ប្រអប់ដៃ​យក្ស​ដូច​មុខ លោក​ត្រាំ បង្ហាញខ្លួន​លើដំបូល​អគារ

307
ចែករម្លែក

​អ្នកស្រុក​រង​ការភិតភ័យ និង​ភ្ញាក់ផ្អើល នៅពេល​សុខៗ​ស្រាប់តែ​ចម្លាក់​ប្រអប់ដៃ​យក្ស បង្ហាញខ្លួន​លើដំបូល​វិចិត្រសាល​មួយ​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពីពេល​ថ្មីៗ​នេះ​។
​ ​
ចម្លាក់​នេះ​ពិតជា​ដូច​ប្រអប់ដៃ​មនុស្ស​ណាស់ ហើយ​ថែមទាំង​មានមុខមាត់ ដូច​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក ទៀតផង​។ ទោះជា​យ៉ាងណា​ស្នាដៃ​សិល្បៈ មួយ​នេះ ត្រូវបាន​អ្នកស្រុក​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ចាត់ទុក​វា​ថា “​គួរឱ្យ​ខ្ពើមរអើម​” និង “​គួរឱ្យ​រំខាន​”​។
​ ​
ដោយមាន​កម្ពស់ ៤,៩ ម៉ែត្រ ចម្លាក់​ដែលមាន​ឈ្មោះថា Quasi​នេះ​ត្រួវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៦ ដោយ​វិចិត្រករ រ៉ូ​នី វែ​ន ហូត (Ronnie van Hout) ហើយ​ទើបតែ​ត្រូវគេ ស្ទូច​សណ្ដោង​តាម​ឧទ្ធម្ភាគចក្រ យកមក​ដំឡើង​លើដំបូល​អគា​រវិ​ចិត្រ​សាល City Gallery Wellington កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែសីហា​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា ចម្លាក់​នេះ​មាន​ទម្ងន់​ជាង ៤០០ គីឡូក្រាម ហើយ​គ្រាន់តែ​ការដឹកជញ្ជូន​ដើម្បី​ដំឡើង​នៅទីនេះ​ចំណាយ​អស់​ដល់​ទៅ ៤៧.៥០០ ដុល្លារ​ឯណោះ​៕ ប្រែ​សម្រួលៈ ខុម​

#