ប្រាថ្នា​, ប្រដៅ​, ប្រដូច​, ប្រាណ​, ប្រៀប​, ប្រណិធាន​, ផែនការ​, ផល​, ផលិតកម្ម​, ផ្អៀង​, ផ្កាប់​, ផ្កាយ​, ផាត់​, ផៅ​

1615
ចែករម្លែក

​ប្រាថ្នា សំ​.; បា​. ( ន​. ) (​ប្រា​ថ៌​នា​; ប​ដ្ឋ​នា​) ការតាំង​បំណង​, ការ​ផ្គង ឬ​តាំង​សូម សំណូម​សូម​ឲ្យ​បានសម្រេច​ដូច​បំណង : មាន​ប្រាថ្នា​, តាម​ប្រាថ្នា​, បានសម្រេច​ដូច​ប្រាថ្នា ។ ខ្មែរ​យើង​ច្រើន​ប្រើ​ជា កិ​. ប៉ង​, តាំង ឬ ផ្គង​បំណង​, នឹក​ប៉ង​ឲ្យ​បាន​ដូច​ចិត្ត​ចង់ : ប្រាថ្នា​ឲ្យ​បាន ត្រាស់​ជា​ព្រះពុទ្ធ​, ប្រាថ្នា​ឲ្យ​បានកូន​, ប្រាថ្នា​សូម​ឲ្យ​បាន​ប្រកបដោយ​សេចក្ដីសុខ ។

​ប្រដៅ ( កិ​. ) ទូន្មាន​, ឲ្យ​ឱវាទ​, ស្ដីថា​, ក្រើនរំលឹក​, បង្វឹក : ឪពុកម្ដាយ​ប្រដៅ​កូន​, គ្រូ​ប្រដៅ​សិស្ស ។

ប្រដូច ( កិ​. ) ប្រៀប​ឲ្យ​ដូច : កុំ​ប្រដូច​រូបខ្ញុំ​ទៅនឹង​រូបគេ ព្រោះ​ខ្ញុំ​មាន​ឋានៈ​តូច​ទាប ។ និ​. ដូច​, ប្រហែល​ដូច​, ដូចជា : ប្រដូច​ស្រមោល​- អន្ទោលតាមប្រាណ​…​។

​ប្រាណ ប្រាន សំ​.; បា​. ( ន​. ) (​បាណ​) សត្វ​; ជីវិត​; ខ្យល់​ដក​ដ​ណ្ហើ​ម​; កម្លាំង ។ ចិញ្ចឹម​ប្រាណ ចិញ្ចឹមជីវិត ។ រក្សា​ប្រាណ រក្សា​ជីវិត ។ ខ្លួនប្រាណ (​ពាក្យ​សម្រួល​មាត់​) គឺ​ខ្លួន​, ខ្លួន​ដែលមាន​ជីវិត ។

ប្រៀប ( កិ​. ) ធៀប​, ប្រដូច ។ ប្រៀបធៀប ធៀប​ប្រដូច​, ប្រដូច​ដោយ​ធៀប​គ្នា ។ ប្រៀបផ្ទឹម ផ្ទឹម​ប្រដូច​គ្នា ។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា : និយាយ​ប្រៀបប្រាយ​; សម្ដី​ប្រៀបប្រាយ ។ ពាក្យប្រៀប ពាក្យប្រដូច ។ ចាញ់​ប្រៀប​គេ ចាញ់​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ​ប្រៀបផ្ទឹម នឹង​គេ​ឃើញថា​អន់​ជាងគេ ដោយ​កលឧបាយ​ណាមួយ​, ចាញ់កល​ឧបាយ​គេ ។ មានប្រៀប​លើ​គេ មាន​ត​ម្លែ​លើ​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ​ប្រៀបផ្ទឹម​នឹង​គេ ឃើញថា​គ្រាន់បើ​ជាងគេ ។

ប្រណិធាន សំ​.; បា​. ( ន​. ) (​ប​ណិ​ធាន​) ការតាំង​សេចក្ដីប្រាថ្នា : ធ្វើ​ប្រណិធាន ។ តាំង​សច្ចាប្រណិធាន តាំង​សំបូងសង្រូង​ដោយ​ពាក្យពិត​; តាំង​ប្រកាស​ពាក្យ​ស្បថ ។ ស្បថប្រណិធាន ស្បថ​ដោយមាន​សូត្រ​ពាក្យ​សច្ចាប្រណិធាន​ផង និយាយ​ក្លាយ​ឃ្លាត​ជា ប្រាំធាន ថា : ស្បថ​ប្រាំ​ថា​ន ។

