ប្រហារជីវិត​អ្នក​ចាប់រំលោភ ដោយ​បាញ់​ផ្អឹប​នឹង​ខ្នង​ក្រោម​ច្បាប់​អ៊ីស្លាម នៅ​យេ​ម៉ែន​

914

​បុរស​ម្នាក់ត្រូវបាន​ប្រហា​ជីវិត​នៅ​ប្រទេស​យេ​ម៉ែន បន្ទាប់ពីរូបគេ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​ចាប់រំលោភ​និង​សម្លាប់​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​។​

​មូ​ហា​ម៉ាត់ អាល់ ម៉ា​ហ្គ្រា​ប៊ី អាយុ​៤១​ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​ដោយ​កាំភ្លើង​វែង AK នៅ​ទីក្រុង​សា​ណា កាលពី​ថ្ងៃ​ច័ន្ទ ទី​៣១​ខែកក្កដា​។​

​រូបភាព បង្ហាញ ម៉ា​ហ្គ្រា​ប៊ី ដេក​ផ្កាប់មុខ​លើដី​ដោយ​ដៃ​ទាំង​២​ចងទៅ​ក្រោយខ្នង នៅមុន​ពេល​ទាហាន​ម្នាក់ ដែល​ឈរ​ជិត​គាត់ បាញ់​ផ្អឹប​នឹង​ខ្នង​របស់គាត់​ជាច្រើន​គ្រាប់​។

​ហ្វូងមនុស្ស​រាប់ពាន់នាក់ ដែល​មកជួប​ជុំគ្នា​នៅ​ទីលាន​ក្រុង​នេះ បាន​មើល​ការប្រហារជីវិត​នេះ​។ ម៉ា​ហ្គ្រា​ប៊ី ត្រូវបាន​នាំខ្លួន​មក​ទីលាន​ក្រុង​នេះ នៅមុន​ពេល​គាត់​ត្រូវបាន​
​ដាក់ឱ្យ​ដេក​លើ​កម្រាល​មួយ ជាទី​ដែល​គាត់​ត្រូវបាន​បាញ់សម្លាប់​ជាច្រើន​គ្រាប់​នៅត្រង់​ខ្នង​។​

​ទូរទស្សន៍​បានធ្វើការ​ផ្សព្វផ្សាយ​ផ្ទាល់​ពី​កន្លែង​ប្រហារជីវិត​នេះ​ឱ្យមើល​នៅ​ទូទាំងប្រទេស​នេះ ខណៈដែល​អ្នកមើល​ខ្លះ បាន​ថត​ការសម្លាប់​នេះ តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​។​

​ច្បាប់​អ៊ីស្លាម​នេះ ជា​ប្រភព​នៃ​ភាពស្របច្បាប់​ទាំងស្រុង​នៅ​ប្រទេស​យេ​ម៉ែន ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​។​

​ក្រោម​ច្បាប់​នេះ ការកាត់ទោស​ប្រហារជីវិត​គឺជា​រឿង​កាតព្វកិច្ច​ដែល​ត្រូវអនុវត្ត ហើយ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ក៏មាន​សិទ្ធិអំណាច​ក្នុងការ​កាត់បន្ថយ​ទោស​នេះដែរ​៕ ​ប្រែ​សម្រួល​: សុខា​

​មូ​ហា​ម៉ាត់ អាល់ ម៉ា​ហ្គ្រា​ប៊ី​អាយុ​៤១​ឆ្នាំនេះ ត្រូវបាន​បាញ់សម្លាប់​ដោយ​កាំភ្លើង​វែង​AK ជាច្រើន​គ្រាប់ នៅ​ទីក្រុង​សា​ណា ប្រទេស​យេ​ម៉ែន កាលពី​ថ្ងៃ​ច័ន្ទ​