ប្រាក់​ឈ្នួល​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ នៅ​ក្លិប ជូ​វិនទុ​សត្រូវ​បានបង្ហាញ​

1031
ចែករម្លែក

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នាំមុខគេ​នៅលើ​កំពូល​តារាង​ប្រាក់​ឈ្នួល នៅ​ក្របខណ្ឌ Serie ដោយ​កំពូល​កីឡាករ​រូបនេះ​រកបាន​ប្រាក់​ឈ្នួល​ច្រើនជាង​បី​ដង​លើ ប្រាក់​ឈ្នួល កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​បន្ទាប់​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ខកខាន​មិនបាន​បង្ហាញ​ភាពលេច​ធ្លោ​ទេ​នៅ​ដំណាក់កាល​ដំបូង​ក្នុង​ទីក្រុង​ទូ​រី​ន ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប រៀល ម៉ា​ឌ្រី​ត (Real Madrid) ក្នុងតម្លៃ​៨៨ លាន​ផោន​។​
​ ​
​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​មិនទាន់​រកបាន​គ្រាប់​បាល់​នៅឡើយ​ទេ ក្នុងការ​បង្ហាញមុខ​បី​លើក​នៅ ក្របខណ្ឌ Serie A ទោះបីជា​យ៉ាងណា​ក្រុម ជូ​វិនទុ​ស​(Juventus) នៅតែ​ធ្វើ​បានល្អ​ដោយ​ឈ្នះ ទាំងបី​លើក​។​
​ ​
​រ៉ូ​ណា​ល់​ដូ ទទួលបាន​កញ្ចប់​ទឹកប្រាក់​២៨​លាន​ផោន បន្ទាប់ពី​បង់ប្រាក់​ពន្ធ​រួច​ក្នុង​មួយឆ្នាំ គឺ​ប្រហែល​៥៣៨.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ មានន័យថា ច្រើនជាង​កីឡាករ​ផ្សេងៗ​ទៀត​នៅ​អ៊ីតាលី​។​
​ ​
​កីឡាករ​បន្ទាប់​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​គឺ ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ដែល​នៅពេលនេះ​ទទួលបាន​៨,៦​លាន​ផោន​ក្នុង​មួយឆ្នាំ គឺ​ប្រហែល ១៦៨,០០០​ផោន​ក្នុង មួយ​សប្តាហ៍ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប អា​សេ​មី​លេន​(AC Milan )​មក​ចូលរួម​ជាមួយ​ក្លិប ជូ​វិនទុ​ស​(Juventus) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​