ប្រើប្រាស់ទូរស័ព្ទមុនចូលគេង ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗដូចជា iPad…ត្រូវបានអ្នកជំនាញជាច្រើនព្រមានថា នឹងនាំមកនូវគ្រោះថ្នាក់ចំពោះសុខភាព ។ ប៉ុន្តែ ប្រសិនអ្នកពុំមានវិធីផ្សេង នោះត្រូវធ្វើយ៉ាងណា?
ការស្រាវជ្រាវមួយបង្ហាញថា ការប្រើឧបករណ៍អេឡិចត្រូនិកមុនចូលគេង ពុំត្រឹមតែឥទ្ធិពលដល់ដំណេកប៉ុណ្ណោះទេ តែនឹងងាយកើតជំងឺសរសៃឈាមបេះដូង និងថែមទាំងមហារីក ។ ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ធ្វើបានរឿងនេះ ? ដើម្បីទប់ស្កាត់ផលវិបាកពីការប្រើទូរស័ព្ទមុនចូលគេង ចូរអ្នកអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមប្រាំ វិធី ខាងក្រោមនេះ៖
១- អេក្រង់ទូរស័ព្ទប្តូរទៅរបបពេលយប់
ប្រសិនប្រើទូរស័ព្ទមុនចូលគេង ឬ នៅពេលយប់ នោះគួរដាក់វានៅរបបពន្លឺទាប ព្រោះទូរស័ព្ទណាក៏ត្រូវបានដំឡើងរបបពេលយប់ ។ ពេលអេក្រង់ទូរស័ព្ទភ្លឺពេក នឹងធ្វើឲ្យអ្នករោយភ្នែក ។ ក្រៅពីនេះ ល្អបំផុត គឺមិនគួរប្រើទូរស័ព្ទពេលពន្លឺក្នុងបន្ទប់ទាំងអស់បានបិទ ។
២- ដាក់អេក្រង់ទូរស័ព្ទផ្អៀងចុះ ៤៥ ដឺក្រេ
ពេលប្រើទូរស័ព្ទមិនត្រូវដាក់ទូរស័ព្ទប្រឈមត្រង់ជាមួយភ្នែក គឺគួរដាក់ផ្អៀងចុះ ៤៥ ដឺក្រេ ហើយក៏មិនគួរដាក់ផ្អៀងហួសកម្រិត នឹងបង្កសម្ពាធឲ្យក ថ្វើឲ្យរូយក ។ គម្លាតរវាងភ្នែក និងទូរស័ព្ទល្អបំផុត គឺរក្សានៅ ៣០ ទៅ ៥០ សង់ទីម៉ែត្រ ។
៣- មិនប្រើទូរស័ព្ទពេលកំពុងគេងផ្អៀង
ប្រើទូរស័ព្ទពេលកំពុងគេងផ្អៀង នឹងបង្កសម្ពាធយ៉ាងធំទៅលើភ្នែកយូរៗទៅនឹងធ្វើឲ្យខ្សោយភ្នែកធ្ងន់ធ្ងរជាងនេះទៀត ងាយធ្វើឲ្យឈាមផ្គត់ផ្គង់ទៅភ្នែកមិនគ្រប់ ធ្វើឲ្យភ្នែកត្រូវនឹងបង្កអារម្មណ៍មានចំណុចខ្មៅក្នុងភ្នែក ។
៤- មិនគេងផ្កាប់មុខប្រើទូរស័ព្ទ
គេងផ្កាប់មុខលេងទូរស័ព្ទនឹងបង្កឥទ្ធិពលដល់ចរាចរឈាមនៅកែងដៃ និងខួរក្បាល, អាចបណ្តាលឲ្យឈឺមាត់ស្បូន ឬ ខ្ពស់ជាងនេះ គឺខួរឈាមខួរក្បាល ។
៥- មិនអង្គុយលើគ្រែឱនក្បាលចុះប្រើទូរស័ព្ទ
ប្រសិនស្ត្រីឱនក្បាលប្រើទូរស័ព្ទក្នុងរយៈពេលវែង, កម្រិតកោងមាត់ស្បូន នឹងសន្សឹមៗប្រែជាតូចជាង, លទ្ធផលសង្កត់ខ្សែសរសៃប្រសាទ, ប្រែប្រួលទម្រង់សរសៃឈាម, ឈាមមិនផ្គត់ផ្គង់បានទៅដល់បណ្តាផ្នែកផ្សេងៗនៃសរីរាង្គ ។
ទោះបីវិធីសាស្ត្រខាងលើអាចជួយបន្ថយគ្រោះថ្នាក់បង្កឡើងដោយទូរស័ព្ទ តែអ្នកជំនាញការក៏ទូន្មានមិនគួរប្រើទូរស័ព្ទមុនពេលចូលគេងច្រើនពេក ។ អ្នកអាចជ្រើសរើសរូបភាពស្តាប់ភ្លើង, ហាត់ចលនាមួយចំនួន ក្នុងរយៈពេល ៥ នាទី, អង្គុយសមាធិ…. ដើម្បីលើកកម្ពស់គុណភាពដំណេករបស់ខ្លួន ៕ ប្រែសម្រួលៈរតនៈ