ប្រឡង​បើកបរ​ធ្លាក់ ៨​លើក ហើយ​ទីបំផុត​ត្រូវ​វារ​ចេញពី​ឡាន​

808

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​ជួប​គ្រោះថ្នាក់​ព្រលឹងចុងសក់​អំឡុងពេល​ប្រឡង​លើក​ទី​៨ ដើម្បី​ទទួលបាន ប័ណ្ណបើកបរ​។​

​ខណៈពេល​ស្ត្រី​ឈ្មោះ ជឹ​ង (Zeng) ដែល​បាន​ប្រឡង​ធ្លាក់​៧​លើក​រួចមកហើយ​កំពុង​ប្រឡង បើកបរ​ផ្លូវ​កោង រាង​អក្សរ​S នៅលើ​ផ្លូវ​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ​ពេញទំហឹង ហើយ​បន្ត​ទៅបុក​ទម្លាយ​របង​គួរ ឱ្យ​តក់ស្លុត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ស្ត្រី​រូបនេះ​បាន​វារ​ចេញពី​ឡាន​ហើយ​អ្នកឃើញ​ហេតុការណ៍​នេះ​បាន​ប្រញាប់​ស្ទុះ​ទៅ​ជួយ​គាត់​។​ក្រោយពេល​កើតហេតុ គាត់​ទទួលស្គាល់ថា ដោយសារ​គាត់​ភ័យ​ខ្លាំងពេក​គាត់​បាន​ជាន់​ឈ្នាន់​ហ្គែ​ដោយ​ច្រឡំ​ថា​ជា​ហ្វ្រាំង​៕ ប្រែ​សម្រួលៈ ខុម​