ផែនការ ( ន​. ) គម្រោងការ​, គោល​ការដែល​ត្រូវធ្វើ : ធ្វើតាម​ផែនការ​, ផែនការ ៥ ឆ្នាំ ។

​ផល ផល់ សំ​. បា​. ( ន​. ) ផ្លែ​; សេចក្ដីចម្រើន​; លាភ​; ចំណេញ​; រង្វាន់​; សម្បត្តិ​; សេចក្ដី​រុងរឿង​; ការ​ដុះដាល​; ប្រយោជន៍​ដែល​បានសម្រេច​ហើយ​; អ្វីៗ​ដែល​កើតមក​អំពី​ហេតុ​; សុខទុក្ខ​ដែល​កើត​អំពី​កម្ម​; លេខ​ល័ព្ធ : ឆ្នាំនេះ​សារពើដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំមុន​; ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ប៉ុន្តែ​មិនសូវមាន​ផល​ប៉ុន្មាន​; កម្ម​ឲ្យ​ផល​; ផល​បុណ្យ​ពី​ព្រេងនាយ​; បានសម្រេច​មគ្គផល ។​ល​។

​ផលិតកម្ម ផៈ​លិ​តៈ​– បា​. ( ន​. ) (​ផលិត + កម្ម​) ការបង្កើត​ផល​, ការធ្វើ​ឲ្យ​បាន​ផល​, ការបង្ហាញ​ឬ​បញ្ចេញ​ផល​ឲ្យ​ឃើញជាក់ស្ដែង​, អំពើ​ដែល​នាំ​ឲ្យ​បានសម្រេច​ផល (​បារ​. Production) ។

​ផ្អៀង ( កិ​. ) បន្ទាប​ម្ខាង​ឲ្យ​ទាប​ល្អៀង​ជាង​ម្ខាង : ផ្អៀង​ត្រចៀក​ស្ដាប់​, ផ្អៀងក្អម ។ គុ​. ឬ កិ​. វិ​. ដែល​ល្អៀង​ទាប​ជាង​ម្ខាង : ក្អម​ផ្អៀង​; ដាក់​ផ្អៀង ។ ដេក​ផ្អៀង ដេក​ដាក់​ចំហៀង​ខ្លួន​ខាងស្ដាំ​លើ​ខាងឆ្វេង​ឬ​ខាងឆ្វេង​លើ​ខាងស្ដាំ (​ម​. ព​. ផ្អង ផង​) ។

​ផ្កាប់ ( កិ​. ) ដាក់​ត្រឡប់​យកមុខ​ឬ​បាត​, ពោះ ចុះក្រោម : ផ្កាប់មុខ​, ផ្កាប់​ចាន ។ ព​. ផ្ទ​. ផ្ងារ ។ ជឿ​ផ្កាប់មុខ ជឿ​ស៊ុប​មិន​ងាកចិត្ត​; ស្រឡាញ់​ផ្កាប់មុខ ស្រឡាញ់​ងប់​ចិត្ត​ភ្លេចខ្លួន ។ (​កាព្យ​ប្រាប់​ឲ្យ​ប្រយ័ត្ន​ជំនឿ​ផ្កាប់មុខ និង​ស្រឡាញ់​ផ្កាប់មុខ​) : កុំ​ស៊ុកគ្រលុក កុំ​ជឿ​ផ្កាប់មុខ ដោយ​ឥតបើគិត បំណាច់នឹង​ជឿ ជឿ​ដោយ​គំនិត ដែលមាន​ការណ៍​ពិត តាម​ធម៌​តាមច្បាប់ ។ ស្រឡាញ់​ផ្កាប់មុខ ច្រើនតែ​មានទុក្ខ ផ្ដល់​ឲ្យ​ឈឺចាប់ សង្រេងសង្រៃ ពេក​ក្រៃ​ស្ទើរ​ស្លាប់ ព្រោះ​ត្រូវ​ចំណាប់ នៃ​ក្ដី​ស្នេហា ។

