ប្រាក់​អង្គាស​បើក​ទូរទស្សន៍ ទៅដល់​ណា​ហើយ​?

278

(​ភ្នំពេញ)​៖ គណបក្ស​សង្គ្រោះ ជាតិ​បាន​និយាយ​ពី​រឿង​បើក​ទូរទស្សន៍ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ រួចមក​។ ពាក្យ​ថាបើ​ក​ទូរទស្សន៍ គ្រាន់ តែ​ឮសូរ​ត្រឹម​អួត​ប៉ុណ្ណោះ តែ​វា​បាន​បាត់ ដំណឹង​ឈឹង​តែម្តង​…​។​

​ជាមួយនឹង​គម្រោង​បើក​ទូរទស្សន៍ គណបក្ស​នេះ​បាន​ប្រ​កូ​ស​ប្រកាស​ប្រមូល បច្ច័យ​។ ខ្លះ​រត់​ម៉ូតូឌុប សោះ​ដោយសារ តែ​ងប់ងុល​នឹង​ពាក្យបោកប្រាស់​របស់ គណបក្ស​នេះ ខំ​រត់​បាន​លុយ​មិន​ហ៊ាន ស៊ី​ឆ្ងាញ់​ហើយក៏​មិន​ផ្ញើឱ្យ​ប្រពន្ធ​កូន​ទៀត បែរជាយក​ប្រាក់​នោះមក​ចូល​ជា​មូល និ​ធិ​ឱ្យ​បក្ស បើក​ទូរទស្សន៍​ទៅវិញ ។​
​ ​
​មិនឱ្យ​ខំ​យកមក​ចូល​ជា​មូលនិធិ​បើក​ទូរទស្សន៍​យ៉ាងម៉េច បើ​គេ​សន្យា ថា ពេល​មាន​ទូរទស្សន៍ ឱកាស​ខិតខំ​រក សំឡេងគាំទ្រ​កាន់តែ​មាន​ប្រសិទ្ធភាព ហេតុនេះ​បុណ្យ​សក្តិ​មេឃុំ ចៅហ្វាយ​-​ស្រុក​គ្មាន​ឱ្យ​នរណា​ក្រៅ ពី​អ្នក​លះបង់ ជួយ​បក្ស​នោះឡើយ ។​
​ ​
​ពេលនេះ មេបក្ស​ដេក​នៅ​វាំង ត្រពាំង​ផ្លុ​ង​ដោយសារ​ក្បត់ជាតិ សមាជិក​ដែលមាន​ខ្លួន​រត់ចោលស្រុក ធ្វើឱ្យ អ្នកគាំទ្រ​រងា ចំ​ជា​កម្សត់​មែន​។ ថា​រត់ ក៏រ​ត់ទៅ​ចុះ អា​លុយ​មូលនិធិ​សម្រាប់​បើក​ទូរទស្សន៍​វា​មាន រត់​ទៅជា​មួយ​ទេ បើ​លុយ​នោះ​នៅក្នុង​ស្រុក​គួរតែ​ប្រគល់ ឱ្យ​ម្ចាស់​គេ​វិញ​ទៅ ដើម្បីឱ្យ​គ្នា​យកទៅ ជួយ​គ្រួសារ​គ្រាន់​រស់​ផង​។​
​ ​
​ចេះតែ​អួត​កើត​ដែរ​។ បង្កើត បក្ស​ធ្វើ​នយោបាយ​ក្រែង​ដើម្បី​ជួយ ប្រជាជន​អ្ហី ? ចុះបើ​បង្កើត​បក្ស​មក​ចាំតែ ត្អូញត្អែរថា​គ្មាន​លុយ ហើយ​ប្រកូក ប្រកាស​សុំទាន​ពី​អ្នកគាំទ្រ ដែល​ខ្លះ​រក​មួយថ្ងៃ​សម្រាប់​ដោះស្រាយ ក្រពះ​បាន មួយថ្ងៃ​លំបាក​ផង​នោះ​។​
​ ​
​ធ្វើ​នយោបាយ គឺ​ដើម្បី​ជួយ ប្រជាជន មិនមែន​បោកប្រាស់​ប្រជាជន​ទេ បើ​មិន​ជឿ​សួរ​នាយ​រ៉ូ​ហ្សា​ខ្ញុំ​ទៅ ទោះ​បើ​ខ្ញុំ មិនមាន​វិជ្ជាជីវៈ​ជា​អ្នកនយោបាយ​ក៏ ដោយ ក៏​ធ្លាប់​អាន​សៀវភៅ​បាន​ច្រើន ដែរ​។ បើ​មិន​ខ្មេះ​ទេ ចាំ​ជួយ​បង្រៀន ព្រោះ​ធ្វើ​នយោបាយ​គឺ​ជួយ​ប្រជាជន មិនមែន​បោក​ប្រជាជន​ទេ ។​
​ ​
​រឿង​បែបនេះ ធ្លាប់​កើតមាន កាលពីមុន​ឆ្នាំ​បោះឆ្នោត​១៩៩៣ ម្តង ហើយ កាលនោះ​ដោយសារតែ​ការ សន្យា​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​រឿង​ផ្តល់​សក្តិ​យស​ឱ្យ​នោះ ខ្លះ​លក់​ដី​, លក់​ចាន​, លក់​កែវ​, កាប់​បង​, កាប់​ប្អូន ដើម្បី​តំណែង តែ​ទីបំផុត​បានត្រឹមតែ ហិនហោច​តែប៉ុណ្ណោះ ៕ ដោយ​: រ៉ូ​ហ្សា​