ប្រហិត​ត្រី​ទឹកជ្រលក់ពិសេស

1733

+ គ្រឿងផ្សំ​
– ត្រី​ស្លាត ៣៥០​ក្រាម​
– ម្ទេសហាវៃ ១
– ម្ទេស​ក្រហម​ធម្មតា ២
– ទឹក​ធម្មតា​មួយ​ពែង​តូច​
– ខ្ទឹមស ៣ កំពឹស​
– ស្រាស 1/3 ពែង​
– អំបិល 1/2 ស្លាបព្រា​កាហ្វេ​
– ស្ករស 1/2 ពែង​ (១ ស្លាបព្រា​កាហ្វេ​ សម្រាក់ដាក់ជាមួយសាច់ត្រី)
– គ្រឿងការី ២ ទៅ ៣ ស្លាបព្រា​បាយ​
– ពងមាន់ ១​គ្រាប់​
– សណ្ដែកកួរ កន្លះ​ខាំ ហាន់​ល្អិត​
– ជី​នាងវង ហាន់​
– ស្លឹក​ក្រូចសើច​ហាន់​ស្មារៗ ៤ ទៅ ៥ សន្លឹក​
– ត្រសក់ ពុះ​ជា​បួន ហាន់​ស្ដើង​ល្មម ១ ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ហាន់​ល្អិត ១​ស្លាបព្រា​បាយ​
– សណ្ដែកដី ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
-​ទឹកជ្រលក់ : យក​ម្ទេសហាវៃ ម្ទេស​ក្រហម​ធម្មតា ខ្ទឹមស ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ដាក់​ទឹក​១​ពែង​តូច ស្រាស អំបិល ស្ករស រួច​ក្រឡុក​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​វា​ដាក់​ក្នុង​ឆ្នាំង​មួយ​ចំអិន​ប្រហែល ៥​នាទី ទុក​ឲ្យ​ត្រជាក់ ដាក់​យក​ខ្ទឹមក្រហម ត្រសក់ សណ្ដែកដី​
– ត្រី​កោស​យក​សាច់ រួច​យកទៅ​ក្រឡុក​ជាមួយ​គ្រឿងការី ពងមាន់ ស្ករស ១ ស្លាបព្រា​កាហ្វេ​
– បន្ទាប់មក យក​សាច់​ត្រី​ដែល​ក្រឡុក​ហើយ​ដាក់​ជាមួយ​សណ្ដែកកួរ ជី​នាងវង ស្លឹក​ក្រូចសើច ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​មូល​វា​ដុំ​តូច​ល្មម ដាក់​ចៀន នៅពេលដែល​ឆ្អិន ជ្រលក់​ជាមួយ​ទឹក ជ្រលក់​ធ្វើ ខាងលើ រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen