ប្រាង្គ​, ប្រាំង​, សុំ​, សូម​, ដំណោះ​, ដោះសា​, ដោះ​, ដម​

284
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រាង្គ ប្រា​ង សំ​. ( ន​. ) (< ប្រ + អង្គ​) ស្តូប ឬ ប្រាសាទ​ដែលមាន​កំពូល​ខ្ពស់ ស្ថិតនៅលើ ទីលាន​ច្រើន​ថ្នាក់​ឬមួយ​ថ្នាក់​ពីរ​ថ្នាក់ ច្រើន​តែមាន​រាងច្រឡោ​តាំងពី​ក្រោម​រហូតដល់​កំ​ពូ​ល ។

​ប្រាំង ( ន​. ឬ គុ​. ) ឈ្មោះ​រដូវក្ដៅ​រាំង​ឥត​ទឹកភ្លៀង​; ដែលមាន​នៅក្នុង​សម័យ​រាំងភ្លៀង ឬ​ទាក់ទង​ដោយ​រដូវ​រាំង ឥតមាន​ទឹកភ្លៀង : រដូវប្រាំង​, ខែប្រាំង ។ ស្រែប្រាំង ស្រែ​សម្រាប់ ស្ទូង​បានតែ​ក្នុង​រដូវប្រាំង ។ ស្រូវប្រាំង​, ពោត​ប្រាំង ស្រូវ​, ពោត ដែល​សន្ទូង​ដែល​ដាំ​ក្នុង រដូវប្រាំង ។​

​សុំ ព​. សា​. ( កិ​. ) សូម : សុំទាន​, សុំ​គេ​ស៊ី ។ សម្រាប់​អ្នកធំ​និយាយ​ទៅរក​អ្នកតូច​ដោយ សេចក្ដី​អង្វរ​ឬ​សេចក្ដី​គួរសម : សុំ​ឲ្យ​ឯង​អាណិត​អញ​; រាជការ​សុំ​ឲ្យ​អស់​បណ្ដាល​រាស្ត្រ យកចិត្តទុកដាក់​ខំប្រឹង​ធ្វើការ​នេះ ឲ្យ​បានសម្រេច​ឆាប់ (​ម​. ព​. សូម ផង​) ។

​សូម ( កិ​. ) បញ្ចេញវាចា​ឬ​សម្ដែង​អាការ​ឲ្យ​គេ​ឲ្យ​អ្វីៗ​ដែល​ខ្លួន​ត្រូវការ : សូមទាន​, សូមប្រាក់​, សូមពរ (​ព​. សា​. សុំ​) ។ ពាក្យ​សម្រាប់​ប្រើ​នាំមុខ​ឬ​ជា​ជំនួយ​កិរិយាសព្ទ​មាន​អាការ​ជា​កិរិយា នុ​គ្រោះ ឬ​ប្រើ​ជា​ជំនួយ​តាម​សព្ទ​ក៏បាន ដោយ​សេចក្ដី​អង្វរ ឬ​ដោយ​សេចក្ដី​គោរព​, ដោយ សេចក្ដី​គួរសម (​តាម​ថ្នាក់​បុគ្គល​) : សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង​; សូម​ព្រះរាជទាន​…; សូម​ទ្រង់​…; សូមទ្រង់ជ្រាប​; សូម​ទ្រង់​ព្រះមេត្តាប្រោស​…; សូម​ទ្រង់​មេត្តាប្រោស​…; សូមទាន​…; សូមទាន​ជ្រាប​; សូមជ្រាប​; សូមប្របាទម្ចាស់​…; សូម​ព្រះតេជព្រះគុណ​…; សូម​លោក​…; សូមនាយ​…; សូមអ្នក​…; សូមឱកាស !; សូមកុំ​…; សូម​ឲ្យ … ។​ល​។

​ដំណោះ ( ន​. ) ការ​ដោះ​, ពាក្យ​ដោះ​, ដំណើរ​ដោះស្រាយ : ចោទប្រកាន់​គេ​មិន​ជាប់​ទេ គេ​មាន​ដំណោះស្រាយ​ច្រើនយ៉ាង​ណាស់ ។ ដំណោះពិត ការដោះស្រាយ​តាម​ហេតុ​ពិត ។ ឥតមាន​ដំណោះ ឥតមាន​ផ្លូវ​ដោះ ។

​ដោះសា ( កិ​. ) រ៉ាយរ៉ាប់​, រៀបរាប់​, បូរបាច់​, សា​ដំណើរ​, សាទុក្ខ​, សាទោស : វា​បានមក​ដោះ សា​រួចហើយ​, និយាយ​ដោះសា ។

​ដោះ ( ន​. ) អវយវៈ​របស់​មនុស្ស​ឬ​សត្វ ឋិត​នៅត្រង់​ដើមទ្រូង​; បើជា​ស្រី​ឬ​ញី សម្រាប់ ឲ្យ​កូនបៅ ។ ប៉ែក​របស់​គ្រឿង​វាយដំ​ពួក​មួយ ដែលមាន​សណ្ឋាន​ខាងក្រោម​ផត​ចូល ខាងលើ​ខ្ពស់​កំពុង​ឡើង ស្រដៀង​នឹង​ដោះ : ដោះគង​, ដោះ​រគាំង ។ ( កិ​. ) ស្រាយ​, កែ​ស្រាយ​, ធ្វើ​ឲ្យ​របូត​ពី​ចំពាក់​គ្នា​, បើក​លែង​, គេចចេញ​, គេចកែ : ដោះប្រស្នា​, ដោះចំណង​, ដោះបំណុល​, ដោះមនុស្ស​ទោស​, ដោះខ្លួន​ចេញ​, និយាយ​ដោះ ។​ល​។

​ដម ( ន​. ) ទឹកថ្លា​ដែល​កើត​នៅក្នុង​ផ្កា​, ឬ​ទឹក​ដែល​ជោរ​ក្នុង​វត្ថុ​ផ្អែម​ផ្សេងៗ​ឡើង​រលោង​; ច្រើន​និយាយថា ទឹកដម (​ស​. ដ្ច​ម អ​. ថ​. ដម ន​. “​គ្រឿងក្រអូប​”; កិ​. “​ហិត​”; “​ផង​, ដែរ​”) ។ សូរសព្ទ​ក្រអួន​ពីរោះ : សំឡេង​មាន​ទឹកដម ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​