ប្រសិន​អ្នក​កើត​ជំងឺ​ឧស្សាហ៍​ភ្លេច ចូរ​ព្យាយាម​បរិភោគ​តាសក់​

343
ចែករម្លែក

ការ​ឧស្សាហ៍​ភ្លេច​ហាក់ដូច​មិនអាច​ចៀសផុត ពេល​យើង​មាន​វ័យ​ច្រើន​ទៅ​, តែ​វា​អាច​ត្រូវបាន​ទប់ស្កាត់ ប្រសិន​ព្យាយាម​បរិភោគ​អាហារ​ត្រឹមត្រូវ​មួយចំនួន ។​

​ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា បរិភោគ​ត្រសក់​អាច​ទប់ស្កាត់​បាត់​ការចងចាំ​ពាក់ព័ន្ធ​ដល់​វ័យចាស់ អាស្រ័យ​ដោយ fisetin, ជា​flavonol មួយ​មាន​ក្នុង​បន្លែ​, តាម Natural News ។​

​ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក បាន​ពិសោធន៍​លើ​សត្វ​កណ្តុរ​ដោយ​ឲ្យ​វា​ផឹក fisetin រាល់ថ្ងៃ និង​សង្កេតឃើញថា ពួកវា​មិន​ថមថយ​ការចងចាំ​ដូច​ធម្មតា​ទៅតាម​វ័យ ។​

Fisetin អាច​ត្រូវបាន​រកឃើញ​ក្នុង​បន្លែ​ផ្លែឈើ​ជាច្រើន តែ​ត្រសក់ និង​ស្ត្រ​បឺ​រី​ផ្ទុក​សារជាតិ នេះ​ខ្ពស់បំផុត ។​

​ការស្រាវជ្រាវ​មុនៗ​នេះ​ក៏​បញ្ជាក់ថា fisetin ជួយ​ការពារ​កោសិកា​របស់​ខួរក្បាល​ផុតពី​គ្រោះថ្នាក់​របស់​ភាព​ចាស់ ។ Fisetin អាច​ទប់ស្កាត់​រលាក និង​រ៉ាឌីកាល់​បង្ក​គ្រោះថ្នាក់​ឲ្យ​កោសិកា​ខួរក្បាល ៕ ប្រែ​សម្រួល: ​រតនៈ​