ប្រឡាយ​បឹងត្របែក​ពោរពេញ​ដោយ​សំរាម ធ្វើការ​កាយ​និង​កើប​ដឹក​ចេញ​បាន​ស្អាត​១០០​ភាគរយ​

1319
ចែករម្លែក
  • 76
    Shares
ប្រឡាយ​បឹងត្របែក​ពោរពេញ​ដោយ​សំរាម ធ្វើការ​កាយ​និង​កើប​ដឹក​ចេញ​បាន​ស្អាត​១០០​ភាគរយ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ សំរាម​កក​ពេញ​ផ្ទៃ​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះ មកដល់ពេលនេះ គឺ​បាន​កាយ និង​កើប​ដឹក​ចេញ​បាន​ស្អាត​១០០​ភាគរយ​ហើយ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។

​ការងារ​អនុវត្តតាម​ការ​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មកដល់ពេលនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។​

​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមីនា​នេះ ពាក់ព័ន្ធ​ការងារ​ខាងលើនេះ លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ សំរាម​នៅក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល ក្នុង​ប្រឡាយ​នោះ មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កាយ​និង​កើប​ដឹក​ចេញ​បាន​ស្អាត​១០០​ភាគរយ​ហើយ ដោយបាន​ដឹក​សំរាម​ចេញពី​ក្រោយ​ស្ថានីយ​បឹងត្របែក​បាន ១៦០ ឡាន ស្មើរ ៨០០​ម៉ែត្រគូប សំរាម​ដឹក​ចេញ ពី​ប្រឡាយ បឹងត្របែក​បាន ១០៨ ឡាន ស្មើនឹង​៥៤០​ម៉ែត្រគូប សរុប​ទាំងអស់​បាន​២៦៨​ឡាន​ស្មើនឹង​ចំនួន​១៣៤០​ម៉ែត្រគុប​៕L​