ប្រឡង​បាក់​ឌុប​ថ្ងៃទី​២​ប្រព្រឹត្តិ​ទៅដោយ​រលូន​បើទោះបី​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់​

150
ចែករម្លែក
ប្រឡង​បាក់​ឌុប​ថ្ងៃទី​២​ប្រព្រឹត្តិ​ទៅដោយ​រលូន​បើទោះបី​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់​(រូបថតក្រសួងអប់រំ)

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួង​អប់រំ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២០​ខែសីហា​នេះ​ថាបើ​ទោះបីជា​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ក្ដី ប៉ុន្តែ​នៅតែ​រក្សាបាន​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ក្នុង​ដំណើរការ​សំណេរ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១៩ សីហា ២០១៩​។​


​ប្រភព​ដដែល​បន្តថា​ប​ន្ទា​ប់​ពី​ដំណើរការ​វិញ្ញាសា​ទី​១ នា​ព្រឹក​ថ្ងៃទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវបាន​បញ្ចប់ គណៈកម្មការ​កណ្ដាល​បាន​បំពេញ​កិច្ចការ​របស់ខ្លួន ដោយបាន​ពិនិត្យ ផ្ទៀងផ្ទាត់​រាល់​សន្លឹក​កិច្ច​ការដែល​ទទួលបាន​ពី​អនុរក្ស ដោយ​ការយកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​
​ព្រឹក​នេះ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ពី​ម៉ោង​៩​កន្លះ​ដល់​ម៉ោង​១១ គឺ​វិញ្ញាសា​សីលធម៌ ពលរដ្ឋ​វិជ្ជា​។​ចំណែក​ផ្នែក​វិទ្យាសាស្ត្រ​ពី​ម៉ោង​៩​កន្ល​ធ​ដល់​ម៉ោង​១១​គឺ​វិញ្ញាសា រូបវិទ្យា​។​

​បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១១៧ ០៤៣ នាក់ (​ស្រី ៦០៤២៧ នាក់​) មាន ២០២ មណ្ឌល ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន ៤៤ ៦៨៣ នាក់ មាន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២ ៣៤១ នាក់ មាន ១២៧ មណ្ឌល ៕​សរន

ប្រឡង​បាក់​ឌុប​ថ្ងៃទី​២​ប្រព្រឹត្តិ​ទៅដោយ​រលូន​បើទោះបី​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់​(រូបថតក្រសួងអប់រំ)
#