ ដែល​ត្រូវការ​ហាត់ប្រាណ តែ​ខួរក្បាល ក៏ត្រូវ​បានការ​ហ្វឹកហាត់ រាល់ថ្ងៃ ។ ការស្រាវជ្រាវ បង្ហាញថា លំ​ហាត់​រាងកាយ​នឹងមាន​ឥទ្ធិពល​ល្អ ដល់​ខួរក្បាល ។​

​ហូប​តម​ហួស​កម្រិត​:

​មនុស្ស​ជាច្រើន ហូប​តម​យ៉ាង​តឹងរ៉ឹង ដើម្បី​បញ្ចុះទម្ងន់ ។ ទង្វើ​បែបនេះ នឹងធ្វើ​ឲ្យ​សរីរាង្គ​ត្រូវ​ខ្វះ​សារជាតិ​ធ្ងន់ធ្ងរ នាំ​ឲ្យ​ខួរក្បាល «​ស៊ី​ខ្លួ​វា​» ។ ដូច្នេះ អ្នក​ត្រូវ​បរិភោគ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ខួរក្បាល ៕ ប្រែ​សម្រួល​ដោយ​: រតនៈ​