ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ​មាន​អ្នក​សង្កេ​ត​ការ​ជិត​៥​ពាន់​នាក់​និង​ពិន្ទុ​មានការ​តឹងរឹង​ជាង​ឆ្នាំមុន​

1190
ចែករម្លែក
  • 5
    Shares

(​ភ្នំពេញ​)៖​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ​ចំណេះដឹង​ទូទៅ​និង​បំពេញវិជ្ជា​ឬ​ហៅ​បាក់​ឌុប​នៅ​ឆ្នាំ​២០១៧​នេះ​នឹងមាន​អ្នកសង្កេតការ​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​ចំនួន​៤.៥០០​នាក់​និង​ពិសេស​ការឆែកឆេរ​និង​ពិន្ទុ​ដែលជា​ប់​ក៏​មានការ​តឹងរឹង​ជាង​មុន​ដែរ​។​

ថ្លែង​នៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​ក្នុង​ពិធី​ជួបជុំ​អ្នកសង្កេតការ​កាលពីរ​សៀ​ល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៧​លោក​ហង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​យុវជន​កីឡា​បាន​មានប្រសាសន៍ថា​ក្នុងឆ្នាំនេះ​ការ​វេច​ខ្វ​ប់​វិញ្ញាសារ​មាន​លក្ខណៈ​តឹងរឹង​និង​ម៉ត់ចត់​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​អប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​មិនឱ្យ​មានការ​បែកធ្លាយ​ណាមួយ​នោះឡើយ​។​ក្រៅពីនេះ​ទាំង​ការដឹកជញ្ជូន​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​អប់រំ​និង​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​

លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​យុវជន​កីឡា​(​រូបៈ​ដេប៉ូ​)



​ទាក់ទិន​នឹង​ការប្រឡង​នៅ​ថ្ងៃ​ខាងមុខ​នេះដែរ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​បេក្ខជន​ទាំងអស់​ត្រូវតែ​មកដល់​មណ្ឌល​​ប្រឡង ឱ្យបាន​មុន​ដំណើរការ​ប្រឡង ។​ជាមួយគ្នានេះ​ត្រូវ​ស្លៀក​សំលៀកបំពាក់ ជា​សិស្ស និង​នាំមក​នូវ​អត្ត​សញ្ញាបត្រ​នៅក្នុង​បន្ទប់​ប្រឡង​​ហើយ​សម្រាប់​ឧបករណ៍ប្រើប្រាស់ គឺ​ប្រើ​បានតែ​ឧបករណ៍​ណា ដែល​ក្រសួង​បានអនុញ្ញាត​តែប៉ុណ្ណោះ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​”​នៅពេល​បេក្ខជន​ដែល​ត្រូវ​ដើរចូល​ប្រឡង​ត្រូវ​មានការ​ឆែក​នៅ​ច្រក​ខ្លោងទ្វារ​មាត់​សាលា​។​បើ​បេក្ខជន​មាន​ប្រុយយ៉ុង​ឬ​ទូរស័ព្ទ​នឹងមាន​ការស្នើ​សុំឱ្យ​យកចេញ​។​នៅពេល​ចូល​បន្ទប់​ប្រឡង​ក៏​នឹងត្រូវ​អនុរក្ស​ធ្វើការ​ឆែក​បន្ត​ទៀតហើយ​បើ​មាន​ប្រុយ​​យ៉ុង​ក៏ត្រូវ​ស្នើ​សុំឱ្យ​យកចេញ​ដូចគ្នា​ហើយ​គេ​នឹង​នៅតែ​អនុ​ញ្ញា​ត្ត​អោយ​ប្រឡង​ដដែល​ទេ​។​ទោះបីយ៉ាងណា​នៅពេលដែល​ដល់​ម៉ោង​ប្រលង​​អនុរក្ស សរសេរ​លើ​ក្តា​ខៀន​បេក្ខជន​នៅតែ​មិន​ព្រម​ប្រគល់​ប្រុយយ៉ុង​ហើយ​បើ​អនុរក្ស​ចាប់បាន​នោះ​នឹង​ត្រូវបាន​ពិន្ទុ​សូន្យ​ជា​ស្វ័យប្រវត្តិ​។​

​ជាមួយ​ការប្រឡង​បាក់​ឌុប​នេះដែរ​លោក​រដ្ឋ​ម​ន្ត្រិ​ក្រសួង​អប់រំ​បានធ្វើ​ការអំពាវនាវ​ឱ្យ​បណ្តា​ផ្ទះសំណាក់​អ្នកលក់​ចំណីអាហារ​មិនត្រូវ​តម្លើងថ្លៃ​ឡើយ​។​ក្រៅពីនេះ​លោក​បានស្នើ​សុំឱ្យ​ឱ្យដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ជួយ​សម្រួល​ដល់​បេក្ខជន​បានធ្វើ​ដំណើរ​ទៅ​ប្រឡង​ដោយ​រលូន​និង​ទទួលជោគជ័យ​។​

​ទាក់ទិន​នឹង​ការសង្កេត​ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះដែរ​ ​លោក​ហង់​ជួនណា​រ៉ុ​ន​បានស្នើ​សុំឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​សហការ​ក្នុងការ​ចូលរួម​សង្កេតការណ៍​បន្តទៀត​ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុងការ​ប្រឡង​បាក់​ឌុប​រហូតដល់​ឆ្នាំ​២០១៨​។​ទោះបីយ៉ាងណា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ទៅ​គេ​នឹងធ្វើ​ការពិចារណា​បន្តទៀត​ថា​ត្រូវ​រក្សា​អ្នកសង្កេតការ​នេះ​ទៀត​ឬ​យ៉ាងណា​នោះ​។​

​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(​រូបៈ​ដេប៉ូ​)

​ចំណែក​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពី​ធី​នេះ​ថា​កា​ប្រឡង​បាក់​ឌុប​ឬ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុងឆ្នាំនេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ​នឹង​នៅតែ​រឹត​​បន្តឹង​ក្នុងការ​ការប្រឡង​ដូច​ឆ្នាំមុនៗ​ហើយ​ពិសេស​អាច​នឹង​តឹង​ជាង​ឆ្នាំកន្លងមក​ទៀតផង​។​
​ ​
​សូម​រំលឹក​ដែរ​ថា​កាលពី​ថ្មីៗ​កន្លងមក​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បានឱ្យដឹងថា​«​ជារួម​ពិន្ទុ​អតិបរិមា​មាន​ចំនួន​៥០០​ពិន្ទុ​…​ពិន្ទុ​ដែល​អាច​ជាប់ គឺមាន​ចំនួន​ស្នើ​នឹង ២៣៧​ពិន្ទុ និង​មាន​បែងចែក​ទៅតាម​៥​កំរិត និទ្ទេស​គឺ A ល្អប្រសើរ ៩០%​នៃ​ពិន្ទុ​, B​ល្អ​ណាស់ គឺ​៨០% នៃ​ពិន្ទុ​, C​ល្អ ៧០% នៃ​ពិន្ទុ​, D​ល្អ​បង្គួរ ៦០% នៃ​ពិន្ទុ និង​E​មធ្យម គឺ​៥០% នៃ​ពិន្ទុ​»​។​

​សូម​បញ្ជាក់ដែរថា​ការប្រឡង​បាក់​ឌុប​លើក​នេះដែរ មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ សង្គម មាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប ចំនួន​១០៣.១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៦​មណ្ឌល ចែង​ចេញ​ជា​៤១៥៥​បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៥៕​ដោយ​៖​ដេប៉ូ​/sn

#