ប្រាក់៣២,៦២លានដុល្លារ ត្រូវបានរឹបអូសពីផ្ទះអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី​

3270
ចែករម្លែក
  • 182
    Shares

សាច់ប្រាក់ជាក្រដាសប្រាក់នៃប្រទេសផ្សេងៗសរុបចំនួន១៣០លានរីងហ្គីត (៣២,៦២លានដុល្លារ)ត្រូវបានរឹបអូសយកពីគេហដ្ឋានគ្រួសារលោកណាជីបកាលពីសប្តាហ៍មុន នេះបើតាមការអះអាងរបស់មន្រ្តីស៊ើបអង្កេតម្នាក់ បន្ទាប់ពីការរាប់ចំនួនលុយបានបញ្ចប់។

ប្រភពព័ត៌មានបាននិយាយថាមន្រ្តីនៅនាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋពាណិជ្ជកម្ម(CCID)បានបញ្ចប់ការរាប់លុយនៅទៅស្នាក់ការរបស់ខ្លួនកាលពីថ្ងៃពុធទី២៣ឧសភា។ ការរាប់លុយចំនួន៣៥បាវបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយមានជំនួយពីប៉ូលិសនិងបុគ្គលិកធនាគារ។

ណាជីប និងភរិយា ស្ថិតក្រោយការស៊ើបអង្កេត និងត្រូវហាមចាកចេញពីប្រទេស

សូមបញ្ជាក់ថា លុយជាង៣០បាវនេះស្ថិតចំណោមកាបូបយួរប្រ៊ែន នាឡិកាដៃនិងគ្រឿងអលង្ការចំនួន២៨៤កេះ ដែលប៉ូលិសបានរឹបអូសយកពីខុនដូប្រណិតបីពាក់ព័ន្ធជាមួយគ្រួសារអតីតនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់។

ប្រភពបានបន្ថែមថា គ្រឿងអលង្ការអាចមានតំលៃ២០០លានរីងហ្គីត ហើយប៉ូលិសនឹងតែងតាំងអ្នកវាយតំលៃអាជីពម្នាក់មកកំណត់តំលៃគ្រឿងអលង្ការទាំងនោះនិងវត្ថុមានតំលៃដទៃទៀត។

ការឆ្មក់ចូលឆែកឆេរនិងរឹបអូសកាលពីសប្តាហ៍មុនជាផ្នែកនៃការស៊ើបអង្កេតរឿងអាស្រូវពុករលួយ1MDB ដែលត្រូវបានរដ្ឋាភិបាលថ្មីបើកការស៊ើបអង្កេតឡើងវិញក្រោយពីក្រុមចំរុះកាន់អំណាចយូររបស់លោកណាជីបចាញ់ឆ្នោតដ៏ភ្ញាក់ផ្អើល៕ដោយ៖វាសនា

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ូលិសបានរឹបអូសយកវត្ថុមានតំលៃនិងលុយពីទីតាំងចំនួន៦ពាក់ព័ន្ធនឹងលោកណាជីប

#