ប្រសិន​ឧស្សាហ៍​បរិភោគ​ខ្លាញ់ ប្រេង​, ចូរ​បរិភោគ​ផ្សិត ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​

694
ចែករម្លែក
  • 3
    Shares

​វិធី​ល្អ​បំផុត​មួយ ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល គឺ​បរិភោគ​ផ្សិត ។ ការស្រាវជ្រាវ​មួយ​របស់​ជប៉ុន បង្ហាញថា សកម្មភាព​ប្រឆាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់ កំពូល​អាហារ​នេះ អាច​ត្រូវបាន​បង្កើន ប្រសិន​គួបផ្សំ​ជាមួយ​ប្រេង​រុក្ខជាតិ ។​

​សារជាតិ​ចម្រាញ់​ពី​ផ្សិត ត្រូវបាន​ប្រើប្រាស់​ដូចជា​សារជាតិ​បំពេញ​អាហារ​ធម្មជាតិ​មួយ តាំងពី​យូរ​មកហើយ​នោះ គឺ eriladenine ។ សារជាតិ​នេះ​មាន លទ្ធភាព​បំបែក​បំផ្លាញ កូ​ឡេ​ស្តេ​រ៉ូ​ល ដើម្បី​ផលិត methionine ប្រភេទ​អាស៊ីត អាមីន​ចាំបាច់ ។​
​ ​
ពួក​អ្នកស្រាវជ្រាវ​ជឿថា ផ្សិត គួបផ្សំ​យ៉ាង​ល្អ​ជាមួយ​ប្រេង​រុក្ខជាតិ ដើម្បី​បំបែក​បំផ្លាញ កូ​ឡេ​ស្តេ​រ៉ូ​ល ។ ការ​គួបផ្សំ​នេះ ជួយ​បញ្ចុះទម្ងន់​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ​លើស​ទម្ងន់ និង​កែប្រែ ឱ្យ​ប្រសើរ​សុខភាព​ទូទៅ ៕ ប្រែ​សម្រួល​: រតនៈ​