ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ : បេក្ខជន​ចំណេះ​ទូទៅ​សង្ឃឹម​ច្រើន តែ​បេក្ខជន​ស្វែ​រិ​ន​និង​បំពេញវិជ្ជា​ថា​សង្ឃឹម​តិច​

806
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ : ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ឬ​បាក់​ឌុប​ឆ្នាំ​២០១៨ ដែល​ចាប់ផ្តើម​ថ្ងៃនេះ បេក្ខជន​ចំណេះ​ទូទៅ​ថា ពួកគាត់​មាន​ក្តីសង្ឃឹម​ច្រើន តែ​បេក្ខជន​ស្វែ​រិ​ន​និង​បំពេញវិជ្ជា​ថា​សង្ឃឹម​តិច​ឬ​ខ្លះ​នៅ​ស្ទាក់ស្ទើរ មាន​យោបល់​។​

បេក្ខជន បេ​ក្ខ​នារី​ខ្លះ ដែល​ប្រលង​បាក់​ឌុប​ឬ​ប្រលង​សញ្ញាប៍ត្រ​មធ្យមសិក្សា​ទុតិយ​ភូមី​នៅ​មណ្ឌល​វិទ្យា​សិរី សោភ័ណ​និង​មណ្ឌល​វិទ្យាល័យ​សម្តេច​ឱ ក្រុង​សិរីសោភ័ណ​និយាយថា​:​ពួកគេ មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ន្រ​លង​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​រឹតបន្តឹង​វិន័យ​តឹងរឹង​ចូល​ឆ្នាំទៅ​៥​នេះ ។ ហើយក៏​ជឿថា នឹងមាន​អ្នក​ជាប់​បាន​និទ្ទេស A និង​B ច្រើន​ដូច​ឆ្នាំ​២០១៧​កន្លងមក​។​

ផ្ទុ​​យ​ទៅវិញ បេក្ខជន​ស្ទៃ​រិ​ន​និង​បេក្ខជន​បំពេញវិជ្ជា​ខ្លះ​នៅ​មណ្ឌល​វិទ្យាល័យ​អូរ​អំបិល​និង​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា ដែល​អ្ម​ក​សា​រេ​ព៍​ត័​មានបាន​សួរ បាន​និយាយថា : ថា អស់សង្ឃឹម​វា​ដូចជា​ចុះចាញ់​មុន​ប្រកួត ប៉ុន្តែ​ពួក ខ្លួន​ដឹង​ច្បាស់​ណាស់​ថា សមត្ថភាព​និង​លទ្ធភាព​ពួកខ្លួន ពិតជា​ពិបាក​នឹង​ប្រកួតប្រជែង​នឹង​ការប្រលង​ដែល​ស្អាតស្អំ​និង​វិន័យ​ដ៏​តឹងរឹង​នេះ ។​

សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨ នេះ​បើតាម​លោក កឹម តឿន អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា​និង​ការប្រលង​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា​: មាន​បេក្ខជន​ក្នុង​ប​ញ្ជូ​ី​ឈ្មោះ សរុប ៤.២៩២​នាក់ ស្រី​២.០៧៧​នាក់ ។ ក្នុងនោះ​បេក្ខជន​/​នារី ស្ទៃ​រិ​ន​ចំនួន ៨៧១​នាក់់ ស្រី ៣២២​នាក់​,​បេក្ខជន​បំពេញវិជ្ជា​ ២១៥​នាក់ ស្រី​៥១​នាក់ ។​ចែកចេញជា​៦ មណ្ឌល​នៅ​ទីប្រជុំជន​ខេត្ត​ទាំងអស់ គឺ​ថ្នាក់​វិទ្យាសាស្ត្រ ផ្នែក​ចំណេះដឹង​ទូទៅ នៅ ១-​មណ្ឌល​វិទ្យាល័យ​សម្តេច​ឱ ។​២-​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ ។​៣-​មណ្ឌល​បឋមសិក្សា​ហ៊ុនសែន សូ​ភី ។​៤- មណ្ឌល​វិទ្យាល័យ​អូរ​អំបិល ។​ ស្វៃរិន​និង​បំពេញវិជ្ជា ៥-​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា​និង ថ្នាក់​សង្គម នៅ ៦-​មណ្ឌល​បឋមសិក្សា​អូរ​អំបិល​។​

លោក កឹម តឿន និយាយ​បន្តថា  បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ បេក្ខជន បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ច្រើនជាង ។ ​ដោយ​ឆ្នាំ​២០១៧ សម័យ​ប្រឡង​ថ្ងៃទី​២១​សីហា ក្នុង​ខេត្ត​នេះ​មាន​បេក្ខជន /​នារី​ក្នុង​បញ្ជី​ចំនួន ៣.៣៩២​នាក់ ស្រី ១.៦៨៨​នាក់ ក្នុងនោះ​បេក្ខជន នារី​ទាំង​ចំណេះ​ទូទៅ ស្វៃរិន​និង​បំពេញវិជ្ជា មក​ប្រលង​ចំនួន​៣.៣៥១​នាក់ ស្រី ១.៦៧៧​នាក់ ប្រឡង​នៅ​៥​មណ្ឌល ហើយ​ប្រលង​ជាប់​ចំនួន ១.៨៣០​នាក់ ស្រី ៩៨០​នាក់ ស្មើ​ជិត​៥៥​ភាគរយ ។ ក្នុងនោះ បាន​និទ្ទេស A ចំនួន​១២​នាក់ ស្រី ៧​នាក់ (​កើន​លើស​ឆ្នៃ​២០១៦ ដែលមាន ៨​នាក់​) និទ្ទេស B មាន​៩៨​នាក់ ស្រី​៥០​នាក់ ។​

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជាត​តាម​ទូរស័ព្ទ​ថ្ងៃទី​១៩ ​ខែសីហា​ថា  រដ្ឋបាលខេត្ត​​ក៏​ដូច​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​បាន​ប្រជុំ​និង​សហការ​ជាមួយ​ក្រសួង ក៏​ដូច​ម​ន្ទី​រ​អប់រំ យុវជន​និង​កីឡា និង​គណ​:​មេ​ប្រ​រ​យោគ​គ្រប់​ក​ម្រឹត ​និង​ជាមួយ​អ្នកសង្កេតការណ៍​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ដើម្បី​រៀបចំ​ដំណើរការ​មណ្ឌល​សំណេរ​នៃ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ក្នុង​ខេត្ត​នេះ ឲ្យបាន​លទ្ធផល​ល្អ​និង​មាន​ប្រសិទ្ធភាព ។​

សូមបញ្ជាក់ថា ឆ្នាំ​២០១៨ នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានរៀបចំ​ដំណើរការ​ប្រឡង​បាក់​ឌុប​ក្រោម​វិន័យ​ដ៏​តឹងរឹង​ម​ដើ​ម្បូ​ី​ធានាថា ការប្រឡង​នេះ មាន​ស្តង់ដារ​គុណភាព​ខ្ពស់ ។​ ដូច្នេះ​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​ត្រូវគោរព​ម៉ោង​ពេល វិន័យ​ប្រឡង ហាម​យក​សំណៅ​ឯកសារ​ចម្លើយ ក៏​ដូច​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​..​ពោលគឺ​ត្រូ​ប​គោរព​បទបញ្ជារ បទបញ្ញត្តិ​ដែល​ក្រ​សូង​បានដាក់​ចេញ ។ ពោលគឺ​ការ​រឹតបន្តឹង​នេះ នឹង​បន្ត​ធានាថា​: ” អ្នកចេះ គឺជា​ប់​” ៕​B

#