​ផ្កាយ ( ន​. ) ពន្លឺ​ច្រើន​ដួង​ក្រៅពី​ព្រះចន្ទ្រ ដែល​មើលទៅ​ឃើញ​ព្រាត​ឯអាកាស​ក្នុង​វេលាយប់ ។ ស្នាមគំនូស​, រូបភាព​, គ្រឿង​សម្គាល់​ដែលមាន​សណ្ឋាន​លំនាំ​ផ្កាយ : ពិតាន​រំលេច​ផ្កាយ​, ពិតាន​រាយ​ផ្កាយ​; ពាក់​ស័ក្តិ​ផ្កាយ​មួយ ។​ល​។ សណ្ឋាន​ពពាល​ត្រង់​ក្បាល លំនាំ​រូប​ផ្កាយ : គោ​ផ្កាយ​ក្បាល ។ ផ្កាយដុះកន្ទុយ ផ្កាយ​ដែលមាន​ពន្លឺ​ចាំង​ចេញ​វែង​សណ្ឋាន​ដូចជា​កន្ទុយ (​ផ្កាយ​យ៉ាងនេះ​យូរៗ​មាន​ម្ដង​) ។ ផ្កាយព្រឹក ឈ្មោះ​ផ្កាយ​មួយ​ដួង​ដែល​រះ​ពី​ទិសខាងកើត​ក្នុង វេលា​ទៀប​ព្រឹក​មាន​ពន្លឺ​រុងរឿង​ត្រចះ​ជាង​ផ្កាយ​ទាំងពួង ។​ល​។

ផាត់ ( កិ​. ) រលីង​ត្រីងៀត​ឬ​សាច់​ងៀត​ដែល​បុក​ល្អិត​ជាមួយនឹង​ខ្លាញ់ជ្រូក​… ។ ( កិ​. ) ទាត់​ច្រាន​, វែក​នឹង​ដៃ​ឲ្យ​ងាក​ឲ្យ​បែរ​ចេញ​ឬ​កៀស​កៀរ​វាច​នឹង​ដៃ : ផាត់វាំងនន​, ផាត់​អង្ករ ។ លើកទុក​ដោយឡែក​មិន​រាប់បញ្ចូល​ផង : ផាត់​សំបក​ចេញ​, ផាត់​ចេញ​មិន​យកជាការ ។ លាប​ឲ្យ​ផូរផង់​, ឲ្យ​ហ្មត់ហ្មង​, ឲ្យ​រលង់​រលើប : ផាត់ម្សៅ​, ផាត់ថ្នាំ ។ បក់​បង្ហើរ​ឬ​បក់​បង្ហួស : ខ្យល់​ផាត់​ពពក​, ខ្យល់​ផាត់​ទឹកភ្លៀង ។ ផាត់​ចេញទៅ​ក្រៅ​សំបក (​ព​. ប្រ​.) លើកចោល​លែង រាប់អាន​, លែងយក​ជាការ ។ ផាត់ទាត់ បូកបោះ​ទូទាត់​ឲ្យ​ឃើញ​ដោយឡែក ឬ​ឲ្យ​លែងមាន ទាក់ទិន​តទៅទៀត ។

​ផៅ ( ន​. ) វង្ស​, ត្រកូល​, ពូជ​, អម្បូរ : មនុស្ស​មួយ​ផៅ​, ញាតិ​ផៅ​, ផៅសន្ដាន ។ ព​. ទ​. បុ​. ថា : ធ្វើស្រែ​មើល​ស្មៅ ទុកដាក់​កូនចៅ មើលផៅសន្ដាន (​មាន​អត្ថន័យ​រាក់​ងាយ​យល់​ដែរ​ទេ​) ។ ព​. កា​. ថា : ធ្វើស្រែ​មើល​ស្មៅ សន្ដាន​មើល​ផៅ បម្រើ​មើលពុត ទោះ​ដឹង​ពុត​ជា ពុំចេរ​ពុតត្បុត ដឹងចិត្ត​បរិសុទ្ធ ពុំចេរ​ឥរិយា ។ ពុំចេរ ព​. បុ​. ថា ពុំ​ដឹង​, ពុំ​យល់ (​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ​) ។ ផៅ​ពង្ស ពូជពង្ស​, វង្ស​ត្រកូល ។

​ស​. ( ន​. ) (​ប្រើ​ជា កិ​. “​ដុត​”) ឈ្មោះ​ក​ពិ​ដែល​បុក​លាយ​គ្រឿង​ហើយ​អាំង​ឲ្យ​ឆ្អិន រួច​រលីង​ជាមួយនឹង​ខ្លាញ់ជ្រូក​ប្រើ​ជា​ម្ហូប : ក​ពិ​ផៅ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​