ប្រាក់ចំណូល​មួយផ្នែក​នៃ​កសិកម្ម​ក្នុងស្រុក​ស្អាង​

2506
ចែករម្លែក
  • 162
    Shares

ដោយ​: ស៊ា ថាំង /​ភ្នំពេញ​: ថ្មីៗ​នេះ អ្នកយក​ពត៌មាន​រស្មី​កម្ពុជា​បាន​ជួប​សំភាសន៍​អ្នកធ្វើ​ចំការ​ដំណាំ នៅ​ភូមិ​ព្រែក​ឃ្លោក ស្រុក​ស្អាង ខេត្តកណ្តាល​។ នៅ​ទីនោះ ប្រជាកសិករ​នាំគ្នា​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​គ្នា អ្នកខ្លះ​ចិញ្ចឹម​ត្រី ខ្លះ​ដាំ​ត្រាវ ខ្ទឹម​ស្លឹក ចេកពងមាន់ ដំឡូងដូង ស្វាយ ល្ហុង​។​ល​។​
​ទីនោះ​ត្រង់​ដី​ទំនាប ធ្វើបាន​តែមួយ​រដូវ​(​ដំណាំ​វិល​ល្ងាច​)​។​ខ្លះ​ធ្វើស្រែ​។​

​តើ​ពួកគាត់​អាច​រកបាន​៣០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​ទេ​? យើង​បាន​សំភាសន៍​សួរ​កសិករ​មួយចំនួន​នៅ​ទីនោះ​។​

​ដំណាំ​ស្វាយ​៖ ក្នុង​មួយ​ហិកតា គាត់​ដាំ​បាន​៤០០​ដើម​។ គាត់​ថា មួយឆ្នាំ ផ្លែ​ពីរដង​។ ប្រមូល​ផល​ម្តង​ស្វាយ​មួយ​ដើម​ផ្លែ​លើស ២០​គីឡូ​។ គាត់​រុំ​ផ្លែស្វាយ​ដោយ​ក្រដាស​ឲ្យ​ផ្លែ​ពណ៌​ស្អាត ដើម្បី​លក់បាន​ថ្លៃ​ចាប់ពី​១០០០​រៀល​ក្នុង​មួយ​គីឡូ​។ ក្នុង​មួយ ឆ្នាំ​គាត់​រកបាន​លើស ៤០០០​ដុល្លារ​។​

​ចេកពងមាន់​៖ ក្នុង​មួយ​ហិកតា​គាត់​ដាំ​បាន ២៥០០​ដើម​។ ក្នុង​មួយ​ស្ទង ចេកពងមាន់ គាត់​អាច​លក់បាន​លើស​២​ដុល្លារ​។ ដាំ​រយៈពេល​ត្រឹម​៨​ខែ គាត់​ប្រមូល​ផល​។ ក្នុង​មួយឆ្នាំ​គាត់​លក់បាន​លុយ​លើស​៥០០០​ដុល្លារ​។​

ត្រាវ​៖ អ្នក​ដាំ​ត្រាវ ពេល​ទើប​ដាក់​កូន គេ​ដាំ​ខ្ទឹម ប្រមូល​ផល​ម្តង​។ ក្នុង​មួយ ហិកតា គេ​ដាំ​បាន​៤​ម៉ឺន​គុម្ព​។ អ្នក​ដាំ​ថា ត្រាវ​មិនដែល​ថោក​ជាង ១៥០០​ក្នុង​មួយ​គីឡូ​ទេ​។​
​គាត់​អាច​ម៉ៅ​ឲ្យ​គេ​មក​ដក​ខ្លួនឯង​ក្នុង​មួយ​ដើម​ថោក​បំផុត​ក៏ ៥០០​រៀល​ដែរ​។ គាត់​អាច​រកបាន ៥.០០០​ដុល្លា​រយៈពេល​៦​ខែ ដោយ​មិន​រាប់បញ្ចូល​ការលក់​ខ្ទឹម​។​

​ល្ហុង​៖ ខ្ញុំ​ឃើញ​កសិករ​ដាំ​ល្ហុង​ញឹក​ពេក ចន្លោះ​២​ម៉ែត្រ​ពីគ្នា​។ គាត់​ថា​ល្ហុង​គាត់ ប្រមូល​ផល​តែ​រដូវប្រាំង​ដូច្នេះ​ដាំ​ញឹក​បាន​។ មួយ​ហិច​តា​ដាំ​២៥០០​ដើម​។ ឲ្យ​ផល​យ៉ាងតិច​៨​គីឡូ​ក្នុង​មួយ​ដើម ហើយ​ក្នុង​មួយ​គីឡូ​អាច​លក់បាន​៨០០​រៀល​។ គាត់​អាច​រកបាន​យ៉ាងតិច ៤០០០​ដុល្លារ​រយៈពេល ៨​ខែ​។​

​ស្រែប្រាំង​៖ ម្តុំ​នោះ​ដី​ទាប តែ​គេ​អាចធ្វើ​ស្រែប្រាំង​ពីរដង​ក្នុង​មួយឆ្នាំ​។ ប្រមូល​ផល​លើកទីមួយ​គាត់​ថា បាន​៥​តោន​ជា​មធ្យម​។ ដូច្នេះ​ពីរលើក​គាត់​ថា​បាន​១០​តោន​ស្រូវ​។ គិត​ទៅ​បានតែ ២០០០​ដុល្លា​ទេ​។​

​ឃើញ​ទេ​សុទ្ធតែ​លុយ ឲ្យ​តែ​កសិករ​ឧស្សាហ៍ មាន​ដី​មានពូជ​និង​មាន កម្លាំង​ថែទាំ​ខ្លួនឯង​ខ្លះ ជួល​គេ​ខ្លះ​ធ្វើ​ឲ្យ​អ្នកស្រុក​យើង​មាន​ចំណូល​ល្អ មិនបាច់​ចំណាកស្រុក​។ ខ្លាច​តែ​ធ្វើ​មិនបាន​ផល​ប៉ុណ្ណោះ​៕